វិធីសាស្រ្តចំនួន ៥ ដើម្បីបញ្ឈប់ខ្លួនឯងពីការគិតច្រើនជ្រុល

បញ្ហា​ផ្លូវ​ចិត្ត ​ជា​ជំងឺ​មួយ​ដែល​មនុស្ស​ម្នាក់​ៗ​ងាយ​នឹង​កើត​មាន មិន​ថា​នៅ​ក្នុង​វ័យ​ណា​នោះ​ទេ ជា​ពិសេស​ គឺ​យុវជន​ក្នុង​វ័យ​ជំទង់ ដែល​អ័រម៉ូន​កំពុង​ប្រែប្រួល​ខ្លាំង។ បញ្ហា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈាន​ទៅ​ដល់​មាន​បញ្ហា​ផ្លូវ​ចិត្ត​នោះ អាច​មក​ពីសម្ពាធ​គ្រួសារ ការ​សិក្សា ការងារ សង្គម និងស្នេហា។

ការ​គិត​ច្រើន​អំពី​បញ្ហា​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​អ្នក​មាន​សភាព​ដូច​ជា​មនុស្ស​ឈឺ ញុំា​អី​មិន​ឆ្ងាញ់ ស្គម​ស្គាំង គេង​មិន​លក់ ខួរ​ក្បាល​ពោរ​ពេញ​ទៅ​ដោយ​ស្រមោល​ខ្មៅ  ហើយ​អាច​ធ្លាក់​ខ្លួន​ក្លាយ​ជា​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ឬបាក់​ទឹក​ចិត្ត​មួយ​រំពេច។

ការគិតច្រើនជ្រុល គឺជាកត្តាបង្កើតនូវបញ្ហាជាច្រេីនដល់មនុស្ស ទោះបីជាមិនមានបញ្ហាអ្វីផងក៏ដោយ។ មិនទាន់ហួសពេលឡេីយ ប្រសិនបេីអ្នកចង់គ្រប់គ្រង ឬកាត់បន្ថយការគិតច្រេីនហួសប្រមាណនោះ​ ជាមួយវិធីសាស្រ្តសាមញ្ញ​ និងមានប្រសិទ្ធភាព ៥ ដូចខាងក្រោម៖

១. សមាធិ
សមាធិ គឺជាអ្វីដែលយើងគួរតែសាកល្បងមុនគេ។ ការសិក្សាបានបង្ហាញថា ការធ្វើសមាធិ អាចធ្វើអោយអ្នកសម្រាកស្រាកស្រាន្ត ជាងការដេកទៅទៀត ហើយមនុស្សដែលធ្វើសមាធិ ជំនួសអោយការដេកនៅពេលថ្ងៃ មានភាពរហ័សរហួនស្រស់ថ្លា ជាងមនុស្សសាមញ្ញ។ ក្រោយធ្វើសមាធិ អ្នកនឹងអាចផ្តោតលើការងារបានច្រើនជាងមុន និងមិនរវើរវាយគិតច្រើន។

២. រស់នៅក្នុងបច្ចុប្បន្ន

មនុស្សយើង គិតច្រើនជ្រុលដោយសារតែភាគច្រើនពួកគាត់សម្លឹងមើលទៅអនាគតខាងមុខឆ្ងាយពេក។ អ្នកគួរតែដកដង្ហើមអោយបានវែងៗ និងសម្លឹងមើលអ្វីដែលអ្នកកំពុងមាន និងកំពុងនៅក្នុងពេលបច្ចុប្បន្ន នោះអ្នកនឹងអាចធូរស្រាលជាងមុន។

៣. ផ្តោតលើភាពវិជ្ជមាន

នៅពេលដែលយើងគិតច្រើនជ្រុល វាដឹកនាំយើងអោយដើរនៅលើផ្លូវអវិជ្ជមាន។ ហើយនៅពេលដែលយើងគិតអវិជ្ជមាន វាធ្វើអោយយើងមិនសប្បាយចិត្ត។ បេីដូចនេះនៅពេលដែលអ្នកគិតច្រើន អ្នកគួរតែរំលឹក នូវរឿងល្អៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ហេីយអ្នកនឹងមានអារម្មណ៍ល្អប្រសើរជាងមុន។

៤. លំហាត់ប្រាណ

ធ្វើលំហាត់រាងកាយ ដូចជា ការដើរ លេងជាមួយសត្វចិញ្ចឹម លំហាត់យូហ្គា ដែលទាំងអស់នេះ​ សុទ្ធតែអាចជួយអ្នកមានចិត្តស្រស់ថ្លា។ ធ្វើលំហាត់ប្រាណ អាចជួយអោយអ្នកផ្តោតលើវា ជំនួសអោយការគិតច្រើន ហើយវាធ្វើអោយយើងមានសុខភាពមំាទាំ។

៥. ចំណាយពេលនៅក្នុងធម្មជាតិ

នៅពេលអ្នកធ្លាក់ទឹកចិត្តដោយបរាជ័យអ្វីមួយ អ្នកគួរតែសាកល្បង​ដើរលេងនៅព្រៃ ឬលើភ្នំ ឬរមណីយដ្ឋានណាមួយ។ អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា​ជាមួយធម្មជាតិ។


 អត្ថបទទាក់ទង

សំណួរចម្បងៗចំនួន ៥ ដែលអ្នកត្រូវឆ្លើយ ដើម្បីតម្រង់ទិសដៅជីវិត

Leave a Reply

Your email address will not be published.