កត្តា​ទូទៅ​ចំនួន​ ៣ ​ដែល​ជួយ​ឲ្យ​សហគ្រិន​ទទួល​បាន​ជោគជ័យ

សហគ្រិន គឺជាបុគ្គលម្នាក់ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេង ហើយបង្កើត និងធ្វើអាជីវកម្មតូចមួយតាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃរកស៊ី។ សហគ្រិនត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកច្នៃប្រឌិត ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬដំណើរការថ្មី។ សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតនឹងនាំយកគំនិតថ្មីៗល្អៗទៅកាន់ទីផ្សារ។ សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម ត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ។ ការ​សិក្សា​មួយ​​​​ធ្វើ​ឡើង​ដោយ​សមាគមន៍ Kauffman​ ក្នុង​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា​មាន​កត្តា​ទូទៅ​ចំនួន​ ៣ ​ដែល​ជួយ​ឲ្យ​សហគ្រិន​ទទួល​បាន​ជោគជ័យ។​ កត្តា​ទាំង​ ៣​ នោះ​រួម​មាន៖​ បទពិសោធន៍​ ចំណេះដឹង​ផ្នែក​​គ្រប់គ្រង​ និង ​សំណាង។ ​​​ការ​សិក្សា​នេះ​ ផ្អែក​លើ​ការ​ស្ទាបស្ទង់​មតិ​ទៅ​លើ​បណ្ដា​ស្ថាបនិក​ក្រុមហ៊ុន​ចំនួន​ ៥៤៩រូប ដែល​មាន​មុខ​ជំនួញ​ផ្សេង​ៗ​គ្នា​​​រាប់​​​​​តាំង​ពី​ជំនួញ​​កុំព្យូទ័រ​​ និង​អេឡិចត្រូនិក ​តំហែ​ទាំ​សុខភាព​ ​ដល់​ផ្នែក​សេវាកម្ម។ … Continue reading កត្តា​ទូទៅ​ចំនួន​ ៣ ​ដែល​ជួយ​ឲ្យ​សហគ្រិន​ទទួល​បាន​ជោគជ័យ