វិធីសាស្ត្រសំខាន់ៗដែលធ្វើឲ្យអ្នកដទៃមានភាពជឿជាក់ និងទុកចិត្តលើអ្នក
ជាការពិតណាស់ មនុស្សគ្រប់រូប តែងតែត្រូវការឱ្យអ្នកដទៃមានភាពជឿជាក់លើខ្លួន ទោះបីជាអ្នកនិយាយការពិតប្រាប់ពួកគេក៏ដោយ។ ប៉ុន្តែ ប្រសិនជាអ្នកចង់បានបែបនេះ អ្នកត្រូវប្រាកដថា តើអ្នកក្លាយជាមនុស្សដែលអាចធ្វើឱ្យគេ ជឿទុកចិត្តបានហើយឬនៅ។ ខាងក្រោមនេះ ជាមូលហេតុមួយចំនួនដែលធ្វើឱ្យពួកគេមិនជឿទុកចិត្តលើអ្នក ដែលអ្នកគួរតែកែប្រែ ឬគិតគូ៖
១. អ្នកជាមនុស្សសង្ស័យ
អ្នកដែលចូលចិត្តសង្ស័យច្រើន តែងតែឆ្ងល់គ្រប់រឿងពេលដែលមានរឿងអ្វីថ្មីកើតឡើងចំពោះពួកគេ។ ទាំងនេះជាមូលហេតុដែលអ្នកត្រូវតែរកវិធីជាច្រើនដើម្បីបញ្ចុះបញ្ចូលគេ។
២. គេគិតថាគេដឹងច្រើនជាងអ្នក
វាពិតជាពិបាកណាស់ក្នុងការប្តូរគំនិតអ្នកណាម្នាក់ដែលគេគិតថាគេដឹងច្រើនអំពីរឿងនោះជាងអ្នក។ បើគេគិតថាខ្លួនគេជាអ្នកជំនាញ ហើយគំនិតរបស់អ្នកមិនសមហេតុផលនោះ ពួកគេនឹងមិនជឿអ្នកឡើយ។
៣. អ្វីដែលអ្នកនិយាយ គឺខុសស្រឡះពីអ្វីដែលគេដឹង
បើសិនជានរណាម្នាក់មិនធ្លាប់ឃើញផ្លែក្រូចសោះ តើអ្នកងាយស្រួលនិងប្រាប់គេថាផ្លែល្ហុងគឺជាផ្លែក្រូចដែរឫទេ? នោះពិតជាមិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលពួកគេមានជំនឿទៅលើអ្វីមួយខ្លាំង ហើយអ្នកចង់ផ្លាស់ប្តូរជំនឿរបស់គេ នោះអ្នកត្រូវតែបន្ថែមជំហានជាច្រើនទៀតក្នុងការបង្វែរគំនិតរបស់គេ។
ដូចនេះ ដើម្បីឲ្យគេជឿជាក់លើអ្នក ចូរចាប់យកជំនឿរបស់គេឲ្យជាប់ ដែលអ្នកអាចអនុវត្តទៅតាមចំណុចដូចមានជូនខាងក្រោមនេះ៖
១. និយាយហើយនិយាយទៀត
អ្នកចង់ធ្វើឱ្យនរណាម្នាក់ជឿអ្នកទាំងស្រុងបាន លុះត្រាតែអ្នកមានភាពអត់ធ្មត់ អ្នកត្រូវចំណាយដើមទុន គឺមាត់របស់អ្នក ដើម្បីនិយាយហើយនិយាយទៀត ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យគេជឿជាក់មកលើអ្នក។
២. អ្នកសង្ស័យជាមនុស្សដែលល្អ
អ្នកដែលសង្ស័យច្រើន គ្រាន់តែចង់បានភស្តុតាងច្រើនពីយើងតែប៉ុន្នោះ។ ដូច្នេះ អ្នកត្រូវអត់ធ្មត់ជាមួយពួកគេ ហើយបកស្រាយនូវអ្វីដែលគេចង់ដឹង ដែលលើកយកហេតុផលមួយចំនួនដែលសាកសម។
៣. មានភាពជឿជាក់លើខ្លួនឯង
ប្រសិនជាសំឡេងរបស់អ្នកហាក់មដូចជាញ័រ ឫ មិនប្រាកដ១០០ភាគរយនូវអ្វីដែលអ្នកកំពុងនិយាយនោះ ពួកគេពិតជាមិនជឿអ្នកនោះទេ។ ដូចនេះអ្នកត្រូវតែប្រាកដនូវអ្វីដែលអ្នកនិយាយ មុននិងទៅបញ្ចុះបញ្ចូលអ្នកដ៏ទៃឱ្យជឿលើខ្លួនឯង។
៤. ត្រូវស្គាល់ថា តើគេមានជំនឿទៅអ្វី
អ្នកត្រូវតែមានភាពជឿជាក់នូវអ្វីដែលគេបាននិយាយ ហើយត្រូវបង្ហាញភស្តុតាងឱ្យបានគ្រប់គ្រាន់ទើបអាចបង្វែរការគិតរបស់ពួកគេឱ្យប្តូរមកមាន ភាពជឿជាក់លើអ្នកវិញបាន។
៥. ត្រូវកែប្រែនូវអ្វីដែលមករារាំងចិត្តរបស់ពួកគេ
ពេលខ្លះពួកគេមិនជឿអ្នកដោយសារតែគេមានហេតុផលពីរឫបីយ៉ាងដែលផ្ទុយពីគំនិតរបស់អ្នក។ ដូចនេះអ្នកត្រូវតែសួរគេថា ហេតុអ្វីបានជាគេមិនជឿអ្នក? បន្ទាប់មកគេនឹងប្រាប់អ្នកពីហេតុផលរបស់ពួកគេ នោះអ្នកត្រូវតែរកគន្លឹះដ៏សមហេតុផលមកពន្យល់គេ ដើម្បីឱ្យគេទទួលយកគំនិតរបស់យើងនិងប្តូរគំនិតរបស់គេមួយនេះ។ អ្នកត្រូវសួរគេរហូតដល់គេអស់ហេតុផលដែលមិនជឿលើអ្នក ហើយអ្នកត្រូវតែបន្ថែមមូលហេតុរបស់អ្នកបន្ថែមទៀត ដើម្បីឲ្យគេកាន់តែជឿជាក់លើអ្នក។
៦. ត្រូវចេះប្រើកាយវិការ
កាយវិការរបស់អ្នកត្រូវតែមានលក្ខណៈដូចជា ខ្នងត្រង់ ប្រើដៃឲ្យច្បាស់ៗ ប្រើភ្នែកមើលឲ្យចំពួកគេអ្វីទាំងនេះជាកាយវិការដែលអ្នកត្រូវធ្វើទើបជាការប្រសើរ។
អត្ថបទទាក់ទង