តើអ្វីទៅជាគំនិតច្នៃប្រឌិត?

គំនិតឆ្នៃប្រឌិតពិតជា មានសារៈសំខាន់ខ្លាំងចំពោះមនុស្សម្នាក់ៗ បើសិនជាមនុស្សគ្នាន គំនិតឆ្នៃប្រឌិតនេះទេ ម៉្លោះហើយ មនុស្សក៏មិនអាចឈានដល់សម័យកាលដ៏ទំទើបនាពេលបច្ចុប្បន្ននេះបានដែរ។ ចុះតើអ្វីទៅជាគំនិតច្នៃប្រឌិត?

គំនិត​ច្នៃប្រឌិត ឬ Creative Idea គឺ​ចេញ​មក​ពី​ច​រឹត​លក្ខណៈ (Personality) ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់​ៗ​។ ការ​ស្រមើស្រមៃ ភាព​ដាច់​តែឯង ក៍ដូចជាការធ្វើការជាក្រុម​ គឺជា​គន្លឹះ​គោល​នៃ​ការ​ស្វែងរក និង​បង្កើត​គំនិត​ច្នៃប្រឌិត។ ម៉្យាងវិញទៀត គំនិតបង្កើតថ្មីកើតឡើងនៅពេលដែលអ្នកបង្កើតមានគំនិតបញ្ចូលគ្នារវាងរបស់ដែលមានស្រាប់ និងអ្វីដែលថ្មី។ បើនិយាយមួយបែបទៀត គំនិតច្នៃប្រឌិតមិនមែនចាំទាល់តែជាគំនិតថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាអាចជាការបញ្ចូលគ្នារវាផ្នែកណាមួយនៃគំនិតដែលមានរួចជាស្រេច និងគំនិតបង្កើតថ្មី។ ជួនកាល គំនិតច្នៃប្រឌិត ជាការបញ្ចុលគ្នារវាងគំនិតដែលមានស្រាប់២ចូលគ្នាក៏បានដែរ។ បើនិយាយអោយស្រួលស្ដាប់ ប្រសិនបើអ្នកអាចផ្គុំគំនិតដែលមានចំនួន២ ឲ្យទៅជាគំនិតតែមួយ នោះហើយគឺជាអ្វីដែលគេហៅថាការច្នៃប្រឌិត។

ភាពច្នៃប្រឌិតមិនមែនកើតឡើងដូចពន្លឺអំពូលភ្លើង ឬដូចផ្លេកបន្ទោរនោះទេ។ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ភាពច្នៃប្រឌិតកើតឡើងនៅពេលគំនិតច្រើនបូកបញ្ចូល ហើយធ្វើការដកឃ្លាពីគំនិតទាំងនោះបន្ដិច។

លោក Steven Kachelmeier៖ ភាពច្នៃប្រឌិតមិនអាចកើតឡើងភ្លាមៗបានទេ ប៉ុន្តែបើការលើកទឹកចិត្តផ្ដល់នូវគំនិតចូលរួមគ្រប់គ្រាន់ នោះគំនិតច្នៃប្រឌិតនឹងកើតឡើងជាជាមិនខាន។ 

ហេតុអ្វី​ក៏​អ្នកប្រាជ្ញ​គណិតសាស្ត្រ​និង​រូបសាស្ត្រ អ៊ីសាក់ ញូតុន អាច​នឹក​ឃើញ​បង្កើត​ជា​ទ្រឹស្ដី​កម្លាំង​ទំនាញ​សកល ដែល​ជា​ច្បាប់​សកល​ដែល​បាន​បកស្រាយ​អំពី​ដំណើរការណ៍​ធម្មជាតិ​របស់​ចក្រវាល​យើង​នេះ ? នេះ​មិនមែន​មក​ពី​គាត់​មាន​វេទមន្ត​អស្ចារ្យ​អ្វី​នោះ​ទេ តែ​មក​ពី​គាត់​អាច​រក​ឃើញ​ទំនាក់ទំនង​រវាង​កម្លាំង​ដែល​ទាញ​ឲ្យ​ផ្លែ​ប៉ោម​ជ្រុះ​ធ្លាក់​មក​លើ​ផែនដី និង​កម្លាំង​ដែល​ទាញ​ឲ្យ​ព្រះចន្ទ​រង្វិល​ជុំវិញ​ភព​ផែនដី គឺជា​កម្លាំង​តែ​មួយ ដែល​នាំ​ឲ្យ​គាត់​រក​ឃើញ​បង្កើត​នូវ​ទ្រឹស្ដី​កម្លាំង​ទំនាញ​សកល ដែល​ផ្លាស់ប្ដូរ​ការ​មើល​ឃើញ​ដ៏​ថ្មី​សន្លាង​របស់​មនុស្សលោក​ទៅ​កាន់​ធម្មជាតិ​ដែល​ពួកគេ​កំពុង​រស់នៅ​នេះ​ជា​រៀង​រហូត។ 

