គន្លឹះសំខាន់ៗចំនួន ៥ ដើម្បីដោះស្រាយការសម្លុតធ្វើបាបនៅកន្លែងធ្វើការដោយសន្តិវិធី
គ្រប់គ្នាប្រហែលជាគិតថា ការសម្លុតច្រើនកើតមាននៅក្នុងសាលារៀន ប៉ុន្តែយើងអាចនឹងមានការភ្ញាក់ផ្អើលដែលដឹងថា ការសម្លុតគំរាមកំហែង ក៏អាចកើតមាននៅកន្លែងធ្វើការបានដែរ។ ជាពិសេសចំពោះបុគ្គលិកថ្មីថ្មោង!
នៅពេលយើងកាន់តែចាស់ ឥទ្ធិពលនៃការសម្លុត អាចនាំឲ្យមានការព្រួយបារម្ភដល់សុខភាពជាច្រើន រួមទាំងផលប៉ះពាល់ខាងរាងកាយ និងផ្លូវចិត្ត។ នេះអាចបណ្ដាលឲ្យមានភាពតានតឹង និងកង្វះទំនុកចិត្តនៅកន្លែងធ្វើការ។
ខាងក្រោមនេះជាគន្លឹះខ្លះៗ ដែលអាចប្រើបាននៅពេលមាននរណាម្នាក់ សម្លុតធ្វើបាបនៅកន្លែងធ្វើការ៖
១. ពិនិត្យមើលសកម្មភាពខ្លួនឯង
មុនពេលដែលអ្នកសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ស្ដីពីការទាក់ទងនឹងការសម្លុតធ្វើបាបនៅកន្លែងធ្វើការ អ្នកគួរតែពិនិត្យមើលខ្លួនឯងឲ្យបានច្រើន ដើម្បីដឹងថា តើអ្នកអាចចូលរួមចំណែកអ្វីខ្លះដល់កំហឹងពួកគេ។
ក្នុងកាលៈទេសៈខ្លះ ការសម្លុត ប្រហែលជាគ្រាន់តែជាការកើតឡើងតែមួយដងប៉ុណ្ណោះ ដូច្នេះបណ្ដោយឲ្យវាទៅ ហើយការដែលយើងឈានទៅមុខអាចជាដំណោះស្រាយដ៏ល្អមួយ។
២. ព្យាយាមដោះស្រាយបញ្ហាឲ្យបានឆាប់
យើងអាចយល់បាន ដែលចាំបាច់មិននិយាយអ្វី នៅពេលត្រូវបានគេសម្លុត។ នេះប្រហែលមកពីអ្នកខ្លាច ឬមិនចូលចិត្តបង្ហាញបញ្ហារបស់អ្នកជាមួយអ្នកដទៃ។ ទោះជាយ៉ាងណា វាជាការសំខាន់ណាស់ ដែលត្រូវយល់ថា ការសម្លុតធ្វើបាបរយៈពេលយូរ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព និងសុខុមាលភាពរបស់អ្នក។
នេះជាមូលហេតុដែលវាមិនគួរអូសបន្លាយពេលនោះទេ អ្នកគួរតែរកមើលសកម្មភាពភ្លាមៗ មុនពេលដែលវាឈានដល់ចំណុចមួយ ដែលអ្នកមិនអាចដោះស្រាយស្ថានការណ៍បាន។
៣. ជូនដំណឹងដល់ថ្នាក់លើ
ប្រសិនបើអ្នកមិនស្រួលក្នុងការដោះស្រាយស្ថានការណ៍ដោយខ្លួនឯងទេ សូមនិយាយទៅកាន់ផ្នែកធនធានមនុស្ស ឬអ្នកមានឋានៈខ្ពស់ ដែលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានេះបាន។
៤. កុំធ្វើបាបខ្លួនឯង
បើអ្នកធ្វើបាបខ្លួនឯង វាអាចបង្កើនផលប៉ះពាល់កាន់តែខ្លាំង ណាមួយមាននរណាម្នាក់សម្លុត វាក៏បានទទួលរងសំពាធមកលើអ្នករួចទៅហើយ។ សូមអភិវឌ្ឍព្រំដែនអារម្មណ៍ខ្លួនឯង ឲ្យមានសុខភាពល្អ ដើម្បីការពារពីប្រតិកម្មមិនល្អណាមួយ ចំពោះការគំរាមកំហែង នៅពេលវាកើតឡើងដោយចៃដន្យ។
៥. ប្រមូលភស្តុតាងជាឯកសារ
វាអាចជាព័ត៌មានសំខាន់បំផុត ក្នុងការដោះស្រាយជាមួយអ្នកដែលតែងតែសម្លុតយើងនៅកន្លែងធ្វើការ។ សូមប្រាកដថា អ្នកបានចងក្រងនូវវត្ថុតាងដែលទាក់ទងជាមួយការសម្លុត ឬការប្រឈមមុខណាមួយដែលធ្លាប់មាន។
វាក៏ជាប្រយោជន៍រំឮកឡើងវិញ នូវព័ត៌មានដែលអ្នកអាចនឹងភ្លេច និងថែមទាំងអាចជួយគាំទ្រករណីរបស់អ្នកផងដែរ ប្រសិនបើអ្នកជ្រើសរើសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះពួកគេ។
ការគំរាមកំហែងនៅកន្លែងធ្វើការ គឺជាបញ្ហាដែលត្រូវយល់ដឹងបន្ថែម។ មនុស្សជាច្រើនជ្រើសរើសរក្សាវានៅធម្មតា ហើយទទួលរងនូវភាពស្ងៀមស្ងាត់។
ទោះយ៉ាងណា ការគាំទ្រខ្លួនឯង និងជំហរអាចមានប្រយោជន៍ មិនត្រឹមតែអាចបញ្ឈប់ការសម្លុតធ្វើបាបប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកដទៃឲ្យមើលមកអ្នកល្អជាងមុន ហើយក៏មិនមែនជាមនុស្សដែលងាយនឹងធ្វើបាបបានដែរ។
អត្ថបទទាក់ទង
ដំណោះស្រាយសំខាន់ៗ ដើម្បីធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត