ទិកនិចសំខាន់ៗចំនួន ៤ ដែលអាចជួយអ្នកដោះស្រាយបញ្ហាបានឆាប់រហ័ស
មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់នូវបញ្ហា ហើយពិតណាស់ ប្រសិនបើអ្នកដឹងនូវវីធីសម្រាប់ដោះស្រាយបញ្ហាទាំងនោះ បើទោះជាធំយ៉ាងណាក៏ដោយ ក៏អ្នកនឹងមិនបណោ្តយឱ្យអារម្មណ៏របស់អ្នកយកឈ្នះលើខួរក្បាល ហើយក៏នឹងមិនឱ្យបញ្ហានោះរ៉ាំរ៉ៃសម្រាប់អ្នកនោះដែរ។
ការដោះស្រាយបញ្ហា គឺជាជំនាញមួយដែលត្រូវបានរៀបចំឡើងដោយមនុស្សជាច្រើន។ តើអ្នកធ្លាប់បញ្ចប់កំហុសឆ្គងដដែលៗម្ដងហើយម្ដងទៀតទេ? តើជម្រើសអ្នកធ្លាប់មានជម្រើសមួយចំនួនរបស់អ្នកត្រូវបានកែប្រែទៅជាឥរិយាបថនៃភាពអវិជ្ជមានឬទេ? យ៉ាងណាមិញ ការដោះស្រាយបញ្ហាឲ្យបានចប់ដាច់ស្រាច់ លុះត្រាណាតែយើងដឹងច្បាស់ពីឫសគល់នៃបញ្ហានីមួយៗ។
ខាងក្រោមនេះ គឺជាគន្លឹះដែលអាចជួយអោយអ្នកអាចដោះស្រាយបញ្ហាបានដាច់ស្រាច់ និងដោយងាយ៖
១. ស្វែងរកឬសគល់នៃបញ្ហា
ការអនុវត្តលើការស៊ើបអង្កេតមូលហេតុ អាចជួយឱ្យអ្នកអាចបែងចែកមូលដ្ឋានគ្រឹះនៃបញ្ហារបស់អ្នកជាមួយគោលដៅដែលអ្នកអាចយកឈ្នះបញ្ហានេះបានល្អ។ បើមិនស្គាល់ពីមូលហេតុបង្ក គឺមិនអាចស្រាយបញ្ហាបានទេ។
២. ដំណោះស្រាយនៃបញ្ហា
គំនិតនេះគេហៅថា ២០% នៃបញ្ហាបង្កអោយបាន ៨០% នៃលទ្ធផល។ នៅពេលអ្នកជួបបញ្ហា អ្នកតែងតែដោះស្រាយបញ្ហាសំខាន់ៗមុនបញ្ហាមិនសំខាន់ជានិច្ច។ ប៉ុន្តែបុគ្គលមួយចំនួនតែងដោះស្រាយបញ្ហាតូចៗមុនបញ្ហាធំៗ។
៣. វិភាគពីភាពបរាជ័យ និងផលប៉ះពាល់
ការវិភាគពហុជំហាននេះ អាចបង្ហាញពីមូលដ្ឋានគ្រឹះនៃបញ្ហារបស់អ្នក។ វាជាវិធីដ៏ល្អមួយទៀតក្នុងការដោះស្រាយបញ្ហា ប៉ុន្តែវាក៏ជាមធ្យោបាយដែលអាចសម្រេចបាន ដើម្បីពិនិត្យមើលបញ្ហានៅពេលដែលអ្នកជួបប្រទះបញ្ហាថ្មីៗ។
- ចាប់ផ្តើមដោយរកមើលបញ្ហាពិតប្រាកដ។
- នៅចំណុចនេះ ដាក់ឈ្មោះអ្វីមួយដែលបន្ថែមលើការបរាជ័យ។
- សួរខ្លួនឯងថាតើការបរាជ័យកើតឡើងយ៉ាងដូចម្តេច?
- រាយបញ្ជីការផ្លាស់ប្តូរដែលអ្នកបានធ្វើ ដើម្បីធានាថាការបរាជ័យមិនកើតឡើងម្តងទៀតទេ។
- បំបែកថាតើដំណោះស្រាយទាំងនោះមានប្រសិទ្ធភាពសម្រាប់អ្នកឬអត់?
អ្នកអាចត្រឡប់ទៅសំណួរដូចខាងលើ នៅពេលដែលអ្នកមានអារម្មណ៍ថា វាពិតជាមានប្រយោជន៍ បន្ទាប់ពីអ្នកបង្កើតយុទ្ធសាស្រ្ត ឬនីតិវិធី។
៤. ធ្វើការវិនិច្ឆ័យទៅលើការដោះស្រាយបញ្ហា
ការវិភាគនេះមានគោលការណ៍ចំនួន ៣ គឺ៖
- ការប្រមូលរកទិន្នន័យដើម្បីស្វែងយល់ពីបញ្ហ
- ការដោះស្រាយបញ្ហាដោយផ្អែកលើទិន្នន័យដែលប្រមូលបាន
- ទទួលបានលទ្ធផលនៃដំណោះស្រាយ
ក្នុងស្ថានភាពដែលអ្នកប្រើប្រភេទនៃការវិភាគមូលហេតុនេះ អ្នកគួរតែត្រួតពិនិត្យម្តងម្កាល មិនថាអ្នកដោះស្រាយបញ្ហាសមស្រប និងដំណោះស្រាយរបស់អ្នកត្រូវបានអនុវត្តដូចដែលបានគ្រោងទុកនោះទេ។
ជារួមមកវិញ អ្នកត្រូវចាំថា បញ្ហាអាចកើតមានឡើងគ្រប់ពេលទាំងអស់ ហើយការដោះស្រាយបញ្ហាបាន ជាការផ្លាស់ប្តូរដ៏ល្អនៅក្នុងស្ថាប័ន ព្រោះថា បើអ្នកដឹងថាការធ្វើបែបហ្នឹងវាមានបញ្ហា អ្នកនឹងមិនធ្វើទៀតទេ ហើយអ្នកនឹងរកផ្លូវផ្សេងដែលវាកាន់តែប្រសើរជាងវិធីចាស់ទៅទៀត។
អត្ថបទទាក់ទង
ដើម្បីធ្វើឲ្យខ្លួនក្លាយជាមនុស្សមានគំនិតច្រើន សូមសាកវិធីសាស្រ្តទាំង ៧ នេះ