វិធីសាស្រ្តចំនួន ៥ ដើម្បីដោះស្រាយការប៉ះទង្គិចនៅកន្លែងធ្វើការ

ការប៉ះទង្គិចនៅកន្លែងធ្វើការ គឺជារឿងធម្មតា។ នៅពេលអ្នកធ្វេីការនៅក្នុងក្រុមមួយពីមួយថ្ងៃទៅមួយថ្ងៃការប៉ះទង្គិចគ្នា គឺជារឿងជៀសមិនរួច។ ការប៉ះទង្គិចនៅកន្លែងធ្វើការ អាចកើតឡើងតាមវិធីផ្សេងៗ ដូចជារវាងបុគ្គលិក និង បុគ្គលិក ឬ រវាងអ្នកគ្រប់គ្រង និង សមាជិកក្រុមដែលពួកគេគ្រប់គ្រង។ ខណៈពេលដែលបញ្ហានេះហាក់ដូចជាមានការលំបាកនាពេលបច្ចុប្បន្ននេះ ប៉ុន្តែការដោះស្រាយបញ្ហាការប៉ះទង្គិចគ្នានេះ គឺយេីងអាចដោះស្រាយវាបាន។ ដំណោះស្រាយទាំងនោះមានដូចខាងក្រោម៖

១. និយាយជាមួយគ្នា

រៀបចំពេលវេលា និង ទីកន្លែងល្អមួយ ដូច្នេះអ្នកអាចនិយាយបានយូរដោយមិនមានការរំខាននៅខាងក្រៅ។ នៅពេលអ្នកជួបគ្នា មនុស្សម្នាក់ៗ គួរតែមានពេលគ្រប់គ្រាន់ដើម្បីនិយាយអ្វីដែលគេជឿថាភាគីផ្សេងទៀតត្រូវការស្តាប់។ កុំឱ្យបុគ្គលណាម្នាក់ផ្តាច់មុខក្នុងការសន្ទនា ឬ គ្រប់គ្រងប្រធានបទ។ មនុស្សម្នាក់ៗ គួរតែនិយាយអំពីការខ្វែងគំនិតគ្នាហេីយចាំមេីលថាគាត់មានប្រតិកម្មដូចម្តេចចំពោះស្ថានភាពនោះ។ សូមចាំថានេះមិនមែនជាពេលវេលាដើម្បីវាយប្រហារ ឬ ស្តីបន្ទោសនោះទេ។ សូមផ្តោតលើបញ្ហាមិនមែនមតិយោបល់របស់អ្នកលើចរិកលក្ខណៈរបស់អ្នកដទៃទេ។

២. ស្ដាប់ដោយប្រុងប្រយ័ត្ន

វាចាំបាច់ណាស់ក្នុងការយកចិត្តទុកដាក់ពេញលេញដល់អ្នកដែលកំពុងនិយាយជាមួយអ្នក កុំរំខានអ្នកដទៃ។ ត្រូវប្រាកដថាអ្នកកំពុងទទួលបានអ្វីដែលគាត់មានបំណងចង់ប្រាប់។ រំលឹកឡើងវិញ ហើយនិយាយឡើងវិញ នូវអ្វីដែលអ្នកបានឮដើម្បីបញ្ជាក់ការយល់ដឹង។ អ្នកអាចនិយាយអ្វីមួយ, “អនុញ្ញាតឱ្យខ្ញុំធ្វើបញ្ចាក់ការយល់របស់ខ្ញុំ”។ សួរសំណួរបញ្ជាក់ប្រសិនបើចាំបាច់។ ការស្តាប់ គឺ ជាការបង្កេីនការយល់ដឹងកាន់តែច្បាស់។

