គន្លឹះសំខាន់ៗ ចំនួន៧ សម្រាប់អ្នកដែលទើបតែចូលបំរើការក្នុងវិស័យការងារគួរតែយល់ដឹង

ដើម្បីក្លាយជាបុគ្គលឆ្នើម គឺទាមទារឱ្យ​មានការលះបង់ខ្ពស់ចំពោះបុព្វហេតុការងារ ​ពោល​គឺ​ទាំងពេលវេលា​ និង​កម្លាំងកាយចិត្ត ​​ដើម្បី​ធ្វើយ៉ាងណាដើម្បីឱ្យការងារនោះទទួលបានលទ្ធផលជាផ្លែផ្កា ឯក្រុមហ៊ុនក៏ទទួលបានភាពរីកចម្រើន ហើយបុគ្គលខ្លួនឯងក៏ក្លាយជាមនុស្សដែលគេកោតសសើរ ​ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​នូវ​​ការ​លើក​ទឹក​ចិត្ត ឬ​អត្ថប្រយោជន៍​ផ្សេងៗ។ ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗ ចំនួន៦ សម្រាប់អ្នកដែលទើបតែចូលបំរើការក្នុងវិស័យការងារគួរតែយល់ដឹង៖

១. ត្រូវដឹងអំពីអ្នកគ្រប់គ្រងរបស់អ្នក 

ការស្គាល់អ្នកគ្រប់គ្រងរបស់អ្នក និងចំណង់ចំណូលចិត្តរបស់គាត់នឹងជួយអ្នកផ្តល់នូវព័ត៌មានដែលគាត់ត្រូវការតាមវិធីដែលគាត់ត្រូវការ។

២. ដឹងពីគោលដៅរបស់អ្នកគ្រប់គ្រង 

អ្នកត្រូវដឹងថា តើអ្នកគ្រប់គ្រប់របស់អ្នកមានគោលដៅអ្វីខ្លះ? ហើយគោលដៅទាំងនោះវាសម្រេចបានដោយរបៀបណា? អ្នកត្រូវតែមានកិច្ចប្រជុំមួយជាមួយនឹងអ្នកគ្រប់គ្រងរបស់អ្នក ដើម្បីពិភាក្សាគ្នាអំពីគោលដៅទាំងនោះ។

៣. ការកំណត់ពេលវេលាការងាររបស់អ្នក 

នៅពេលអ្នកទទួលបានការចាត់តាំងពីអ្នកគ្រប់គ្រងរបស់អ្នក ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅថ្ងៃកំណត់ អ្នកត្រូវតែបញ្ចប់វាយ៉ាងហោចណាស់មុនមួយថ្ងៃ។ វាបានបង្ហាញទៅកាន់អ្នកគ្រប់គ្រងរបស់អ្នកពីភាពរហ័សរហួន និងការចេះសម្របខ្លួនរបស់អ្នក។

៤. កុំឲ្យអ្នកគ្រប់គ្រងរបស់អ្នកយល់ច្រឡំ 

ប្រសិនបើអ្នកសង្ស័យថាក្នុងចំណោមអតិថិជនរបស់អ្នកមានភាពមិនប្រក្រតី អ្នកត្រូវធ្វើយ៉ាងណាឱ្យអ្នកគ្រប់គ្រងរបស់អ្នកបានដឹង។ ហើយអ្នកធ្វើការដោះស្រោយបញ្ហានោះដោយសន្តិវិធី នោះអ្នកគ្រប់គ្រងរបស់អ្នកនឹងមានការកោតសសើរចំពៅះអ្នកជាក់ជាមិនខាន។

៥. កុំរំពឹងតែអ្នកគ្រប់គ្រងរបស់អ្នកជាអ្នកបញ្ចុកបាយ

អ្នកត្រូវតែខ្លាំងក្នុងយុទ្ធសាស្ត្រការងារ និងដោះស្រាយបញ្ហាចំពោះមុខ។ កុំចាំតែអាងថាអ្នកគ្រប់គ្រងរបស់ខ្ញុំចាំជួយខ្ញុំរហូត។

៦. ផ្តល់ដំណោះស្រាយមិនមែនបញ្ហាទេ 

ការងាររបស់អ្នក មិនត្រូវចង្អុលបង្ហាញជានិច្ចអំពីបញ្ហាដែលកើតមាននោះទេ ប៉ុន្តែផ្ទុយទៅវិញត្រូវចាប់ផ្តើមធ្វើការគិតអំពីដំណោះស្រាយ ដែលអាចជួយដោះស្រាយបញ្ហាទាំងនោះ។

៧. ទស្សនៈចំពោះការងារ

អ្នកត្រូវមានទស្សនៈថា អ្នកនឹងធ្វើការងារឲ្យបានល្អបំផុតមិនថាស្ថានភាពណាក៏ដោយ។ ចូរស្វែងយល់ពីខ្លួនឯង និងការងាររបស់អ្នក ហើយសាកគិតក្នុងរូបភាពធំមួយ។ ចូរបង្កើនកិត្យានុភាពជាមួយការងាររបស់អ្នក និងព្យាយាមឲ្យខ្លួនឯងចូលរួមជាមួយនឹងសង្គម។

សរុបមក អ្នកត្រូវចេះផ្គាប់ចិត្តចៅហ្វាយនាយរបស់អ្នក ហើយគោលបំណងនៃការផ្គាប់ចិត្តនោះ គឺមិនមែនសំដៅទៅលើការចេះយកចិត្តនោះទេ។ នោះគឺនៅពេលគោលដៅរបស់អ្នក អាចធ្វើឱ្យអ្នកគ្រប់គ្រងរបស់អ្នកទទួលបានជោគជ័យច្រើនជាងខ្លួនឯង ពេលនោះហើយដែលអ្នកនឹងក្លាយជាអ្នកបុគ្គលិកដ៏ឆ្នើមម្នាក់ ហើយជាផ្នែកមួយនៃក្រុមដែលមិនអាចខ្វះបាន។


អត្ថបទទាក់ទង

គន្លឹះសំខាន់ៗ ចំនួន១២ ដែលធ្វើឲ្យអ្នកស្រឡាញ់ការងាររបស់អ្នក

 

Leave a Reply