នៅក្នុង​សៀវភៅ A Technique for Producing Ideas របស់​អ្នក​និពន្ធ James Webb Young គាត់​បាន​លើកឡើង​ពី​ដំណើរការណ៍​របស់​ម៉ាស៊ីន​ខួរក្បាល​ផលិត​នូវ​គំនិត​ច្នៃប្រឌិត​ឡើង ដែល​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​តែង​ប្រើប្រាស់​ដើម្បី​បង្ខំ​ម៉ាស៊ីន​ខួរក្បាល​របស់​ខ្លួន​ឲ្យ​ផលិត​ជា​គំនិត​ច្នៃប្រឌិត​ឡើង​មក។ មនុស្ស​ជាច្រើន​តែង​អង្គុយ​រង់ចាំ​ឲ្យ​មាន​គំនិត​ប្លែក​ថ្មី​ហោះ​កាត់​ចូល​មក​ក្នុង​ខួរក្បាល​របស់​ខ្លួន​តែ​ម្ដង។ ប៉ុន្តែ​ដំណើរការណ៍​ក្នុង​ការ​ផលិត​គំនិត​ថ្មី​មួយ ពុំ​មែន​ប្រព្រឹត្ត​ទៅ​បែប​នេះ​នោះ​ឡើយ។

ពិត​ណាស់​ការ​បង្កើត​អ្វី​ដែល​ថ្មី ​គឺពិបាកតែ​វា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​បុគ្គលិកល​ក្ខណៈ​មួយ​ដែល​អ្នក​ដទៃ​មិន​មាន​។​ ​ភាព​ច្នៃប្រឌិត​របស់​មនុស្ស​ម្នាក់​ៗ​ គឺ​មាន​ចាប់តាំងពី​កំណើត​មក​ម៉្លេះ​សំខាន់​នោះ​ គឺ​យើង​ចេះអភិវឌ្ឍ​ន៏ និងយក​វា​មក​ប្រើ​ប្រាស់។ ការ​ប្រើ​វា​ឲ្យ​ចំ​គោលដៅ​ គឺ​ផ្តល់​ផល​វិជ្ជា​មាន​ដល់​អ្នក​។ អ្នក​ទាំងអស់​ប្រាកដជា​ឆ្ងល់​ថា​ តើគំនិត​ច្នៃប្រឌិត ឬ Creative Idea ផ្តល់​អ្វីខ្លះ​ដល់​អ្នក​?

ស្រមៃ​ថា​អ្នកធ្វើការ​នៅ​លើ​គម្រោងផ្សព្វ​ផ្សាយពាណិជ្ជកម្ម​មួយ គោលដៅ​របស់​អ្នក​ គឺ​ធ្វើ​ឲ្យ​ផលិតផល​របស់​អ្នក ឲ្យ​ទទួល​បានការ​ចាប់​អារ​ម្ម​ណ៏​ពី​អតិថិជន ​តែ​ទីផ្សារ​នោះ​ គឺ​មានការ​ប្រ​គូ​ត​ប្រជែង​ខ្លាំង។ អ្នក​ត្រូវ​តែ​ប្រើ​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ដើម្បី​ដណ្តើម​ទីផ្សារ​ ដែល​មាន​ប្រ​គូ​ត​ប្រជែង​ខ្លាំង​នោះ។  អ្នក​ប្រើ​វា​ដើម្បី​រក​ចន្លោះ​ប្រហោង​នៃ​ដៃគូរ​ប្រជែង​របស់​អ្នក ការ​ស្រមើស្រមៃ​អ្វី​ដែលអ្នក​ដទៃ​ គិត​មិន​ទាន់​ដល់​គឺជា ​កត្តា​ជោគជ័យ​នៃ​ការ​ដណ្តើម​ទីផ្សារ​។ អ្នក​អាច​សម្លឹង​ឃើញ​អ្វី​ដែល​អ្នក​ដទៃ​ពុំ​ទាន់​នឹកឃើញ អ្នក​ឈាន​ដើរ​មុនគេ​ខណៈ​ដែល​អ្នក​ដទៃ​ពុំ​ចាប់​អារ​ម្ម​ណ៏ អ្នក​អាច​រក​ឃើញ​ខ្លួនឯង​ដោយ​តែ​គំនិត​ច្នៃប្រឌិត​របស់​អ្នក​។

