សញ្ញាចម្បងៗចំនួន ៦ បង្ហាញថាអ្នកកំពុងតែតប់ប្រមល់នឹងការងារ
មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានសំណាងដែលប៉ះអាជីពការងារខ្លួនស្រលាញ់ពេញចិត្តឡើយ។ កន្លែងខ្លះ បានធ្វើទុក្ខបុកម្នេញដល់យើងឥតស្រាកស្រាន្ត រហូតដល់ក្លាយជាមនុស្សលែងចង់ក្រោកទៅធ្វើការ លែងរីករាយនឹងមិត្តរួមការងារថែមទៀតផង។
នេះគឺជាសញ្ញាសំខាន់ៗចំនួន ៦ ដែលអ្នកកំពុងស្ថិតក្នុងភាពតប់ប្រមល់ ឬហៅម៉្យាងថាតុកស៊ិកនឹងការងារដល់កម្រិតមួយ៖
១. កង្វះភាពស្មើគ្នា
កង្វះភាពស្មើគ្នានៅកន្លែងធ្វើការ អាចធ្វើឲ្យមានការខកចិត្ត និងឈឺចាប់ក្នុងចំណោមបុគ្គលិក។ មានមនុស្សផ្សេងទៀតត្រូវបានគេពេញចិត្តសម្រាប់ហេតុផល ដែលមិនសមទំនង ឬគេជាបុគ្គលិកពូកែខាងវ៉ៃអែបស៊ីអប បញ្ជោរយកផ្អែមជាដើម។
បើអ្នកកំពុងធ្វើការនៅកន្លែងដែលមានគោលការណ៍មិនស៊ីចង្វាក់គ្នា អ្នកនឹងមានការថប់ណែនទ្រូង ហើយបរិយាកាសនឹងរឹតតែអាប់អួរជាងមុន។
២. ចៅហ្វាយជំរុញយើងឲ្យធ្វើការហួសកម្រិត
ចៅហ្វាយរបស់អ្នក កំពុងជំរុញឱ្យអ្នកខិតខំធ្វើការហួសកម្រិតនៃរាងកាយ ឬផ្លូវចិត្ត ដើម្បីធ្វើឱ្យយើងអាចឈានដល់គោលដៅដែលមិនអាចសម្រេចបាន។ ទីបំផុតការងាររបស់អ្នក នឹងបំផ្លាញការគោរពខ្លួនឯង ព្រមទាំងធនធានថាមពលរបស់អ្នក។
៣. មានមិត្តដែលលួចកម្មសិទ្ធិការងារយើងជារបស់គេ
ប្រសិនបើមានមនុស្សផ្សេងទៀតទទួលបានកិត្តិនាមលើការងាររបស់អ្នក នេះមិនត្រឹមតែបង្កឲ្យមានកំហឹងប៉ុណ្ណោះទេ វាថែមទាំងកាត់បន្ថយឱកាសរការងាររបស់អ្នក ក្នុងការទទួលបានស្នាដៃផងដែរ។
ទោះបីជាអ្នកអាចប្រឆាំងនឹងបញ្ហានេះបានក្នុងកម្រិតមួយ ដោយការតាមដានការងារប្រុងប្រយ័ត្នជាងមុនក៏ដោយ តែវាក៏បង្ហាញពីភាពហត់នឿយដែលមានមិត្តរួមការងារដែលតែងតែគំរាមកំហែងឥតឈប់ឈរ ពីអំពើចោរកម្មក្នុងកន្លែងការងារ។
៤. ផ្ដល់រង្វាន់លើកទឹកចិត្តមិនស្មើគ្នា
មនុស្សដែលរីករាយនឹងការងារ ជារឿយៗនឹងបើកចំហពីកន្លែងធ្វើការរបស់ពួកគេ ដោយមានការលើកទឹកចិត្តផ្ដល់រង្វាន់យ៉ាងសកម្មជាមួយការងារ។ ផ្ទុយទៅវិញ កន្លែងធ្វើការរបស់អ្នក បែរជាលើកទឹកចិត្តដល់ការប្រព្រឹត្តអំពើអសីលធម៌ និងការប្រណាំងប្រជែងនៅអំពើអាក្រក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់អ្នក។
៥. ឈ្លោះជាមួយមិត្តរួមការងារញឹកញាប់
នៅពេលដែលកន្លែងធ្វើការរបស់អ្នក គឺជាកន្លែងសោកសៅ នោះភាពអវិជ្ជមាននឹងដើរចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយផ្លាស់ប្ដូរស្ថានភាពភ្លាមៗ។ ប្រសិនបើមិត្តរួមការងាររបស់អ្នក ជាន់ឈ្លី ឬតែងបង្កជម្លោះឈ្លោះប្រកែកគ្នាឥតឈប់ឈរ យើងនឹងឈានទៅរកវិធីធ្លាក់ទឹកចិត្ត ចាប់ផ្ដើមតប់ប្រមល់ និងធុញថប់ជាមួយការងារមិនខាន។
៦. អត់ធ្មត់ទ្រាំបញ្ហាគ្រប់រឿង
ការងារទាំងអស់ មានតែភាពតានតឹង ហើយអ្នកកំពុងធ្វើការក្នុងបរិយាកាសដែលមានគ្រោះថ្នាក់ មិនដែលមានអារម្មណ៍ថាធូរស្បើយមួយនាទីណាសោះ។ បរិយាកាសការងារ ប្រើវិធីសម្លុតជាប់ជានិច្ច អ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ថានឿយហត់ លែងគេងលក់ដូចមុន ឬមានអារម្មណ៍ធុញថប់ បារម្ភ ដោយសារសម្ពាធនៃកម្រិតស្ត្រេស បានឡើងខ្ពស់ ហើយបានបំផ្លាញសុភមង្គល និងធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន។
ប្រសិនបើសញ្ញាណាមួយខាងលើនេះ ដូចនៅកន្លែងការងាររបស់អ្នក នោះដល់ពេលដែលត្រូវពិចារណារកការងារថ្មី។
អត្ថបទទាក់ទង