កត្តា​ទូទៅ​ចំនួន​ ៣ ​ដែល​ជួយ​ឲ្យ​សហគ្រិន​ទទួល​បាន​ជោគជ័យ

សហគ្រិន គឺជាបុគ្គលម្នាក់ដែលមិនធ្វើការងារឲ្យក្រុមហ៊ុនផ្សេង ហើយបង្កើត និងធ្វើអាជីវកម្មតូចមួយតាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃរកស៊ី។ សហគ្រិនត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកច្នៃប្រឌិត ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬដំណើរការថ្មី។

សហគ្រិន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទាំងនេះគឺជាមនុស្សដែលមានជំនាញ និងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ន និងអនាគតនឹងនាំយកគំនិតថ្មីៗល្អៗទៅកាន់ទីផ្សារ។ សហគ្រិនដែលទទួលបានជោគជ័យក្នុងការចាប់ផ្ដើមអាជីវកម្ម ត្រូវបានទទួលរង្វាន់ដោយមានប្រាក់ចំណេញកិត្តិនាម។ អ្នកទាំងឡាយដែលបរាជ័យ គឺទទួលរងការបាត់បង់ផងដែរ។

ការ​សិក្សា​មួយ​​​​ធ្វើ​ឡើង​ដោយ​សមាគមន៍ Kauffman​ ក្នុង​សហរដ្ឋអាមេរិក​ បាន​រក​ឃើញ​ថា​មាន​កត្តា​ទូទៅ​ចំនួន​ ​ដែល​ជួយ​ឲ្យ​សហគ្រិន​ទទួល​បាន​ជោគជ័យ។​ កត្តា​ទាំង​ ៣​ នោះ​រួម​មាន៖​ បទពិសោធន៍ ចំណេះដឹង​ផ្នែក​​គ្រប់គ្រង និង ​សំណាង ​​​ការ​សិក្សា​នេះ​ ផ្អែក​លើ​ការ​ស្ទាបស្ទង់​មតិ​ទៅ​លើ​បណ្ដា​ស្ថាបនិក​ក្រុមហ៊ុន​ចំនួន​ ៥៤៩រូប ដែល​មាន​មុខ​ជំនួញ​ផ្សេង​ៗ​គ្នា​​​រាប់​​​​​តាំង​ពី​ជំនួញ​​កុំព្យូទ័រ​​ និង​អេឡិចត្រូនិក ​តំហែ​ទាំ​សុខភាព​ ​ដល់​ផ្នែក​សេវាកម្ម។

១. បទពិសោធន៍

របាយការណ៍​របស់ Kauffman បាន​ចង្អុល​បង្ហាញ​ថា​ ៩៦% ​នៃ​ស្ថាបនិក​ក្រុមហ៊ុន​ទាំងអស់​ ចាត់​ទុក​បទពិសោធន៍​ជា​កត្តា “សំខាន់” ក្នុង​ការ​កំណត់​ជោគជ័យ ​និង​ ៥៦% ​ចាត់​ទុក​បទ​ពិសោធន៍​ជា​កត្តា ”សំខាន់​បំផុត”។​ ប្រហែល​៨៨% ​​​នៃ​អ្នក​ចូលរួម​បាន​​​ប្រាប់​ថា​ការ​សិក្សា​ពី​បទពិសោធន៍​ជោគជ័យ​នា​ពេល​កន្លង​​មក​បាន​រួមចំណែក​ដល់​ជោគជ័យ​របស់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​ ខណៈ​៧៨%​ផ្សេង​ទៀត​ថា ​ជោគជ័យ​បាន​​មក​ពី​ការ​សិក្សា​លើ​បរាជ័យ។

​២. ចំណេះដឹង​ផ្នែក​​គ្រប់គ្រង

​ការ​សិក្សា​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ៨២% ​នៃ​សហគ្រិន​បាន​ឲ្យ​ដឹង​ថា ​​ចំណេះដឹង​លើ​ផ្នែក​គ្រប់គ្រង​គឺ​​ជា​ការ​ ​​“សំខាន់” ដើម្បី​ឲ្យ​ការងារ​របស់​គេ​ជោគជ័យ​ ​ស្រប​ដែល​ ​៣៥%​ ​​​​​​ចាត់​ទុក​ថា ​ចំណេះដឹង​នេះ​ ​​“សំខាន់​បំផុត”។

៣. សំណាង

​សំណាង​ជា​ផ្នែក​ចុងក្រោយ​ដើម្បី​ឲ្យ​សហគ្រិន​ទទួល​បាន​ជោគជ័យ។​ ការ​សិក្សា​នេះ​ ក៏​បាន​បង្ហាញ​ថា​ ៧៣% ​ឆ្លើយ​ថា​ សំណាង​គឺ​ជា​កត្តា “សំខាន់” និង​ ២២%​ ចាត់​ទុក​សំណាង​ថា ​“សំខាន់​បំផុត”។

ក្រៅ​ពី​កត្តា​ទូទៅ​ទាំង​ ៣ ដែល​កំណត់​ជោគជ័យ​ទៅ​លើ​មុខ​ជំនួញ​របស់​សហគ្រិន​ហើយ​ ការ​សិក្សា​របស់ Kauffman ​ក៏​បាន​រក​ឃើញ​ថា ​ឧបសគ្គ​មួយ​ចំនួន​ដែល​រាំង​ស្ទះ​សហគ្រិន​មិន​ឲ្យ​ចាប់ផ្ដើម​អាជីវកម្ម​ដោយ​​​ខ្លួន​ឯង​ ព្រោះ​ពួក​គេ​មិន​ហ៊ាន​ប្រថុយប្រថាន ​​មិន​មាន​​​​ពេល​វេលា​ និង​​ការ​ខិតខំ​ប្រឹងប្រែង​ ហើយ​មួយ​ទៀត​នោះ​ គឺ​​ថវិកា​នេះ​ឯង។​ លើស​ពី​នេះ​ទៅ​ទៀត​ កត្តា​ការអប់រំ​ គឺ​រឹត​តែ​សំខាន់​ដើម្បី​ជួយ​ឲ្យ​ជំនួញ​មួយ​ទទួល​បាន​ជោគជ័យ​​ ព្រោះ​អ្នក​ដឹកនាំ​ត្រូវ​មាន​ចំណេះដឹង​ទូលំទូលាយ​ទើប​អាច​គ្រប់គ្រង​អាជីវកម្ម​មួយ​ដើរ​ទៅ​មុខ​បាន​ដោយ​រលូន។


អត្ថបទទាក់ទង

បញ្ហាចម្បងៗចំនួន ៤ ដែលអ្នកត្រូវជម្នះមុននឹងក្លាយជាអ្នកដឹកនាំ

Leave a Reply

Your email address will not be published. Required fields are marked *