ក្នុងដំណាក់កាលបង្កើតគំនិតច្នៃប្រឌិតគឺជាចំណុចសំខាន់នៃភាពជោគជ័យ ការបញ្ចូលគំនិតជាច្រើន ហើយសម្រាកបន្ដិចដើម្បីកែលំអគឺជាតិចនិកដ៏ល្អមួយ។ លោក Steven Kachelmeier មានប្រសាសន៍ថា៖ ភាពច្នៃប្រឌិតកើតឡើងនៅពេល អ្នកចំណាយពេលសម្រាក ហើយភាពច្នៃប្រឌិតនឹងកើតឡើង។

យ៉ាងណាមិញយើងក៍សូមលើកយក ដំណាក់កាលទាំង៥ ដែលគំនិតនៃការច្នៃប្រឌិតកើតឡើងដូចខាងក្រោម៖

១. ការសិក្សាវត្ថុថ្មីៗ៖ ជាដំបូង អ្នកត្រូវសិក្សាពីវត្ថុដែលអ្នកចង់ធ្វើការកែច្នៃ។ នៅក្នុងជំហ៊ានដំបូងនេះ អ្នកត្រូវផ្ដោតសំខាន់ទៅលើការសិក្សាចំនួន២។ ទី១គឺសិក្សាពីវត្ថុជាក់លាក់ដោយផ្ទាល់។ វត្ថុនេះត្រូវតែមានការពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកចង់ធ្វើការកែច្នៃ។ ទី២ គឺធ្វើការសិក្សាពីវត្ថុទូទៅដែលអាចពាក់ព័ន្ធនឹងគំនិតច្នៃប្រឌិតរបស់អ្នក។

២. ធ្វើការយ៉ាងហ្មត់ចត់ទៅលើវត្ថុនៅ៖ នៅក្នុងដំណាក់កាលនេះ អ្នកគួរកំណត់អ្វីដែលអ្នកបានសិក្សា ដែលបានមកតាមរយៈការសង្កេតពីគ្រប់ជ្រុង និងការធ្វើពិសោធន៍ដែលវាមានភាពស៊ីសង្វាក់គ្នាទៅនឹងគំនិតជាច្រើនចូលគ្នា។

៣. ជៀសចេញពីបញ្ហា៖ ប្រាកដណាស់ រាល់ការបង្កើតថ្មីសុទ្ធសឹងតែជួបប្រទះនូវបញ្ហា។ វាប្រហែលជាមានបញ្ហាខ្លះដែលអ្នកមិនអាចដោះស្រាយចេញភ្លាមៗ។ ដូច្នេះ អ្នកត្រូវលំហែរអារម្មណ៍របស់អ្នកដោយស្វែងរកអ្វីដែលអ្នកចូលចិត្តធ្វើ ដើម្បីកាត់បន្ថយស្ត្រេស។ ពេលខ្លះ វាអាចជាការបញ្ចូលថាមពលដើម្បីក្នុងការធ្វើអ្វីមួយបន្ទាប់។

៤. ប្រមូលផ្ដុំអារម្មណ៍ទៅលើការងាររបស់អ្នក៖ បន្ទាប់ពីអ្នកកាត់បន្ថយស្ត្រេស អ្នកប្រហែលជាមានអារម្មណ៍ស្រស់ថ្លាក្នុងការប្រមូលអារម្មណ៍ដើម្បីដោះស្រាយបញ្ហាដែលត្រូវដោះស្រាយ។​

៥. អភិវឌ្ឍ និងតម្រង់គំនិតរបស់អ្នកដោយផ្អែកទៅលើមតិរិះគន់៖ សម្រាប់គំនិតដែលនឹងទទួលបានជោគជ័យ អ្នកត្រូវចេះបង្ហាញវាទៅកាន់ពីភពលោក និងទទួលយករាល់ការរិះគន់ ដើម្បីសម្របទៅតាមការចង់បានរបស់សាធារណៈជន។ មតិរិះគន់ទាំងនោះអាចជាមធ្យោបាយក្នុងការដោះស្រាយបញ្ហាដែលអ្នកកំពុងតែជួបប្រទះ។


អត្ថបទទាក់ទង

៧ចំណុចដើម្បីបណ្តុះភាពច្នៃប្រឌិតរបស់អ្នក

 

One thought on “តើអ្វីទៅជាគំនិតច្នៃប្រឌិត?

Leave a Reply