ទម្លាប់អាក្រក់ចំនួន ៦ ដែលអ្នកគួរព្យាយាមលះបង់ចោល

ទម្លាប់​អាច​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​បាន ព្រោះ​គ្រប់​ទម្លាប់​ក្នុង​ការ​រស់នៅ បាន​ចាក់​ឫស​នៅ​ក្នុង​ឥរិយាបថ​គំនិត​របស់​មនុស្ស​គ្រប់​រូប។

ជារឿយៗ ទម្លាប់អាក្រក់ មិនត្រូវបានគេកត់សម្គាល់ទេ ដូចជាការលេចធ្លាយយឺតៗ។ រហូតដល់ថ្ងៃណាមួយ ពេលដែលអ្នកស្ថិតនៅម្ខាងទៀតនៃផ្លូវ ដោយគ្មានការព្រមានជាមុន ដែលថាវាមានបញ្ហា។

ភាពជោគជ័យ តម្រូវឱ្យមានជំនាញបច្ចេកទេស ក៏ដូចជាការផ្តោតអារម្មណ៍ និងថាមពល ដើម្បីដឹកនាំខ្លួនអ្នករយៈពេលវែង។ ភាពជោគជ័យ ក៏ទាមទារឱ្យមាន​ចំណេះដឹង ខ្លួនឯងផងដែរ។ អ្នកត្រូវតែមើលឃើញខ្លួនអ្នក និងទម្លាប់របស់អ្នក ឱ្យបានច្បាស់លាស់ ដូច្នេះអ្នកអាចផ្លាស់ប្តូរទម្លាប់អាក្រក់ទាំងអស់នោះ មុនពេលពួកវាបញ្ឈប់សក្តានុពលរបស់អ្នក។

តើមានចំណុចខាងក្រោមនេះណាខ្លះ ដែលអ្នកកំពុងមាន?

១. អ្នកធ្វេីការងារសំខាន់បំផុត ក្រោយគេ

មនុស្សភាគច្រើន គឺធ្វេីការបានល្អបំផុតនៅពេលព្រឹក ពួកគេអាចនឹងអស់កម្លាំងខួរក្បាលនៅពេលរសៀល និងពេលល្ងាច។ ចូរកុំរក្សាទុកការងារដែលពិបាកបំផុត ឬ សំខាន់បំផុត សម្រាប់ធ្វេី “នៅពេលក្រោយ”។ អ្នកនឹងមិនមានថាមពលដើម្បីលះបង់ ដើម្បីធ្វើវាឱ្យត្រឹមត្រូវទេ។

ការដោះស្រាយបញ្ហាលំបាកពីព្រលឹម អាចបង្កើនផលិតភាពការងាររបស់អ្នក។ វាក៏អនុញ្ញាតឱ្យអ្នកបានសម្រាក នៅពេលការងារសំខាន់ៗបានបញ្ចប់។ អ្នកនឹងដឹងថា អ្នកបានសម្រេចនូវអ្វីដែលអ្នកត្រូវធ្វើ ហើយអ្នកនឹងមិនមានស្រ្តេសនៅលើក្បាលរបស់អ្នកទេ មុនពេលអ្នកចាកចេញសម្រាប់ថ្ងៃនេះ។

២. អ្នកព្យាយាម​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ឲ្យបានល្អឥតខ្ចោះ

នេះជាវិធីមួយដ៏អាក្រក់បំផុត ដែលអ្នកអាចបំផ្លាញខ្លួនឯងបាន។ ប្រសិនបើអ្នករស់នៅក្នុងការភ័យខ្លាច ក្នុងការធ្វើកិច្ចការខុស អ្នកនឹងមិនអាចចាប់ផ្តើមបានទេ។ ភាពស្មុគស្មាញនៃភាពឥតខ្ចោះ នឹងបំផ្លាញភាពច្នៃប្រតិដ្ឋ និងភាពរីករាយ ដែលនឹងធ្វើឱ្យកិច្ចការរបស់អ្នក ប្រេីរយៈពេលកាន់តែវែង កាន់តែលំបាក និងមិនរីករាយ ក្នុងការធ្វេីនោះទេ។

ចូរផ្តល់ឱ្យខ្លួនអ្នកនូវការអនុញ្ញាត្តិមួយ ដើម្បីបង្កើតភាពមិនល្អឥតខ្ចោះ។ អ្នកអាចកែសម្រួលអ្វីដែលអ្នកបានចាប់ផ្តើម។ ភាពអស្ចារ្យ កើតចេញពីការបរាជ័យ និងការធ្វើច្រើនដង។

៣. អ្នកធ្វើកិច្ចការច្រើនក្នុងពេលតែមួយ

គ្រាន់តែដោយសារតែអ្នកគិតថា អ្នកអាចធ្វេីកិច្ចការច្រើនក្នុងពេលតែមួយ មិនមែនមានន័យថា វាជាមធ្យោបាយដ៏ល្អបំផុត ដើម្បីធ្វើឱ្យកិច្ចការបានសម្រេចនោះទេ។ ជាការពិត ការស្រាវជ្រាវ បានបង្ហាញថា ការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ កាត់បន្ថយចំនួននៃការចងចាំរយៈពេលខ្លី ដែលអ្នករក្សាទុកពីការងាររបស់អ្នក។ លើសពីនេះ វានឹងកាត់បន្ថយចំនួននៃការចងចាំរយៈពេលយូរផងដែរ។

ការធ្វេីកិច្ចការច្រើនក្នុងពេលតែមួយ ធ្វើឱ្យអ្នកខកខាននូវព័ត៌មានសំខាន់ៗ និងរៀនបានតិច។ វាក៏ងាយក្នុងការបង្កេីតកំហុសផងដែរ។

