រឿងខ្លី៖ “បាតុភូត​ថ្ម​របើក” ផ្ដើម​ចេញ​ពី​បាតុភូត​ដ៏​សាមញ្ញ​នេះធ្វើឲ្យអ្នកប្រាជ្ញ​​ពីរ​រូប​បង្កើតបាន​នូវ​ទ្រឹស្ដីបទ​មួយ​

ក្រោយ​ពេល​បាន​ក្លាយ​ជា​អ្នកប្រាជ្ញ សេមេណូហ្វ​ (Nikolay Semenov) នៅ​តែ​ស្ដែង​ឡើង​នូវ​អាកប្បកិរិយា​ការងារ​ប្រកប​ដោយ​ភាព​រហ័សរហួន។ លោក​តែងតែ​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ងារជាក់​ស្ដែង គួប​ផ្សំ​ទ្រឹស្ដី​នឹង​ការ​អនុវត្ត​ជាក់​ស្ដែង​យ៉ាង​សាមញ្ញ ដោយ​ហេតុ​នេះ​ហើយ ទើប​គាត់​អាច​ដោះស្រាយ​ចំណោទ​ដ៏​លំបាក​បាន​យ៉ាង​ឆាប់​រហ័ស។

មាន​ពេល​ម្ដង​នោះ រួម​ជាមួយ​នឹង​អ្នកប្រាជ្ញ ខារីតុន សេមេណូហ្វ​ពិនិត្យ​ឃើញ​បាតុភូត​មួយ​ដែល​ពិបាក​យល់​ក្នុង​កម្រិត​សម្ពាធ​ណា​មួយ​នោះ​នៃ​ជីវស្ថាន​ដែល​មាន​សុញ្ញាកាស​ដាច់​ខាត ខ្វះ​អុកស៊ីសែន ស្រាប់​តែ​ចំហាយ​ផូស្វ័រ​បញ្ចេញ​ពន្លឺ។ វា​ពុំទាន់​មាន​ទ្រឹស្ដី​ណា​ដែល​ដោះស្រាយ​បាន​បាតុភូត​ចម្លែក​នេះ​នៅ​ឡើយ។

សេមេណូហ្វ​ធ្វើ​ការ​ពិចារណា ហើយ​ថ្ងៃ​មួយ​គាត់​បាន​ពោល​ទៅ ខារីនតុន ថា៖ “តើ​បង​ដែល​ឃើញ​បាតុភូត​ភ្នំ​ស្រុត​ដែរ​ឬ​ទេ?”

ខារីនតុនតបថា៖ “ដែល​ឃើញ ចុះ​វា​យ៉ាង​ម៉េច?”

“យើង​អាច​ប្រមើល​ឃើញ​ថា ដំបូង​មាន​ថ្ម​មួយ​ដុំ​តូច​ដាច់​ចេញ​ពី​ខ្នង​ភ្នំ ហើយ​រមៀល​ធ្លាក់​ចុះ​តាម​ផ្លូវ វា​ប៉ះ​ជាមួយ​នឹង​ដុំ​ថ្ម​ទី​ពីរ ហើយ​រមៀល​បន្ត​ទៀត​… គិត​ដល់​ពេល​នោះ​ គឺ​មាន​ដុំ​ថ្មី​ពី​រមៀល ហើយ​ទាញ​បន្ថែម​ថ្ម​ពីរ​ដុំ​ផ្សេង​ទៀត គឺ​ត្រូវ​ជា​បួន​…  រួច​វា​ចេះ​តែ​បន្ត​ដូច្នេះ​ទៀត ដោយ​បង្កើត​បាន​នូវ​ជ្រោះ​ថ្ម​របើក​គ្រាំងៗ​… ខ្ញុំ​ប្រមើល​ឃើញ​ថា បាតុភូត​បញ្ចេញ​ពន្លឺ​នៃ​ផូស្វ័រ​ក៏​កើត​ឡើង​តាម​របៀប​ខ្សែ​ដូច្នេះ​ដែរ។”

ផ្ដើម​ចេញ​ពី​បាតុភូត​ដ៏​សាមញ្ញ​នេះ អ្នកប្រាជ្ញ​ទាំង​ពីរ​បាន​បង្កើត​ឡើង​ទ្រឹស្ដីបទ​មួយ។ ទ្រឹស្ដីបទ “ខ្សែសង្វាក់” របស់​សេមេណូហ្វ បាន​បើក​នូវ​យុគសម័យ​ថ្មី​មួយ​ដល់​គីមីវិទ្យា។ ប្រតិកម្ម​គីមី​ដ៏​សំខាន់​ជាច្រើន​ដែល​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​បាន​ស្ដែង​ចេញ​តាម​របៀប​ខ្សែសង្វាក់​នេះ គិត​តាំង​ពី​ការ​ផ្ទុះ រហូត​ដល់​ការ​ឆេះ​នៃ​ម៉ាស៊ីន​ចំហេះ​ក្នុង តាំង​ពី​ការ​កែច្នៃ​ប្រេងកាត​ឲ្យ​ទៅ​ជា​ប្រេងសាំង រហូត​ដល់​ប៉ូលីម៊ែរ​របស់​រូបធាតុ​ប្លាស្ទិក​ជាដើម។ ទ្រឹស្ដីបទ​ខ្សែសង្វាក់​ក៏​បាន​បកស្រាយ​នូវ​តួនាទី​អាថ៌កំបាំង​របស់​រូបធាតុ​កាតាលីករ​ផង​ដែរ។

រូបតំណាង


អត្ថបទទាក់ទង

ជីវិត និង​ស្នាដៃ ​”ទ្រឹស្ដី​ប្រតិកម្ម​ជា​ខ្សែ​សង្វាក់”​ របស់ នីកូឡាយ សេមេណូហ្វ (Nikolay Semenov)

 

Leave a Reply