ហេតុអ្វីបានជាអ្នកត្រូវមានគ្រូបង្វិកដើម្បីជួយជ្រោមជ្រែងក្នុងការសម្រេចគោលដៅ?

អ្នកប្រហែលជាមិនអាចបដិសេធបានឡើយថា អាថ៌កំបាំងនៃភាពជោគជ័យរបស់កីឡាករ គឺត្រូវតែមានគ្រូបង្វឹកដ៏ល្អ យើងអាចសង្កេតឃើញថា នៅក្នុងរដូវកាលនៃការប្រកួតកីឡាអូឡាំពិកកន្លងមក ក្រុមកីឡាករទាំងអស់ ត្រូវតែមានគ្រូបង្វឹកចាំណែនាំ។ គ្រូបង្វឹកជាអ្នករៀបចំផែនការយុទ្ធសាស្ដ្រ គ្រូបង្វឹកជាអ្នកផ្លាស់ប្ដូរយុទ្ធសាស្ត្រ ចាំផ្ដល់កម្លាំងចិត្តគ្រប់ពេលរហូតធ្វើឲ្យកីឡាករលេងបានល្អ និងអាចញ៉ាំងឲ្យកីឡាករទទួលបានភាពជោគជ័យក្នុងការប្រកួត។ បើបានមើលការប្រកួតកីឡារួចហើយ ចូរបែរមកមើលខ្លួនឯងវិញម្ដង ជីវិតការងារ ក៏មិនខុសអ្វីពីជីវិតរបស់អ្នកកីឡាដែរ រាល់ថ្ងៃយើង តែងតែឧស្សាហ៍ព្យាយាមសិក្សាយល់ដឹង និងហ្វឹកហាត់ ដើម្បីទៅប្រកួតប្រជែងជាមួយដៃគូប្រកួត ឬជាមួយនឹងខ្លួនឯង។ ដូច្នេះ ជីវិតមនុស្សយើង ចាំបាច់ត្រូវតែមានគ្រូបង្វឹកល្អៗដូចគ្នា ព្រោះថាគ្រូបង្វឹកល្អៗអាចជួយរៀបចំនូវផែនការយុទ្ធសាស្ដ្រ ណែនាំ ដាស់តឿន លើកស្ទួយ និងអភិវឌ្ឍខ្លួនយើងឲ្យទទួលបានជោគជ័យ។ ក្នុងសម័យបច្ចុប្បន្ននេះ និន្នាការនៃការប្រើគ្រូបង្វឹក … Continue reading ហេតុអ្វីបានជាអ្នកត្រូវមានគ្រូបង្វិកដើម្បីជួយជ្រោមជ្រែងក្នុងការសម្រេចគោលដៅ?