ប្រព័ន្ធគ្រប់គ្រងក្រឡប្រាក់ទាំង ៦ ដោយលោក T. Harv Eker
ភាពខុសគ្នាដ៏ធំមួយរវាងអ្នកជោគជ័យ និងអ្នកបរាជ័យផ្នែកហិរញ្ញវត្ថុនោះ គឺ របៀបនៃការគ្រប់គ្រងលុយ។
នេះជារបៀបគ្រប់គ្រងលុយរបស់មហសេដ្ធី T. Harv Eker ដែលជានិពន្ធសៀវភៅ Millioniare Mind ដ៏ល្បីបំផុតព្រមទាំងលក់ដាច់បំផុត។
ទាំងនេះជាប្រព័ន្ធគ្រប់គ្រងលុយទាំង ៦ក្រឡ របស់គាត់៖
១. គណនីសម្រាប់ចំណាយលើការចាំបាច់ (NEC 55%)
គណនីនេះ គឺដើម្បីធ្វើការចំណាយប្រចាំថ្ងៃរបស់អ្នក។ វារួមបញ្ចូលទាំងអ្វីផ្សេងៗដូចជាការជួលរបស់អ្នក ប្រាក់កម្ចី ប្រាក់បំណុល វិក័យប័ត្រទឹកភ្លើង ពន្ធ អាហារ សំលៀកបំពាក់ -ល-។ ជាទូទៅ វារួមបញ្ចូលអ្វីដែលអ្នកត្រូវការដើម្បីរស់នៅជាចាំបាច់។
២. គណនីសន្សំសម្រាប់រយៈពេលវែង (LTS 10%)
លុយនៅក្នុងក្រឡនេះ គឺសម្រាប់ទិញអ្វីៗដើម្បីបំពេញស្តង់ការក្នុងការរស់នៅរបស់អ្នក ព្រមទាំងអ្វីៗដែលបេះដូងរបស់អ្នកត្រូវការ ដូចជាផ្ទះ ឡាន ទូរស័ព្ទ -ល-។
៣. គណនីសម្រាប់ការលំហែកំសាន្ត (PLY 10%)
គោលបំណងនៃក្រឡនេះ គឺដើម្បីធ្វើឲ្យអ្នកមានសេចក្តីសុខ ជាលក្ខណៈផ្ទាល់ខ្លូន ឬក៏លក្ខណៈគ្រូសារ ដូចជាការដើរលំហែនៅចុងសប្តាហ៍ ឬទៅដើរកំសាន្តប្រទេសក្រៅដើម្បីទទួលបានភាពសប្បាយរីករាយ -ល-។
៤. គណនីសម្រាប់ការអប់រំ (EDU 10%)
ដើម្បីទទូលបានសេចក្តីសុខ និងជោគជ័យយូរអង្វែងជាលក្ខណៈផ្ទាល់ខ្លួន ឬលក្ខណៈអាជីវកម្ម នោះមនុស្សម្នាក់ៗត្រូវតែធ្វើការសិក្សាបន្ថែមជាប្រចាំ ឬការហៅបានថាការវិនិយោគលើខ្លួនឯងជាប្រចាំ។
កុំភ្លេចថា អ្នកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នក។ លុយទាំងនេះអាចវិនិយោគទៅលើការទិញសៀវភៅ ទិញស៊ីឌី ចូលរួមវគ្គបណ្តោះបណ្តាលផ្សេងៗ ដើម្បីទទួលបានភាពជោគជ័យ និងសេចក្តីសុខ។
៥. គណនីសម្រាប់សេរីភាពហិរញ្ញវត្ថុ (FFA 10%)
អ្នកមិនត្រូវចំណាយលុយដែលមាននៅក្នងក្រឡនេះទៅលើរឿងអ្វីៗ ឬវត្ថុអ្វីៗក្រៅពីសម្រាប់ចំណាយដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុនោះឡើយ។
ប្រាក់ក្នុងក្រឡនេះ គឺដើម្បីសាងសេរីភាពខាងហិរញ្ញវត្ថុរបស់អ្នកនិងក្រុមគ្រូសាររបស់អ្នក។ ដើម្បីទទូលបានសេរីភាពផ្នែកហិរញ្ញវត្ថុ គឺត្រូវធ្វើការវិនិយោគទៅលើអចលនទ្រព្យ ភាគហ៊ុន អាជីវកម្ម -ល- ដែលមានការចំណេញប្រាក់មកវិញ
៦. គណនីសម្រាប់ធ្វើសកម្មភាពមនុស្សធម៍ (GIV 5%)
លុយនៅក្នុងក្រឡនេះគឺសម្រាប់សប្បុរសធម៌ដល់មិត្តរបស់អ្នក អ្នកជិតខាងរបស់អ្នក និងសង្គមរបស់អ្នក -ល-។
ប្រភព៖ T. Harv Eker
អត្ថបទទាក់ទង
វិធីសាស្ត្រល្អបំផុត ចំនួន៥ ដើម្បីចាប់ផ្តើមគម្រោងសន្សំដែលយើងអាចអនុវត្តតាម