តើបុគ្គលដែលរវល់ច្រើន​ និង​បុគ្គលដែលមានផលិតភាពខ្ពស់ខុសគ្នាដូចម្តេច?

តើអ្នកជាសត្វលាដែលរវល់ ឬជាយូនីខនដែលមានផលិតភាពល្អក្នុង​ការងារ?

មានសំណួរមួយលើកឡើងជជែកវែកញែកអំពីថាតើធ្វើយ៉ាងឲ្យមានផលិតភាពខ្ពស់ក្នុងការធ្វើការប្រចាំថ្ងៃរបស់យើងជាទូទៅ ហើយសំណួរនេះបានធ្វើឲ្យបុគ្គលមួយចំនួនយល់ច្រឡំថា ការដែលធ្វើខ្លួនឯងឲ្យរវល់ គឺនឹងធ្វើឲ្យមានផលិតភាពច្រើននៅក្នុងការងារប្រចាំថ្ងៃ។ ដំណើរស្វែងរកផលិតភាពក្នុងការងារ បានបង្កើតនូវការយល់ច្រឡំអំពីអ្វីដែលជាថ្ងៃធ្វើការងារប្រចាំថ្ងៃប្រកបដោយផលិតភាពយ៉ាងមានន័យ។ វាក៏បានដឹកនាំបុគ្គលភាគច្រើនឱ្យគិតថា ការរវល់ គឺមានន័យដូចទៅនឹងផលិតភាពផងដែរ។

១. បុគ្គលដែលរវល់ គឺនឿយណាយនឹងការធ្វើអ្វីផ្សេងបន្ថែមទៀត រីឯបុគ្គលដែលមានផលិតភាពការងារល្អ កាត់បន្ថយចំនួនការងារដែលត្រូវធ្វើរបស់ពួកគេឱ្យនៅតិចជាង ៥០ ភាគរយ

បុគ្គលដែលរវល់ គិតថា ការធ្វើអ្វីៗឱ្យបានច្រើនក្នុងរយៈពេលប្រាំបី ឬ ប្រាំបួនម៉ោងនៅកន្លែងធ្វើការ គឺជារឿងត្រឹមត្រូវ។ ពួកគេសាកសមនឹងភារកិច្ចច្រើននៅក្នុងបញ្ជីការងារត្រូវធ្វើរបស់ពួកគេ ដែលធ្វើឲ្យការងារភាគច្រើនតែងតែបញ្ចប់នៅថ្ងៃបន្ទាប់។

បុគ្គលដែលមានផលិតភាព ដឹងច្បាស់ថា ពួកគេមិនត្រូវការភារកិច្ចប្រហែល ៤០% នៅក្នុងបញ្ជីការងារត្រូវធ្វើរបស់ពួកគេនោះទេ។

២. បុគ្គលដែលរវល់ គឺចូលរួមគ្រប់កិច្ចការ រីឯបុគ្គលដែលមានផលិតភាពដឹងពីភាពខុសគ្នារវាង “បន្ទាន់” និង “សំខាន់”

បុគ្គលដែលរវល់ ចំណាយពេលវេលារបស់ពួកគេនៅកន្លែងធ្វើការទៅនឹងកិច្ចការមិនចាំបាច់ ពីព្រោះពួកគេយល់ច្រឡំថាវាជាការងារបន្ទាន់នៅកន្លែងធ្វើការទាំងដែលជាក់ស្ដែងវាមិនសំខាន់។ នៅក្នុងក្រុមហ៊ុននីមួយៗ កិច្ចការជាច្រើន អាចត្រូវបានដាក់ថាជារឿងបន្ទាន់ ប៉ុន្តែ ជាធម្មតា វាត្រូវបានបង្កើតឡើងដោយមិត្តរួមការងារ ឬ អ្នកគ្រប់គ្រងរបស់អ្នកដែលរំពឹងថានឹងមានចម្លើយឱ្យបានឆាប់ទៅនឹងកិច្ចការនោះ។

បុគ្គលដែលមានផលិតភាពខ្លាំង ដឹងពីរបៀបបែងចែកការងារបន្ទាន់ និងការងារសំខាន់។ ពួកគេផ្តោតលើការធ្វើអ្វីដែលត្រូវធ្វើជាមុន ជាជាងការបែងចែកម៉ោងរបស់ខ្លួន ដើម្បីព្យាយាមបញ្ចប់កិច្ចការបន្ទាន់ផ្សេងៗគ្នា។

៣. បុគ្គលដែលរវល់ធ្វើកិច្ចការច្រើនមុខ រីឯបុគ្គលដែលមានផលិតភាពផ្តោតអារម្មណ៍លើការងារតែ១មុខ

បុគ្គលដែលរវល់ ព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើរឿង ១៥ យ៉ាងក្នុងពេលតែមួយ។ ពួកគេមានផ្ទាំង និងឯកសារជាច្រើនដែលត្រូវធ្វើទាំងអស់នៅលើកុំព្យូទ័ររបស់ខ្លួនដែលត្រូវតាមដានលើប្រតិទិនជានិច្ច។

បុគ្គលដែលមានផលិតភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចការដែលសំខាន់បំផុតប្រកបដោយប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។ ពួកគេធ្វើកិច្ចការច្រើនប្រកបដោយប្រសិទ្ធភាព ដោយជ្រើសរើសដោយធ្វើការប្រៀបធៀបកិច្ចការដែលមិនសូវសំខាន់ជាមួយកិច្ចការសំខាន់ដែលត្រូវបញ្ចប់។

ប្រសិនបើអ្នកជាសត្វលាដ៏រវល់ ហើយចង់ផ្លាស់ប្តូរទៅជាសត្វយូនីខនដែលមានផលិតភាព សូមធ្វើតាមក្បួន ៨០/២០ នៅពេលនិយាយអំពីភារកិច្ចរបស់អ្នក។ សូមដកចេញនូវអ្វីដែលមិនចាំបាច់ក្នុងកំឡុងថ្ងៃធ្វើការរបស់អ្នកដែលផ្តល់នូវផលប្រយោជន៍តិចតួចដល់ផលិតភាពរបស់អ្នក។

សម្រួលពី៖ The Differences Between Busy and Productive People: Are you a busy donkey or a productive unicorn? ដោយ LARRY KIM លើគេហទំព័រ Inc.


 អត្ថបទទាក់ទង

តើអ្នកអាចធ្វើបែបណាដើម្បីបង្កើតទាំងផលិតភាព និងប្រសិទ្ធភាព?

 

Leave a Reply

Your email address will not be published. Required fields are marked *