គន្លឹះសំខាន់ៗទាំង៦ ដើម្បីឲ្យការអានរបស់អ្នកមានប្រសិទ្ធភាព

បុគ្គលដែលអានសៀវភៅច្រើន គឺជាបុគ្គលដែលបានធ្វើលំហាត់ប្រាណខួរក្បាលរបស់ខ្លួនផ្ទាល់ ព្រោះថាខួរក្បាលរបស់មនុស្សគ្រប់រូបក៏ត្រូវការធ្វើលំហាត់ប្រាណ ផ្នែកសតិបញ្ញា ស្មារតី ឆន្ទៈ និងអារម្មណ៍ផងដែរ។

ការអាន ប្រៀបបីដូចជាលោកអ្នកបានបរិភោគចំណីអាហារសម្រាប់ខួរក្បាលរបស់អ្នកអញ្ជឹងដែរ ហើយចំណីអាហារនេះនឹងធ្វើឲ្យលោកអ្នកទទួលបានការអភិវឌ្ឃន៍ចំណេះដឹង ការគិតត្រិះរិះ ពិចារណា និងស្គាល់អ្វីដែលជាត្រីវិស័យ និងចក្ខុវិស័យក្នុងការពង្រឹងនូវសមត្ថភាពក្នុងការវិភាគទិសដៅនាពេលអនាគតសម្រាប់ដោះស្រាយបញ្ហាជីវិតផងដែរ។

ខាងក្រោមនេះ គឺជាគន្លឹះចំនួន៦ ដើម្បីឲ្យការអានរបស់អ្នកមានប្រសិទ្ធភាព៖

១. ជ្រើសរើស​សៀវភៅ

អ្នក​ត្រូវតែ​សួរ​ខ្លួនឯង​ថា តើសៀវភៅ​ប្រភេទ​ណា​ដែល​អ្នក​ចូលចិត្ត​អាន ​ចង់ដឹង ចង់ឃើញ និង​គិតថា​វា​មាន​ប្រយោជន៍​សម្រាប់​អ្នកបន្ទាប់ពីអានវាហើយ។ លើសពីនេះទៀតនោះ អ្នកក៏​ត្រូវ​មើល​កាលបរិច្ឆេទ និង​ឈ្មោះ​អ្នកនិពន្ធ​ផងដែរ ថា​តើ​អ្នកនិពន្ធ​នោះ​មានឈ្មោះ​ល្បី​ឬទេ? ហើយស្នាដៃ​និពន្ធ​របស់គាត់ អ្នកទទួល​ស្គា​ល់ដែរឬ​ក៏ទេ?

២. អាន​មាតិកា និង​សេចក្តី​ផ្តើម

មុននឹង​ចាប់ផ្តើម​អាន​សៀ​ភៅ​ អ្នក​ត្រូវតែ​អាន​មាតិកា និង​សេចក្តី​ផ្តើម​នៃ​សៀវភៅ​នោះ ថា​តើ​ក្នុង​មាតិកា និង​សេចក្តី​ផ្តើម​នោះ មាន​ចំណុច​ដែល​អ្នក​ចង់ដឹង​ ឬ​ចាប់អារម្មណ៍​ដែរឬទេ? ប្រសិនជា​អ្នក​ចាប់អារម្មណ៍ សឹម​យក​វា​មក​អាន​បន្តទៀត។

៣. ត្រូវមាន​វចនានុក្រម

នៅពេល​ចាប់ផ្តើម​អាន​សៀវភៅ គឺ​ត្រូវមាន​វចនានុក្រម​ជាប់​ខ្លួន ដើម្បី​ពិនិត្យមើល​ពាក្យ​ដែល​អ្នក​មិនចេះ​ ឬ​មិន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​នោះ។

៤. ត្រូវមាន​ខ្មៅ​ដៃ ឬ​ប៊ិក ឬហ្វឺតហាយឡាយ

ពេល​កំពុង​អាន​ អ្នកត្រូវមាន​ខ្មៅ​ដៃ ឬ​ប៊ិក ឬហ្វឺតហាយឡាយ ដើម្បី​ទុក​គូស​ចំណាំចំណុចសំខាន់ៗ គូស​ពាក្យ​ដែល​អ្នក​មិនចេះ ​ឬ​មិន​យល់ ក៏ដូចជា​គូស​ជា​សញ្ញា​សម្គាល់​ផ្សេងៗ។

៥. ចេះ​ឆ្ងល់ និង​ចោទ​ជា​សំណួរ

ពេល​កំពុង​អាន ​ប្រសិនបើ ​អ្នក​មិន​យល់ ​ត្រូវ​ចេះ​ឆ្ងល់ និង​ចោទ​ជា​សំណួរ ហើយ​ព្យាយាម​ស្វែងយល់ និង​រក​ចម្លើយ​តាមរយៈ​ការអាន​របស់​អ្នក។ ម្យ៉ាងវិញទៀត ប្រសិនជា​

ឆ្ង​ល់ហើយ នៅតែ​រក​ចម្លើយ​មិនឃើញ​ទៀត អ្នក​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ក្នុង​សៀវភៅ​ផ្សេង ឬ​ទុក​សួរ​អ្នក​ដទៃទៀត។

៦. សង្ខេប​ខ្លឹមសារ

បន្ទាប់ពី​អាន​រួចហើយ អ្នក​ត្រូវ​សង្ខេប​យក​ចំណុច​សំខាន់ៗ ថា​តើ​គេ​ចង់បង្ហាញ​ពីអ្វី? គេ​ចង់​ផ្តល់​ចំណេះដឹង​អ្វីខ្លះ? ហេតុអ្វី​បានជា​គេ​ហ៑ានអះអាង​ ឬ​បកស្រាយ​យ៉ាង​ដូច្នោះ? ជាពិសេស អ្នក​ត្រូវ​សង្ខេប​យក​ខ្លឹមសារសំខាន់ៗទាំងនោះ ដើម្បី​យកទៅ​ពន្យល់​ដល់​អ្នកដទៃ ​ឲ្យ​ពួកគេ​អាច​យល់​ដូច​អ្វីដែល​អ្នក​បាន​អាន​សៀ​ភៅ​នោះ​ផ្ទា​ល់។


អត្ថបទទាក់ទង

តើត្រូវសិក្សាយ៉ាង​ណា​ទើប​ទទួល​បាន​ចំណេះ​ដឹងជាអតិបរមា?

Leave a Reply

Your email address will not be published. Required fields are marked *