រឿងខ្លី៖ លាពាក់ស្បែកតោ

រឿងលាពាក់ស្បែកតោ គឺជារឿងមួយក្នុងចំណោមរឿងនិទានទាំងឡាយរបស់ Aesop ដែលតំណាលថា៖

សម័យ​ថ្ងៃមួយ​ សត្វ​លា​បាន​​ឃើញ​ស្បែក​តោ​ដែល​ព្រាន​ប្រមាញ់​ហាល​ទុក​ចោល​យក​មកពាក់។ បន្ទាប់​មក​វា​ក៏​បានដើរ​ចូល​ទៅ​ក្នុង​ភូមិ​ដោយ​ពាក់​ស្បែក​តោនេះ ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ក្នុង​ភូមិ​នាំ​គ្នា​រត់​​​ប្រាស​អាយុ។

វា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ក៏​លោត​រាំ​ហើយ​ស្រែក​យ៉ាង​ខ្លាំង!

ពុទ្ធោ! វា​មិន​អាច​លាក់​សម្លេង​ពី​ធម្មជាតិ​របស់​វា​បានទេ! អ្នក​ភូមិ​ដឹង​ថា​វា​ជា​សត្វ​លា ក៏​នាំ​​ប្រមូល​គ្នា​ដេញ​វាយ​វា។ វា​រត់​ផុត​ចេញ​ពី​អ្នក​ភូមិ​ ក៏​ទៅ​ជួប​នឹង​កញ្ជ្រោង​១​ក្បាល។ កញ្ជ្រោល​ក៏​និយាយ​ថា៖ “​គ្រាន់​តែ​ស្តាប់​សម្លេង​ យើង​ដឹង​ថា​ឯងជា​នរណា​ទៅហើយ។” និយាយ​ចប់​ វា​ក៏​លោត​សង្គ្រប់​ខាំ​លា​នោះ​​ស៊ី​បាត់​ទៅ​ហោង។

ទស្សនៈដែលអ្នកនិពន្ឋចង់បង្ហាញនោះគឺ៖

ខោ​អាវ​គ្រាន់​​តែ​ជា​គ្រឿង​បន្លំ ប៉ុន្តែ​ពាក្យ​សម្តី​បង្ហាញ​អំពី​ចរិត​មនុស្ស


អត្ថបទទាក់ទង

រឿងខ្លីនៃនិទានអុីស៊ុប៖ ទាសករ និងសត្វតោ

 

Leave a Reply