៦ ចំណុចសំខាន់ៗ ដើម្បីបញ្ជាក់ពីគុណតម្លៃរបស់អ្នក

បុគ្គល​មិន​គប្បី​ធ្វើ​ការងារ​គ្រាន់តែ​ដើម្បី​ទ្រព្យសម្បត្តិ​តែ​ម្យ៉ាង​នោះទេ តែ​ត្រូវធ្វើ​ការងារ​ដើម្បី​រំដោះ​ខ្លួនឯង​ឲ្យ​រួច​អំពី​សេចក្តី​សោកសៅ រំដោះខ្លួន​ឱ្យ​រួច​ពី​ត្រៃភព​នេះ​ផង។

អ្នក​ដទៃ​គេ​ធ្វើអំពើ​ល្អ​មក​លើ​យើង គឺ​វា​ត្រឹមត្រូវ​មែនហើយ ប៉ុន្តែ​សេចក្តី​ល្អ​នោះ​មិនមែន​ជា​អំពើ​ល្អ​របស់​យើង​ទេ មនុស្ស​មិន​មាននូវ​អំពើ​ល្អ​សម្រាប់​ខ្លួន មិន​អាច​ជួយ​ខ្លួនឯង​បាន​ឡើយ ទាំង​អ្នក​ដទៃ​ក៏​រឹតតែ​មិន​អាច​ជួយ​បាន​ដែរ។

គុណ​តម្លៃ​នៃ​ការងារ​មនុស្ស​គ្រប់​គ្នា​ស្ថិត​លើ​អំពើ​ល្អ និង​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់ បើ​ពុំ​ដូច្នោះ​ទេ ប្រាកដជា​យល់​ថា​ការងារ​ទុច្ចរិត ជា​ការងារ​មាន​តម្លៃ​ដែរ​ហើយ ជា​ទុ​ទ្ទិដ្ឋិ​ឱ្យ​ផល​ទុក្ខ ។

ខាងក្រោមនេះ ជាចំណុចសំខាន់ៗចំនួន ៦ ដើម្បីបញ្ជាក់ពីគុណតម្លៃរបស់អ្នក៖

១. សរសេរចំនុចសំខាន់ៗនៃគុណតម្លៃរបស់អ្នក

នៅពេលខ្ញុំចាប់ផ្តើមធ្វើលំហាត់បញ្ជាក់ពីគុណតម្លៃនេះកាលពីប៉ុន្មានឆ្នាំមុន។ ខ្ញុំបានសរសេរ១៦៣បំណងប្រាថ្នា (គុណតម្លៃ)។ ខ្ញុំគិតថានៅទីបំផុតគុណធម៍ គុណតម្លៃ ឬភាពវិជ្ជមានដែលសំដៅចំពោះបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈ នៅក្នុងក្រឹត្យក្រម។ ហើយខ្ញុំបានយល់ព្រមទាំងអស់។ ខ្ញុំមានអារម្មណ៍ថាពួកវាមានសារៈសំខាន់ទាំងអស់ ហើយខ្ញុំចង់ធ្វើចំនុចនីមួយៗឲ្យក្លាយជាចរិតលក្ខណៈរបស់ខ្ញុំ។

២. ជ្រើសរើសគុណតម្លៃសំខាន់ៗប្រាំរបស់អ្នក

អ្នកគួរធ្វើដូចគ្នា អ្នកគួរកត់ត្រានូវគុណតម្លៃប្រាំយ៉ាងដែលអ្នកគិតថាមានសារៈសំខាន់បំផុតសម្រាប់អ្នកការរស់នៅ។ នៅពេលអ្នកមានគុណតម្លៃទាំងប្រាំហើយ ចូរអ្នករៀបពួកវាទៅតាមលំដាប់អាទិភាព។ តើគុណតម្លៃមួយណាមានសារៈសំខាន់បំផុតរបស់អ្នក។ តើមួយណាសំខាន់បន្ទាប់? ហើយមួយណាបន្តបន្ទាប់ៗៗទៀត?

៣. ផ្តោតទៅលើជំនឿស្នូលមួយចំនួន

ប៉ុន្តែបន្ទាប់មក ការពិតត្រូវបានកំណត់នៅក្នុងខ្លួន ខ្ញុំដឹងថាវាពិបាកណាស់ក្នុងការរៀនសូម្បីតែចំនុចថ្មីមួយ ឬដើម្បីផ្លាស់ប្តូរខ្លួនរបស់ខ្ញុំ ហើយវាបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សឯកោម្នាក់ ដូច្នេះខ្ញុំបានបង្រួមមហិច្ឆតារបស់ខ្ញុំមកត្រឹមតែ៥វិញ ហើយធ្វើវានៅក្នុងចំនុចតូចៗដែលខ្ញុំអាចគ្រប់គ្រង់បាន និងអាចធ្វើបាន។ នៅពេលខ្ញុំបានដោះស្រាយបញ្ហាស្នូលនៃជំនឿទាំងប្រាំយ៉ាងនោះរូចរាល់ ខ្ញុំអាចចាប់ផ្តើមធ្វើការអភិវឌ្ឍន៏ចារិកលក្ខណៈមួយចំនួនរបស់ខ្ញុំ។

