វិធីសាស្រ្ត ៧យ៉ាង ដើម្បីតភ្ជាប់បណ្តាញអាជីពរបស់អ្នក
ស្គាល់គេច្រើនចម្រើនអាជីព! ចូរបង្កើតបណ្ដាញរឹងមាំ និងមានប្រសិទ្ធភាព!
ការភ្ជាប់បណ្ដាញ គឺជារឿងចាំបាច់ក្នុងការកសាងអាជីវកម្ម ប៉ុន្តែបើអ្នកមិនមែនជាមនុស្សមានឥទ្ធិពលផង តើត្រូវធ្វើយ៉ាងណា?
នេះគឺជាគន្លឹះ ៧យ៉ាង ដែលនឹងជួយអ្នក ទោះបីអ្នកមិនមែនជាអ្នកជំនាញពីធម្មជាតិក៏ដោយ។
១ អនុវត្តិការស្ទង់មតិ
អាថ៌កំបាំងក្នុងការភ្ជាប់បណ្ដាញ គឺមិនមែនឲ្យយើងទៅចូលរួមព្រឹត្តិការណ៍បណ្ដាញ ហើយចែកប័ណ្ណអាជីវកម្មឲ្យគេស្គាល់ ឬទៅជួបមនុស្សច្រើនតាមដែលអាចធ្វើទៅបានឡើយ។ ផ្ទុយទៅវិញ យើងត្រូវផ្ដោតអារម្មណ៍ទៅលើមនុស្សដែលយើងបានស្គាល់ទៅវិញទេ។
កាលដែលយើងស្គាល់មនុស្សទាំងនោះ វាជាប្រយោជន៍មួយជួយធ្វើឱ្យយើងដឹង និងយល់ពីភាពខុសគ្នានៅក្នុងអាជីពរបស់យើង។
២. ក្លាយជាអ្នកភ្ជាប់
យើងមិនចាំបាច់ទទួលបានអ្វីមួយនៅក្នុងទំនាក់ទំនងនៃបណ្ដាញទេ។ គ្រាន់តែណែនាំមនុស្សដែលអាចទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក វាក៏មានប្រសិទ្ធភាព។
គ្រាន់តែយើងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយមនុស្សជាច្រើន វាក៏ប្រសើរណាស់ទៅហើយ។
៣. ផ្ដោតលើមនុស្សត្រឹមត្រូវ
ចូរធ្ឲ្យវើពួកគេអាចយកចំណេះដឹងនៃក្រុមនីមួយៗ ដើម្បីមកឲ្យដំណឹង មកចូលរួមច្នៃប្រតិដ្ឋ ឬមកកែលំអ។ នៅពេលនោះពួកគេនឹងក្លាយជាផ្នែកមួយនៃដំណោះស្រាយដោយស្វ័យប្រវត្តិ ពួកគេទំនងជាមិនសូវបង្កើត ឬធ្វើជាមូលហេតុនៃបញ្ហាទេ។
ក្នុងនាមជាអ្នកគ្រប់គ្រង តែងមានទំនួលខុសត្រូវក្នុងការជួយដឹកនាំនិយោជិតឲ្យក្លាយជាក្រុមដែលទទួលបានជោគជ័យ និងសាមគ្គីភាពរឹងមាំ ហើយចង់បានបែបនេះ ត្រូវចាប់ផ្តើមដោយការសហការគ្នានៃគំនិតសិន ទើបការអនុវត្តនានា ប្រព្រឹត្តទៅបានរលូន។
៤. បង្កើតការឈ្នះស្មើគ្នា
សូមកុំលេងសើច វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើង និងភាគីម្ខាងទៀត ទទួលបានភាពស្មើគ្នានៅពេលភ្ជាប់បណ្ដាញ។ ប្រសិនបើយើងទទួលបានអត្ថប្រយោជន៍ច្រើនជាងមនុស្សម្នាក់ទៀត នោះភាគីម្ខាងទៀតនឹងមានអារម្មណ៍ចាញ់បោកយើង ហើយគេក៏អស់ទំនុកចិត្តដែរ។
នៅពេលរឿងនោះកើតឡើង យើងមិនអាចវិលត្រឡប់មកកសាងទំនាក់ទំនងយូរអង្វែងបានទេ។
៥. ផ្តល់មុនពេលទទួល
នៅក្នុងស្ថានភាពនៃបណ្ដាញ មនុស្សផ្សេងទៀតនឹងរំពឹងថា យើងនឹងស្នើសុំឲ្យពួកគេជួយ ឬគេស្នើឲ្យយើងជួយវិញ។ ប្រសិនបើយើងបើកទទួលវា ហើយគ្រាន់តែផ្ដល់ការគាំទ្រខ្លះទៅដៃគូបណ្ដាញរបស់យើង នោះពួកគេនឹងដឹងគុណ ហើយប្រគល់មកវិញនូវការពេញចិត្ត។
៦. ប្រើបណ្ដាញសង្គម
LinkedIn Facebook និង Twitter គឺជាឧបករណ៍ដែល អាចប្រើដើម្បីតភ្ជាប់តាមរបៀបរៀងខ្លួនដល់មនុស្សផ្សេងគ្នានៅក្នុងឧស្សាហកម្មរបស់យើង។ ឧទាហរណ៍នៅលើ LinkedIn យើងអាចណែនាំទំនាក់ទំនងថ្មីតាមរយៈការភ្ជាប់បច្ចុប្បន្នរបស់យើង។
យើងក៏អាចប្រើ LinkedIn ជាមូលដ្ឋានទិន្នន័យអាជីព ដើម្បីស្វែងរកមនុស្សដែលធ្វើការក្នុងវិជ្ជាជីវៈរបស់យើង នៅក្រុមហ៊ុនផ្សេងៗ ដែលយើងចាប់អារម្មណ៍។
៧. ចាប់ផ្តើមបង្កើតក្រុមបណ្ដាញផ្ទាល់ខ្លួន
វិធីល្អបំផុតមួយ ដើម្បីជួបមនុស្សដែលមានគំនិតដូចគ្នា គឺបង្កើតក្រុមបណ្ដាញផ្ទាល់ខ្លួនរបស់យើង។ យើងអាចប្រើបណ្ដេញផ្សព្វផ្សាយ ដើម្បីបង្កើតព្រឹត្តិការណ៍ជាបន្តបន្ទាប់ ក្រោមប្រធានបទជាក់លាក់ ដូចជាទីផ្សារហិរញ្ញវត្ថុ ឬគណនេយ្យ។
តាមរយៈការការបង្កើតក្រុម ឬបណ្ដេញ ដោយយើង គឺជាអ្នកដឹកនាំក្រុម នោះយើងនឹងកាន់តែមានទំនាក់ទំនង ហើយមនុស្សនឹងស្វែងរកចង់ជួបយើង ព្រោះយើងគឺជាអ្នកបង្កើតគំនិតទាំងនោះមក។
អត្ថបទទាក់ទង