ទម្លាប់ ៧ យ៉ាងដែលអ្នកគួរអនុវត្តពីសៀវភៅ Rich Habits:​ The Daily Success Habits Of Wealthy Individuals

អ្នកនិពន្ធសៀវភៅ “Rich Habits:​ The Daily Success Habits Of Wealthy Individuals” លោក Thomas C. Corley បាន​ប្រើ​ពេល​៥ឆ្នាំ សិក្សាជីវិតអ្នកមាន និងអ្នកក្រ ហើយសង្កេត​ឃើញថាអ្នកមាន មានទម្លាប់ដូចខាងក្រោម ៖

១. គេដឹងថាគេត្រូវធ្វើអ្វីនៅថ្ងៃនេះ

អ្នកមានមិនត្រឹមតែរក្សាបញ្ជីការ​ងារដែលត្រូវធ្វើប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ តែគេព្យាយាម​បង្ហើយ​​ការងារ​ដែលកំណត់ប្រចាំថ្ងៃនោះថែមទៀត។

២. អ្នកមានបង្កើតទម្លាប់ធ្វើការច្រើនម៉ោង​ និងនៅក្នុងការិយាល័យ​យូរជាងអ្នក​ផ្សេងទៀត

ទោះជា​ធ្វើការច្រើនម៉ោងជាប្រចាំ តែគេមិនបង្ខំខ្លួនឯងឱ្យធ្វើការងារទេ គឺគេរីករាយ​នឹង​ការងារនោះ។

៣. អ្នកមានគិតគូរពីសុខភាពណាស់

គេប្រើពេលហាត់ប្រាណជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច​ចំពោះអ្វី​ដែល​គេទទួលទានរាល់ថ្ងៃ។

៤. អ្នកមានតែងតែផ្តោតលើគោលដៅរបស់គេមិនដែលភ្លេច

គឺគេសរសេរ និងរក្សាទុក​ក្នុងកន្លែង​ដែល​គេអាចមើលឃើញជាប្រចាំ។ គេកំណត់គោលដៅប្រចាំខែផង និងគោលដៅប្រចាំឆ្នាំផង។

៥. អ្នកមានមិនមើលទូរទស្សន៍ទេ

អ្នកមានរវល់នឹងការងារប្រចាំថ្ងៃច្រើន ហើយ​គេមានវិន័យ​ផ្ទាល់ខ្លួន​ដែលបង្កើតជា​ទម្លាប់រាល់ថ្ងៃក្នុងការអានសៀវភៅ។

៦. អ្នកមានមិនអានសៀវភៅដើម្បីកម្សាន្តទេ

អ្នកមានស្រឡាញ់ការអាន ប៉ុន្តែគេចូលចិត្តអាន​ស្នាដៃ​និពន្ធទាក់ទង​នឹងការអភិវឌ្ឍ​ខ្លួនច្រើនជាងប្រលោមលោក។

៧. បន្ថែមពីលើការអានសៀវភៅដោយខ្លួនឯង

អ្នកមានក៏ចូលចិត្ត​ស្តាប់សៀវភៅដែលគេអាន​ថតទុក​ជាសម្លេងដែរព្រោះ​គេត្រូវ​ធ្វើដំណើរ​តាមរថយន្តជាប្រចាំ។

ជារួមមកវិញ សកម្មភាពដែលមនុស្សយើងធ្វើនៅថ្ងៃនេះ មានឥទ្ធិពលលើជីវិតរបស់យើង។ តាមពិត ទម្លាប់​ប្រចាំថ្ងៃរបស់មនុស្ស អាចជាកត្តាកំណត់ភាពមានបានរបស់យើង។


អត្ថបទទាក់ទង

សៀវភៅធុរកិច្ច និងភាពជាអ្នកដឹកនាំ ១០ ក្បាល ដែលនិស្សិត MBA សិក្សាស្វែងយល់

Leave a Reply

Your email address will not be published. Required fields are marked *