 ៤. សម្រេចចិត្តពីអ្វីដែលអ្នកត្រូវប្រឈម

តើអ្វីជាគុណតម្លៃរបស់អ្នក? តើអ្វីជាគោលការណ៍ជីវិតរបស់អ្នក? តើអ្វីជាចំនុចស្នូលនៃជំនឿរបស់អ្នក? តើគុណធម៍អ្វីដែលអ្នកប្រាថ្នាចង់បាន និងប្រកាន់ខ្ជាប់? តើអ្វីដែលអ្នកនឹងមិនប្រឈមឬតតាំងជាមួយនោះ? តើអ្នកនឹងលះបង់ សុខចិត្តរងទុក្ខ ឬស្លាប់ដើម្បីវានោះ? ទាំងនេះគឺជាសំណួរសំខាន់ខ្លាំងណាស់ដែលត្រូវបានសួរដោយមនុស្សប្រហែល៣ ភាគរយនៃចំនួនប្រជាជនសរុប ហើយមនុស្សក្នុងចំនួនតិចនេះគឺមាននិន្នាការក្នុងការរផ្លាស់ប្តូរ និងឆ្ពោះទៅមុខនៅក្នុងសង្គម។

៥. រៀនធ្វើការសម្រេចចិត្តឲ្យបានកាន់តែប្រសើរ

រាល់ជម្រើសឬការសម្រេចចិត្តដែលអ្នកធ្វើគឺផ្អែកលើគុណតំលៃរបស់អ្នក។ នៅពេលណាអ្នកសម្រេចចិត្តរើសនូវជម្រើសដែលអ្នកអាចជ្រើសរើសជាគុណតម្លៃបំផុតរបស់អ្នក។ ដោយសារតែអ្នកអាចធ្វើរឿងបានតែមួយគត់ នៅក្នុងពេលតែមួយនោះ ហើយអ្វីគ្រប់យ៉ាងដែលអ្នកធ្វើគឺជាការបង្ហាញពីអ្វីដែលអ្នកចាត់ទុកថាសំខាន់បំផុតនៅពេលនោះ។ ដូច្នេះការរៀបចំគុណតម្លៃរបស់អ្នកទៅតាមលំដាប់អាទិភាពគឺជាចំណុចចាប់ផ្តើមនៃការធ្វើផែនការយុទ្ធសាស្ត្រផ្ទាល់ខ្លួន។ វាធ្វើបាននៅពេលដែលអ្នកច្បាស់អំពីអ្វីដែលអ្នកឱ្យតម្លៃ និងលំដាប់លំដោយ ដែលអ្នកមានសមត្ថភាពក្នុងការធ្វើផែនការនិងរៀបចំសកម្មភាពផ្សេងទៀតនៃជីវិតរបស់អ្នក។

៦. លំហាត់សម្រាប់បញ្ជេញសកម្មភាព

នៅទីនេះ មានរឿងពីរយ៉ាងដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីដាក់គំនិតទាំងនេះអោយបញ្ជេញសកម្មភាព។

ទីមួយ៖ បញ្ជាក់ពីជំនឿស្នូលរបស់អ្នក និងគោលការណ៍បង្រួមរបស់អ្នក។ សរសេរវាចុះហើយប្រៀបធៀបជីវិតអ្នកនៅថ្ងៃនេះជាមួយនឹងគុណតម្លៃដែលពិតជាសំខាន់សម្រាប់អ្នក។

ទីពីរ៖ រៀបចំគុណតម្លៃរបស់អ្នកទៅតាមលំដាប់ដែលមានសារៈសំខាន់ចំពោះអ្នក។ តើគុណតម្លៃមួយណាមានសារៈសំខាន់បំផុតរបស់អ្នក។ តើមួយណាសំខាន់បន្ទាប់? ហើយមួយណាបន្តបន្ទាប់ៗៗទៀត? តើជម្រើសបច្ចុប្បន្នរបស់អ្នកឆ្លុះបញ្ចាំងពីលំដាប់នៃគុណតម្លៃនេះទេ?

សម្រួលពី៖ Brian Tracy


អត្ថបទទាក់ទង

អ្នកមិនគួររំពឹងរឿង ៧យ៉ាង នេះពីមនុស្សនៅជុំវិញខ្លួនអ្នកនោះទេ

Leave a Reply