មនុស្ស​ឆ្លាតតែង​និយាយ​ពាក្យ ១០ឃ្លា នេះប្រាប់​ខ្លួនឯង​រាល់​ថ្ងៃ

មនុស្សឆ្លាត តែងតែសកម្ម និងស្រេកឃ្លានចំណេះដឹង។ ពួកគេគោរពខ្លួនឯង និងអ្នកដែលនៅជុំវិញខ្លួនណាស់។ ពួកគេដឹងថា រាល់ភាពជោគជ័យ គឺត្រូវពឹងផ្អែកលើសកម្មភាព និងគំនិត ដូច្នេះហើយទើបពាក្យដែលយើងនិយាយទៅកាន់ខ្លួនឯង គឺមានសារៈសំខាន់ខ្លាំងណាស់។ ខាងក្រោមនេះ គឺជាពាក្យ ១០ឃ្លា ដែលមនុស្សឆ្លាតតែងនិយាយប្រាប់ខ្លួនឯងរាល់ថ្ងៃ៖

១. ប្រសិនបើគ្មាននរណាធ្វើវាទេ ខ្ញុំនឹងធ្វើ 

វិធីសាស្រ្តងាយបំផុតដើម្បីស្គាល់ខ្លួនឯងច្បាស់ គឺធ្វើអ្វីមួយដែលអ្នកដទៃមិនធ្វើ ព្រោះវាពិបាក ដូច្នេះអ្នកនឹងទទួលបានចំណេះដឹងដ៏មានតម្លៃ។

២. វាមិនអាក្រក់ពេកទេ

រាល់ពេលចាញ់ ឬបរាជ័យ គឺជាឱកាសដើម្បីរៀនអ្វីដែលថ្មី និងពុះពាររាល់ការលំបាក។ បញ្ហា គឺមិនអាចជៀសរួចឡើយ ដូច្នេះត្រូវប្រឈមមុខ និងដោះស្រាយវាតាមសម្រួល។

៣ ខ្ញុំមិនអាចធ្វើវាទាំងអស់ក្នុងថ្ងៃនេះទេ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំនឹងចាប់ផ្តើម

ផែនការរបស់យើងនឹងគ្មានតម្លៃ បើយើងរក្សាវាទុកដោយមិនធ្វើ។ ប៉ុន្តែបើទោះជាយើងបោះជំហានខ្លីមួយនៅថ្ងៃនេះ វានឹងមានភាពងាយស្រួលក្នុងការបន្តនៅថ្ងៃស្អែក។

៤. និយាយតិច ធ្វើច្រើន

មនុស្សដែលនិយាយច្រើនអំពីសមិទ្ធផលរបស់ពួកគេ គឺកុហកខ្លួនឯង ប្រសិនបើពួកគេគិតថាវាធ្វើឲ្យពួកគេអស្ចារ្យ។ ធ្វើអ្វីគ្រប់យ៉ាងដោយគ្មានការរអ៊ូរទាំ ឬអួតអាង គឺល្អបំផុត។

៥. មតិយោបល់របស់អ្នកដទៃ មិនអាចជាបញ្ហាដល់ខ្ញុំឡើយ

វាគឺជាជីវិតរបស់អ្នក ដូច្នេះអ្នកអាចសម្រេចចិត្តជ្រើសរើសផ្លូវដើរដោយខ្លួនឯង។ អ្នកអាចស្តាប់អ្នកជិតស្និទ្ធ ដូចជាក្រុមគ្រួសារ ឬមិត្តភក្តិ ប៉ុន្តែវាមិនមែនជាអ្វីដែលអ្នកគួរផ្តោតខ្លាំងនោះទេ។

៦. ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នា

ពេលខ្លះវាត្រូវផ្ទុកកំហឹងខ្លាំង ដើម្បីឲ្យខ្លួនអ្នកអាចធ្វើអ្វីមួយ។ អ្នកអាចហៅវាថា “ដូចកូនក្មេង” ប៉ុន្តែការពិត វាមានប្រសិទ្ធភាព។

៧. អ្វីដែលខ្ញុំធ្វើបានប្រហែលជាមិនល្អឥតខ្ចោះឡើយ ប៉ុន្តែខ្ញុំពេញចិត្តវាណាស់

ភាពល្អឥតខ្ចោះរបស់យើង អាចរារាំងយើងពីការធ្វើ និងបង្កើតអ្វីដែលថ្មី។ ធ្វើអ្វីដែលអ្នកអាចធ្វើបាន គឺល្អបំផុត។

៨. ខ្ញុំនឹងធ្វើវាបានល្អនៅពេលក្រោយ

ប្រសិនបើអ្នកធ្វើអ្វីមួយបានល្អ សូមកុំឈប់ឲ្យសោះ និងត្រូវស្វែងរកអ្វីដើម្បីធ្វើវាឲ្យកាន់តែប្រសើរ។

៩. ខ្ញុំមិនខ្លាចអរគុណនរណាម្នាក់ដោយស្មោះត្រង់ឡើយ

មនុស្សដែលអាចនិយាយពាក្យ “អរគុណ” ទៅអ្នកដទៃ មានជីវិតសប្បាយរីករាយជាងមនុស្សដែលមិនអាច។ សូមកុំនិយាយពាក្យ “អរគុណ” ធម្មតា តែត្រូវនិយាយដោយស្មោះត្រង់ ដើម្បីបង្ហាញពីការដឹងគុណ។

១០. ខ្ញុំព្យាយាមកាន់តែច្រើន ខ្ញុំកាន់តែខ្លាំង

យើងដឹងថាខ្លួនឯងមិនមានទេពកោសល្យពិសេស នៅក្នុងវិស័យមួយចំនួន ឬដទៃ ក្រៅពីជំនាញរបស់យើងឡើយ ប៉ុន្តែវាមិនមែនពឹងផ្អែកលើទេពកោសល្យទាំងអស់នោះទេ។ ជោគជ័យ តែងស្វែងរកមនុស្សណា ដែលខិតខំប្រឹងប្រែងខ្លាំង។


អត្ថបទទាក់ទង

បុគ្គលិកលក្ខណៈសំខាន់ៗ ៦យ៉ាង របស់បុគ្គលមានភាពរឹងមាំផ្លូវចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *