កត្តាទាំង ៥ ដើម្បីទទួលបានជោគជ័យក្នុងជីវិត
តើធ្វើដូចម្តេចដើម្បីទទួលបានជោគជ័យនៅក្នុងជីវិតរបស់អ្នក? នេះជាសំណួរដែលមានតម្លៃរាប់លានដុល្លារ ដែលមនុស្សគ្រប់គ្នាចង់បានចម្លើយ។ ប៉ុន្តែមានមនុស្សមួយចំនួន បានលើកឡើងថា បើយើងភ័យខ្លាច នោះយើងនឹងបរាជ័យ តែបើយើងសាកល្បងអនុវត្តន៍ យើងមានឱកាសនាំមកនូវភាពជោគជ័យ។
ដើម្បីទទួលបាននូវភាពជោគជ័យ យើងអាចរកឃើញនៅក្នុងកត្តា ៥ ដូចខាងក្រោម៖
១. ភាពស្មោះត្រង់
ទំនុកចិត្ត គឺជាគន្លឹះដ៏សំខាន់នៅក្នុងទំនាក់ទំនងរបស់យើង។ អ្នកដែលមិនអាចគោរពពាក្យសម្ដីរបស់ខ្លួនឯង នោះជីវិតគេនឹងនាំមកភាពបរាជ័យ។ ប្រសិនបើអ្នកប្តេជ្ញាធ្វើអ្វីមួយហើយ ចូរតាំងចិត្តធ្វើវាឲ្យជាប់។ បើយើងធ្វើដូច្នេះនោះទេ វាបង្ហាញពីភាពមិនស្មោះត្រង់ចំពោះការប្តេជ្ញាចិត្តរបស់អ្នក។ គុណតម្លៃ ឬ លក្ខណៈសំខាន់នៃភាពស្មោះត្រង់ នោះគឺការគោរពពាក្យសម្តី ការប្តេជ្ញាចិត្តរបស់អ្នក ហើយសំខាន់បំផុតនោះ គឺការគោរពខ្លួនឯង។
២. ចក្ខុវិស័យ
ចក្ខុវិស័យ មានសារសំខាន់បំផុតចំពោះជោគជ័យ។ ប្រសិនបើអ្នកមិនអាចមើលឃើញអ្វីដែលអ្នកបាននោះទេ ចូរបំភ្លេចចោលនូវពាក្យភាពជោគជ័យ។ ចក្ខុវិស័យ សំដៅទៅលើ “បំណងប្រាថ្នា” ដែលយើចង់សម្រេចបាននៅពេលខាងមុខ។
ប្រធានាធិបតី រីហ្គែន (Regan) បាននិយាយបន្ទាប់ពីឈ្នះអាណត្តិទីពីររបស់ខ្លួនថា “ខ្ញុំមានចក្ខុវិស័យរបស់ខ្ញុំ ដែលចក្ខុវិស័យនោះ ត្រូវជំរុញសេដ្ឋកិច្ចអាមេរិកក្នុងល្បឿនឆ្ពោះទៅមុខយ៉ាងលឿនក្នុងរយៈពេលបួនឆ្នាំក្រោយ។ ហើយរាល់ព្រឹក នៅពេលខ្ញុំមកដល់តុធ្វើការងាររបស់ខ្ញុំ ហើយខ្ញុំបានវិនិយោគពេលវេលារបស់ខ្ញុំ និងកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវចក្ខុវិស័យ។”
សូមកំណត់ចក្ខុវិស័យ និងធ្វើការឥតឈប់ឈរ មានន័យថា អ្នកមានការគ្រប់គ្រងលើនាវានៃវាសនារបស់អ្នក។ បើគ្មានចក្ខុវិស័យ និងមានផែនការគ្មានតម្លៃ នឹងធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីការសម្រេចគោលដៅដែលអ្នកបានកំណត់នៅពេលខាងមុខ។
៣. ការប្តេជ្ញាចិត្ត
