សកម្មភាពចំនួន ៣ ដែលជួយជំរុញគោលដៅជីវិតអ្នកឲ្យបានប្រសើរជាងមុន

តើអ្នកគួរត្រៀមខ្លួនដូចម្តេចខ្លះដើម្បីជំរុញឲ្យខ្លួនឯងឲ្យមានភាពរីកចម្រើនឡើង? ខាងក្រោមនេះជាសកម្មភាពដែល​អ្នក​អាច​ពិចារណា​​សម្រាប់​​អភិវឌ្ឍន៍ ដើម្បីរួម​ចំណែក​ដល់​​គោល​ដៅ​​ធំ​ៗ​របស់​អ្នក​ឱ្យ​រី​ក​ចម្រើនទៅ​មុខ​ ព្រម​ទាំង​បាន​ជា​ប្រយោជន៍​ទៅ​ដល់​សង្គមបរិស្ថាន​ដែល​អ្នក​រស់​នៅ​​ផង​ដែរ​៖

. មើល​ថែ​លុយ​កាក់ និង​​​វិនិយោគ​ដោយ​ត្រឹម​ត្រូវ

យើង​​គ្រប់​​គ្នា​ជា​​អ្នក​ដឹង និង​គ្រប់​គ្រង​នូវ​ប្រភព​​លុយដែល​ត្រូវ​ចាយ​លើ​អ្វី​ខ្លះ ហើយ​ការ​​ចំណាយ​នោះ ក៏​ត្រូវ​សម​នឹង​តម្លៃ​ដែល​ត្រូវ​ចាយ ​មាន​ន័យ​ថា គួរ​ចំណាយ​លើ​អ្វី​ដែល​នាំ​ឱ្យ​ចម្រើន​ជា​ប្រយោជន៍ ​ជា​ការ​វិនិយោគ​ជា​ការ​សិក្សា​មុខ​ជំនា​ញ​ថ្មី ឬ​ជា​ការ​សន្សំ​​សម្រាប់​​ជា​ខ្ទង់​ចំណាយ​បន្ទាន់​ពេល​អាសន្ន​ជា​ដើម​។ ដូច​នេះ ការ​រម្លឹក​ខ្លួន​ឯ​ង​ជា​រឿយ​ៗលើ​ប្រភព​ថវិកា ​ក៏​ជា​ចំណែក​មួយ​សម្រាប់​បំពេញ​គោល​ដៅ​អ្នក​ផង​ដែរ ព្រោះ​ថា​សកម្មភាព​​បន្ត​បន្ទាប់​នៃ​គោល​ដៅ​អ្នក​​ គឺ​ត្រូវ​ការ​ប្រភព​ថវិកា​ខ្លះ​​សម្រាប់​ទ្រ​ទ្រង់​។

. លើក​សរសើរ​ក្នុង​ពេល​វេលា​លំបាក​នេះ

តើ​អ្នក​ធ្លាប់​សម្គាល់​លើ​ចំណុច​តូច​ៗ ​ឬ​សមិទ្ធិផល​មួយ​ចំនួន​ដែល​មាន​ គឺ​កើត​ចេញ​ពី​សកម្មភាព​តូច​ៗ​ប្រចាំ​ថ្ងៃ​ដែល​បាន​ធ្វើ ឬ​បង្កើត​វា​ឡើងហើយ​ពេល​ខ្លះ​ដោយ​ការ​ព្យាយាម និង​ប្រឹង​ប្រែង​ទើប​ជម្នះ​​បង្កើត​ចេញ​ជា​រូប​រាង ឬ​ដំណើរ​។ ចំណុច​នេះ មាន​ន័យ​ថា ​កុំ​ភ្លេច​សរសើរប្រាប់​ខ្លួន​ឯងពី​កិច្ច​ការ​ដែល​អ្នក​បាន​ខំ​ប្រឹង​ប្រែង​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ហើយ​ក៏​មិន​គួរ​កំណាញ់​ពាក្យ​អរគុណ ឬ​ពាក្យ​សរសើរ​ទៅ​​ដល់អ្នក​​ ឬ​ក្រុម​ការងារ​ដែល​ខិត​ខំ​បំពេញ​ការ​ងារ ជាពិសេស​ក្នុង​ពេល​វេលា​លំបាក​​ ព្រោះ​ថា​កម្លាំង​ចិត្ត ​និង​ទឹក​ចិត្ត​ក៏​ជា​ផ្នែក​មួយមិន​អាច​ខ្វះ​បាន​ផង​ដែរ សម្រាប់​ការ​បន្ត​ដំណើរ​ទៅ​រក​គោល​ដៅ ហើយជា​ពិសេស ​វា​ក៏​មាន​ឥទ្ធិពល​ទាក់​ទង​ទៅ​​វិញ​ទៅ​មកផងដែរ​។

. ចែក​រំលែក​ និង​រៀន​ចំណេះ​ដឹងតាម​គោល​ការណ៍​​ ក្មេង​​មិន​អាច​ខ្វះ ចាស់​មិន​អាច​អត់​

ចំណេះ​ដឹង​មាន​ច្រើន​​​ឥត​កំណត់​ ពិសេស​រាប់​តាំង​ពី​មនុស្ស​ជា​ច្រើន​ដែល​អ្នក​បាន​ជួប​ដែល​ពួក​គេ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ពី​អ្នក។ ចំណុច​នេះ សម្តៅ​ដល់​ការ​​គោរ​ព​ និង​ឱ្យ​តម្លៃ​លើ​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​​បាន​ជួប មិន​ថា​អាយុ​ក្មេង ឬ​ចាស់ទេ ព្រោះ​ថា​គំនិត​ថ្មី​ៗ និង​បទ​ពិសោធន៍​ រួម​​គ្នា​នឹង​​ជំរុញ​ឱ្យ​ដល់​​គោលដៅ​មួយ​គ្រោង​ទុក ហើយ​មាន​ប្រសិទ្ធិភាព។ តាម​រយៈ​ចំណេះ​​ដឹង​ និង​បទ​ពិសោធន៍​ពី​មនុស្ស​គ្រប់​គ្នាដែល​បាន​ចែក​រំលែក​ដល់​អ្នកដែល​​រម្លឹក​អ្នក​ឱ្យ​រៀន​សូត្រ​ជាប់​ជា​ប្រចាំ​សម្រាប់​សម្រេច​ក្តី​ប្រាថ្នា​ដែល​អ្នក​​ប៉ង​ទុក​។


 អត្ថបទទាក់ទង

ក្បួន “សន្សំ ៥ យ៉ាង” ដែលអាចធ្វើឲ្យជីវិតមានសេចក្តីសុខសុភមង្គល និងជំនួញមានភាពរីកចម្រើន

Leave a Reply