៣. ព្យាយាមយល់អំពីការប៉ះទង្គិចនោះ

នៅពេលមានការប៉ះទង្គិចកើតឡើងចូរកុំគិចពីវា ឬ ធ្វេីដូចជាមិនមានអ្វីកើតឡើង។ បេីយេីងទុកវាកាន់តែយូរភាពតានតឹងនឹងកើតមានឡើង និង ការប៉ះទង្គិចនោះនឹងកាន់តែអាក្រក់ទៅៗ។ ព្យាយាមដោះស្រាយបញ្ហាទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ធ្វេីមិចឱ្យបានមុន ពេលមានបញ្ហា និង អារម្មណ៍មិនល្អកើតឡើងក្នុងការងារប្រចាំថ្ងៃ។ ប្រសិនបើអ្នកកត់សម្គាល់ការប៉ះទង្គិចគ្នារវាងនិយោជិក សូមលើកទឹកចិត្តពួកគេឱ្យរកវិធីដើម្បីដោះស្រាយ។ ប្រសិនបើជម្លោះកើតឡើងរវាង ក្រុមទាំងពីរ វាជាពេលវេលាដ៏ល្អមួយ ដើម្បីជម្រុញឱ្យមានការទាក់ទងគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកមានជម្លោះជាមួយបុគ្គលិកម្នាក់របស់អ្នក សូមដោះស្រាយវាដោយខ្លួនឯង និង ជាឯកជន។

៤. ស្វែងរកចំណុចស្របគ្នា

ការសន្ទនារបស់អ្នកនឹងផ្ដោតទៅលើការមិនយល់ស្រប ប៉ុន្តែដំណោះស្រាយ គឺ អាចធ្វើទៅបានលុះត្រាតែអ្នកអាចរកចំណុចស្របគ្នា។ អ្នកគួរតែងើបចេញពីផលអវិជ្ជមានមួយចំនួន និង បទពិសោធ ហេីយជំនួសមកវិញដោយការគិតវិជ្ជមានទាំងអស់។ ឧទាហរណ៍៖ ប្រសិនបើ អ្នកមិនយល់ស្របលើយុទ្ធសាស្រ្តលក់ថ្មីមួយ អ្នកអាចចែករំលែកអ្វី ដែលអ្នកចូលចិត្ត អំពីគំនិតរបស់អ្នកដទៃ ឬ ការលើកទឹកចិត្តដើម្បីឱ្យក្រុមធ្វើការកាន់តែខ្លាំង។ ការស្វែងរកចំណុចស្របគ្នាបង្ហាញពីឆន្ទៈរបស់អ្នកក្នុងការស្វែងរកដំណោះស្រាយរួម និង កសាងទំនាក់ទំនងជុំវិញការទុកចិត្តទាំងនោះ។

៥. សូមអភ័យទោសឆាប់រហ័ស

ការប៉ះទង្គិចគ្នាទាំងអស់ ត្រូវការដំណោះស្រាយច្បាស់លាស់ ដែលទទួលស្គាល់អារម្មណ៍ឈឺចាប់ និង រកឃើញដំណោះស្រាយ ដែលគួរតែចាប់ផ្ដើមកែលម្អ សូមទោស ប្រាប់អ្នកដទៃថា អ្នកពិតជាសុំទោស ចំពោះពាក្យ ឬ សកម្មភាពមិនល្អណាមួយដែលបានកេីតឡេីង។ អ្នកក៏នឹងត្រូវការអភ័យទោសដល់មនុស្សផ្សេងទៀតផងដែរ។

៦. ផ្តល់ការណែនាំ

ប្រសិនបើអ្នកជាថ្នាក់ដឹកនាំអ្នកត្រូវតែមានពេលខ្លះសំរាប់សម្រុះសម្រួលការងារ។ ត្រូវដឹងថាអ្នកនៅទីនោះដើម្បីជួយបុគ្គលិករបស់អ្នកដោះស្រាយបញ្ហារបស់ពួកគេ។ អ្នកប្រហែលជាត្រូវណែនាំការសន្ទនានោះ។ ប្រសិនបើវា ប៉ះពាល់ដល់អារម្មណ៍ អ្នកគួរតែប្តូរប្រធានបទ ដូច្នេះបុគ្គលិក របស់អ្នក ត្រឡប់ទៅរក បញ្ហាពិតវិញ។ ប្រសិនបើ អ្នកមានតួនាទី ផ្តល់ដំបូន្មាន ដល់ជំហានបន្ទាប់ គូសបញ្ជាក់ទិដ្ឋភាពវិជ្ជមាន នៃដំណើរការ និង ផ្តល់ប្រធានបទ ដែលពាក់ព័ន្ធ ឬ សកម្មភាពដែលពួកគេ អាចធ្វើបានបន្ទាប់ ពីកិច្ចប្រជុំ។


អត្ថបទទាក់ទង

ទម្លាប់នៃសកម្មភាពចំនួន ៦ ដែលបង្ហាញពីការរើសអើងនៅក្នុងអង្គភាព

Leave a Reply

Your email address will not be published. Required fields are marked *