ចូរប្តេជ្ញាធ្វើអ្វីមួយ មានន័យថា អ្នកស្មោះត្រង់។ អ្នកដែលប្តេជ្ញាចិត្តបំពេញភារកិច្ចរបស់ខ្លួនក្នុងការស្វែងរកចក្ខុវិស័យរបស់ពួកគេ គឺជាអ្នកដែលឈានទៅរកភាពជោគជ័យ។ ការប្តេជ្ញាចិត្ត គឺជាការសន្យាមួយចំពោះខ្លួនអ្នក វាមានន័យថា ខ្ញុំនឹងឆ្លងកាត់ព្យុះភ្លៀងដែលអាចកើតលើខ្ញុំ ព្រោះខ្ញុំចង់ទទួលបានជោគជ័យនាពេលខាងមុខ។
តើអ្នកចង់បាននូវរូបមន្តសម្រាប់ភាពជោគជ័យទេ? ចម្លើយ គឺសាមញ្ញទេ នោះគឺយើងត្រូវធ្វើឲ្យអត្រាបរាជ័យរបស់យើងកើនឡើងពីរដង។ អ្នកគិតថា បរាជ័យ ជាសត្រូវនៃភាពជោគជ័យ ប៉ុន្តែការពិតមិនមែនបែបហ្នឹងទេ។ តើអ្នកត្រូវតែបាក់ទឹកចិត្តដោយការបរាជ័យ ឬ យើងត្រូវរៀងនពីភាពបរាជ័យ? សម្រាប់ខ្ញុំ គឺបង្កើតកំហុស ហើយរៀនពីវា ព្រោះថាទីកន្លែងដែលយើងបរាជ័យនោះ គឺជាផ្លូវនាំយើងទៅភាពជោជ័យ។ – ថូម៉ាស វ៉ាតសុន (Thomas J. Watson)
៤. ភាពត្រឹមត្រូវ
ធ្វើអ្វី ជារបស់ខ្លួនឯង ហើយអ្នកផ្សេងអាច ទទួលនូវ គំរូរបស់យើង។ បើសិនជាយើងមិនដឹងថា ខ្លួនយើងជា នរណានោះ ការចង់បាននូវភាពជោគជ័យ គឺស្ថិតនៅស្រពិចស្រពិលនៅឡើយ។ ធ្វើអ្វីៗ ដែលត្រឹមត្រូវនិងបង្ហាញពីភាពដើម នៃគំនិតរបស់ខ្លួន គឺជាផ្លូវនាំទៅរកភាពជោគជ័យ ។ ដោយឡែកមនុស្សមួយចំនួនទៀត ធ្វើអ្វីៗ មិនមែនជារបស់ខ្លួនឯង (ដើរតាមគន្លងរបស់គេ) នោះភាពជោគជ័យ នឹងមិននៅយូអង្វែងឡើយ។
ចំណុចសំខាន់នៃភាពជោគជ័យ គឺធ្វើវាចេញពីខ្លួនឯង បង្កើតពីគំនិតមុនគេ ហើយធ្វើវាឲ្យល្អបំផុត។
ឱកាសមិនកើតឡើង ដោយឯកឯងទេ។ យើងត្រូវបង្កើតវា។ – គ្រីស ហ្គ្រូស្សឺ (Chris Grosser)
៥. ការប្រកួតប្រជែង
ការប្រកួតប្រជែង នាំមកនូវគុណភាពការងារល្អ។ ប្រសិនបើអ្នកខ្លាចឧបសគ្គ និងការប្រកួតប្រជែងជាមួយអ្នកដទៃ អ្នកមិនអាចដើរទៅមុខលឿនឡើយ ឬ ការងាររបស់អ្នកមិនមានគុណភាពនោះទេ។
អ្នកនឹងក្លាយខ្លួនទៅជាមនុស្សអស្ចារ្យ នៅពេលដែលអ្នកប្រកួតប្រជែងនឹងខ្លួនឯង – Politician Cricketer
គ្មាននរណាម្នាក់ អាចទទួលបានអ្វីនៅក្នុងជីវិតរបស់ពួកគេ ដោយគ្មានការប្រកួតប្រជែងដ៏ស្វិតស្វាញ និងក្រោកឈរឡើងនោះទេ។ ការប្រកួតប្រជែង ទាមទារការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់អ្នក។
អត្ថបទទាក់ទង