តើអ្នកអាចធ្វើបែបណាដើម្បីបង្កើតទាំងផលិតភាព និងប្រសិទ្ធភាព?

ផលិតភាព គឺជាការដែលធ្វេីការងារហេីយបានច្រើន ប៉ុន្តែមិនមិនមានន័យថា ការងារទាំងនោះ មានគុណភាពខ្ពស់ ឬ ចាំបាច់នោះទេ។ ឧទាហរណ៍៖ ថ្ងៃនេះខ្ញុំមានផលិតភាពណាស់ ពីព្រោះខ្ញុំបានបំពេញភារកិច្ចការងាររបស់ខ្ញុំហេីយអស់។

ប្រសិទ្ធភាព គឺជាការជ្រើសរើសដែលត្រឹមត្រូវលើអ្វីដែលយេីងគួរផ្តោតអារម្មណ៍ទៅលេី និងធ្វើវាឡេីងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ឧទាហរណ៍៖ វាជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធិភាព ពីព្រោះយើងបានបង្កើនការលក់បាន ៥០% ដោយសារវា។

ផលិតភាព គឺការបំពេញកិច្ចការ ចំណែកប្រសិទ្ធភាព គឺរបៀបបំពេញកិច្ចការឱ្យបានល្អ។ ប្រសិទ្ធភាព ក៏មានការគិតគូរដល់ថ្លៃដើម ដូចជាវត្ថុធាតុដើមដែរ ដែលមិនស្ថិតនៅក្នុងការពិចារណារបស់ផលិតភាព។ ហើយទីបំផុតទៅ ផលិតភាព ជាវិធានការណ៍ដើម ចំណែកឯប្រសិទ្ធភាព ជាវិធានការណ៍ដែលល្អិតល្អន់ និងប្រសើរ។ ផលិតភាព ជារបៀបធ្វើការបែបប្រឹងប្រែង ចំណែកប្រសិទ្ធភាព ជារបៀបធ្វើការបែបវៃឆ្លាត។

បើដឹងបែបនេះហើយ តើអ្នកគួរតែផ្តោតខ្លាំងលើផលិតភាព ឬ ប្រសិទ្ធភាព? ចម្លើយស្ថិតនៅត្រង់ថា អ្នកសួរនរណា។ ឧទាហរណ៍ថា អ្នករក្សាអត្រាផលិតបានខ្ពស់ ប៉ុន្តែលទ្ធផលពោរពេញដោយកំហុស និងបញ្ហាជាច្រើន ហើយអ្នកក៏ត្រូវការពេលច្រើនបន្ថែមទៀត ដើម្បីកែតម្រូវ។ ក្នុងស្ថានភាពបែបនេះ បើទោះជាផលិតភាពខ្ពស់មែន ក៏វាគ្មានប្រយោជន៍ទេ ដោយសារអ្នកមិនមានប្រសិទ្ធភាពគ្រប់គ្រាន់តាមគោលដៅ។ ហេតុដូច្នេះហើយ បានជាក្នុងករណីភាគច្រើន ប្រសិទ្ធភាពសំខាន់ជាងផលិតភាព។ 

តើអ្នកអាចធ្វើបែបណាដើម្បីបង្កើតទាំងប្រសិទ្ធភាព និងផលិតភាព? ដើម្បីឆ្លើយសំណួរនេះ អ្នកត្រូវស្គាល់កត្តាមួយចំនួនដែលមានឥទ្ធិពល និងប៉ះពាល់ដល់ផលិតភាព និងប្រសិទ្ធភាព។ 

កត្តាដែលមានឥទ្ធិពលលើផលិតភាព

១. ការគ្រប់គ្រង៖ ការសិក្សាជាច្រើនបង្ហាញថា កម្រិតផលិតភាពរបស់អ្នក មានទំនាក់ទំនងដោយត្រង់ជាមួយនឹងការបណ្តុះបណ្តាល ការអភិវឌ្ឍ និងការលើកទឹចិត្ត ដែលអ្នកទទួលបានពីថ្នាក់ដឹកនាំ។ 

២. កន្លែងធ្វើការ៖ ការសិក្សាមួយបានរកឃើញថា ការធ្វើឱ្យបរិស្ថានកន្លែងធ្វើការកាន់តែប្រសើរ ជួយបង្កើនផលិតភាពការងារបានជាង ២០ភាគរយ។ អ្នកអាចធ្វើបែបនេះបានតាមរយៈការវិនិយោគលើគ្រឿងសង្ហារិម ការរៀបចំសណ្តាប់ធ្នាប់ការិយាល័យ និងកាត់បន្ថយសំឡេងរំខាន ពន្លឺរំខាន និងសីតុណ្ហភាពជាដើម។ 

៣. សុខុមាលភាព៖ ការព្រងើយកន្តើយចំពោះសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត មិនត្រឹមតែមានឥទ្ធិពលលើផលិតភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចនាំទៅរកបញ្ហាធ្ងន់ធ្ងរចំពោះសុខភាពដែរ។ ការគេងឱ្យបានគ្រប់គ្រាន់ ការមានសកម្មភាពរាងកាយសមស្រប ការទទួលទានអាហារដែលល្អចំពោះសុខភាព និងការស្វែងរកមធ្យោបាយជម្រុះអារម្មណ៍តានតឹង និងភាពអន្ទះសា គឺជារឿងសំខាន់។ 

កត្តាសដែលមានឥទ្ធិពលលើប្រសិទ្ធភាព

១. ម៉ោងពេលធ្វើការ៖ ការសិក្សាមួយរកឃើញថា ផលិតភាព ធ្លាក់ចុះនៅពេលមនុស្សធ្វើការលើសពី ៥០ម៉ោង ក្នុងមួយសប្តាហ៍។ ជំនួសមកវិញ អ្នកគួរធ្វើការតិចដោយផ្តោតតែលើកិច្ចការដែលមានអាទិភាពប៉ុណ្ណោះ។ 

២. រង្វាន់លើកទឹកចិត្ត៖ ប្រាក់ខែសមរម្យ និងរង្វាន់លើកទឹកចិត្ត ក៏អាចជួយបង្កើនប្រសិទ្ធភាពដែរ។ កាយវិការទាំងអស់នេះ ជាការទទួលស្គាល់សមិទ្ធផល និងលើកទឹកចិត្តឱ្យបុគ្គលិកបន្តឥរិយាបថវិជ្ជមានទៅមុខទៀត។

៣. សមត្ថភាព៖ គ្មាននរណាអាចធ្វើការប្រកបដោយប្រសិទ្ធភាពបានទេ បើមិនមានសមត្ថភាព។ បើអ្នកមិនមានជំនាញ ឬ សមត្ថភាពដើម្បីធ្វើកិច្ចការមួយទេ អ្នកត្រូវរកមនុស្សផ្សេងមកបំពេញកង្វះខាត។ 


អត្ថបទទាក់ទង

thehrdaily.com/personal-development/page=123/6-ways-to-solve-your-productivity-problems/

 

Leave a Reply

Your email address will not be published. Required fields are marked *