៤. អ្នកងាយនឹងទទួលការរំខាន

ការស្វែងរកតាមអ៊ិនធឺណេត ការទទួលទូរស័ព្ទ ការទទួលទានអាហារសម្រន់ ការផ្ញើសារទៅអ្នកណាម្នាក់ ការត្រឡប់មកវិញយ៉ាងឆាប់រហ័សនៅពេលអ្នកស្ថិតនៅពាក់កណ្តាលនៃការធ្វេីអ្វីមួយ… ទាំងអស់នេះ វានឹងទាញអ្នកចេញពីការផ្តោតអារម្មណ៍។ ប្រសិនបើអ្នកកំពុងត្រូវបានរំខានដោយខ្លួនឯង អ្នកនឹងមិនយល់ពីតម្លៃនៃរឿងនោះទេ។ អ្នកអាចនឹងកំណត់ខ្លួនឯងឱ្យខ្ជះខ្ជាយពេលពេញមួយថ្ងៃ។

ចូរបិទការរំខានទាំងអស់របស់អ្នក បិទទ្វារ និងផ្តោតក្នុងរយៈពេលកំណត់មួយ។ ប្រសិនបើអ្នកត្រូវការហៅទូរស័ព្ទ ការផ្ញើសារ ឬការញាំ អ្នកអាចកំណត់ខ្លួនឯង ដេីម្បីសម្រាកពេលខ្លីមួយ ដេីម្បីធ្វេីវា។ ហើយបន្ទាប់មក ត្រូវមានវិន័យ ដើម្បីត្រឡប់ទៅការងារដែលអ្នកកំពុងធ្វេីវិញ។

៥. អ្នកផ្អាកម៉ោងរោទ៍

ការសិក្សាជាច្រើន បានបង្ហាញឱ្យឃើញថា រយៈពេលនៃការផ្អាកម៉ោងរោទ៍ ១៥ នាទីនៅពេលព្រឹក នឹងមិនជួយអ្នកឱ្យមានអារម្មណ៍ល្អនោះទេ។ អ្នកវិទ្យាសាស្រ្ត បានរកឃើញជាយូរមកហើយថា អ្នកត្រូវការការគេងឱ្យបានគ្រាប់គ្រាន់។ ការផ្អាកម៉ោងរោទ៍ ពិតជាធ្វើឱ្យអ្នកអស់កម្លាំង និងហត់នឿយកាន់តែខ្លាំង។ អាក្រក់ជាងនេះទៀត វាជាការខ្ជះខ្ជាយពេលវេលា ដែលអ្នកអាចចំណាយពេលនោះ ដេីម្បីញាំទឹក ងូតទឹក ឬធ្វើលំហាត់ប្រាណ។ សកម្មភាពទាំងអស់នេះ ទេីបធ្វេីឱ្យអ្នកបង្កេីនថាមពល។

សូមក្រោកឡើង នៅពេលសំឡេងរោទិ៍ ហើយចាប់ផ្តើមទម្លាប់នាពេលព្រឹកដែលមានសុខភាពល្អ ដែលនឹងជួយបង្កើនការប្រុងស្មារតីរបស់អ្នក។

៦. អ្នកអង្គុយយូរពេក

ប្រសិនបើអ្នកប្រើកុំព្យូទ័ររបស់អ្នកជាញឹកញាប់ពេញមួយថ្ងៃ អ្នកនឹងដាក់រាងកាយរបស់អ្នក ទៅនឹងស្រ្តេសមួយ។ នៅទីតាំងអង្គុយ ឆ្អឹងខ្នង មិនសូវបត់បែន។ នេះធ្វើឱ្យប៉ះពាល់ដល់ផ្នែកខាងក្រោមខ្នង ស្មា និង ក។ វាក៏កាត់បន្ថយលំហូរឈាម ទៅខួរក្បាល និងសួតផងដែរ ដែលជាកន្លែងដែលអ្នកត្រូវការ ដើម្បីសម្រេចបាននូវការងារដ៏ល្អបំផុតរបស់អ្នកនៅពេលនេះ និងពេលក្រោយ នៅក្នុងជីវិតរបស់អ្នក។

ចូលឈប់សម្រាករៀងរាល់ ២០ ទៅ ៣០ នាទីម្តង។ ពត់ខ្នង និងស្មារបស់អ្នក ខណៈពេលដែលអ្នកកំពុងធ្វើការ និងគិតគូរពីទម្លាប់ធ្វើយូហ្គា ឬទម្លាប់ធ្វើលំហាត់ប្រាណ។

ទម្លាប់អាក្រក់ មិនគួរមានក្នុងជីវិតរបស់អ្នកទេ ហើយវាក៏មិនបានជួយអ្នកឱ្យទទួលជោគជ័យដែរ។ ការផ្លាស់ប្តូរទម្លាប់ទាំងអស់របស់អ្នកក្នុងពេលខ្លី អាចជារឿងពិបាក ប៉ុន្តែចូរផ្លាស់ប្តូរវាបន្ទិចម្តងៗ។ មិនយូរប៉ុន្មាន អ្នកនឹងបង្កើតទម្លាប់ ដែលជួយឱ្យអ្នកក្លាយជាមនុស្សល្អបំផុត។


អត្ថបទទាក់ទង

ដំបូន្មានសំខាន់ៗចំនួន ៤ ពីមនុស្សដែលមានបទពិសោធន៍ច្រើនក្នុងជីវិត ដើម្បីសម្រេចគោលដៅអាជីពរបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *