រឿងខ្លី៖ បាត់ពូថៅ​ អានហើយអ្នកនឹងឈប់ធ្វើការសន្និដ្ឋានភ្លាមៗថានរណាម្នាក់បានប្រព្រឹត្តិអ្វីមួយ

តាចាស់ម្នាក់បានបាត់ពូថៅរបស់ខ្លួន។ គាត់សង្ស័យថាក្មេងម្នាក់នៅក្បែរផ្ទះជាអ្នកលួចយកពូថៅរបស់គាត់។

ដោយសារតែការសង្ស័យនេះ គាត់ខំតាមដានសង្កេតទៅលើអាកប្បកិរិយាគ្រប់យ៉ាងរបស់ក្មេងនោះ។ កាន់តែសង្កេត គាត់កាន់តែមើលឃើញតាំងពីដំណើរ ទឹកមុខ សម្តីនិយាយ គ្រប់ឥរិយាបថរបស់គេសុទ្ធតែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ក្មេងនោះជាអ្នកលួចពូថៅរបស់គាត់។

ក្រោយពីនោះមិនយូរប៉ុន្មាន តាចាស់ក៏បានរកឃើញពូថៅនោះវិញ ដោយសារតែគាត់ភ្លេចវានៅពេលដែលគាត់ទៅកាប់ឈើឯលើភ្នំ។

លុះព្រឹកឡើងពេលគាត់ជួបនឹងក្មេងនោះ គាត់គិតពិចារណាអំពីអាកប្បកិរិយារបសគេសាថ្មី ឃើញថាពុំមានអ្វីគួរសង្ស័យថាគេជាអ្នកលួចពូថៅរបស់គាត់បន្តិចណាឡើយ។


អត្ថបទទាក់ទង

«បុរស​អ្នក​កាប់អុស» រឿង​ខ្លីបង្កប់ន័យ​អប់រំ​ជ្រៅ

Leave a Reply