$10.00

HABIT Principle: A New Practical Concept to Success

Description

HABIT គឺជាឈ្មោះសៀវភៅមួយក្បាលមានន័យថា ទម្លាប់។ ទម្លាប់ គឺជាអ្វីដែលមនុស្សនៅលើសកលលោកតែងតែមានជាប់តាមខ្លួនជានិច្ច មិនថាអ្នកមាន ឬអ្នកក្រទេ ហើយទម្លាប់នេះ មានអ្នកខ្លះមានទម្លាប់ល្អ និងអ្នកខ្លះទៀតមានទម្លាប់អាក្រក់ដែលនៅជាប់ដានតាមខ្លួនជានិច្ច។ ខាងក្រោមនេះ គឺជាគោលការណ៌វេទមន្តមួយចេញពីពាក្យទម្លាប់ HABIT នេះដូចតទៅ៖ 

១. Hard-Work គឺជាការឧស្សាហ៌ ព្យាយាម តស៊ូ ស្វិតស្វាញ ក្រាញននៀល ក្នុងកិច្ចការអ្វីមួយ ដើម្បីឲ្យកិច្ចការនោះបានសម្រេចជោគជ័យសមតាមអ្វីដែលយើងចង់បាន។

២. Attitude គឺជាអកប្បកិរិយាដែលយើងតែងតែបញ្ចេញជារៀងរាល់ពេលវេលា តាមរយ:កាយ វាចា និង ចិត្ត ដើម្បីឲ្យមនុស្សគ្រប់រូបបានឃើញ។

៣. Belief គឺជាជំនឿដែលមនុស្សម្នាក់ៗមានសិទ្ឋសេរីភាពក្នុងការជឿទៅលើអ្វីមួយ ជាពិសេស គឺជឿជាក់ចំពោះខ្លួនឯង ស្គាល់ និងយល់យ៉ាងច្បាស់អំពីខ្លួនឯង។

៤. Information គឺជាព័ត៌មានដែលយើងបញ្ចេញទៅ និង ទទួលបានពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាជាព័ត៌មានពិត ឬមិនពិតនោះទេ តែក្នុងទីនេះ គឺយើងលើកយកនូវព័ត៌មានដែលពិតប្រាកដក្នុងការបញ្ចេញទៅខាងក្រៅ។

៥. Time ពេលវេលា គឺជាអ្វីមួយកំណត់យើងឲ្យមានភាពច្បាស់លាស់ ក្នុងការងារ និងការសម្រេចគោលដៅ ដោយមនុស្សគ្រប់គ្នាតែងតែមានពេលវេលាណាមួយដើម្បីកំណត់ថាតើត្រូវធ្វើអ្វី និងត្រូវប្រព្រឹត្តអ្វី។

ពាក្យទាំងអស់នេះ គឺកើតចេញមកពីពាក្យថា HABIT !

Leave a Reply

Your email address will not be published.