សញ្ញាទាំង ៥ ដែលបង្ហាញថាការងារបច្ចុប្បន្នរបស់អ្នកមិនសាកសមនឹងអ្នក

ការងារគឺជា៖

  • ន័យចង្អៀត៖ ការងារគឺជាសកម្មភាពទំាងឡាយណាដែលមនុស្ស ធ្វើដើម្បីរកប្រាក់
  • ការងារ គឺជាការបង្កើតទំនិញ ឬសេវាកម្មដែលបង្កើតឡើងឬធ្វើអ្វីៗដោយខ្លួនឯងផ្ទាល់ ឬក៏លក់កម្លាំងពលកម្មទៅឲ្យនរណាម្នាក់
  • បើនិយាយជាប្រយោជន៍រួម ការងារ គឺសំដៅលើការអនុវត្តន៍ កាតព្វកិច្ចទាំងឡាយដែលអាចឲ្យមនុស្សរស់បាននៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមទៅតាមតំបន់ឬទីកន្លែងដែលគេរស់នៅ ។

ការស្វែងរកការងារធ្វើ អាចនិយាយបានថាមិនមែនជារឿងដែលពិបាកប៉ុន្មាននោះទេ ប៉ុន្តែប្រសិនជាចង់រកការងារឲ្យត្រូវនឹងជំនាញរបស់ខ្លួនដែលខ្លួនមានជំនាញ ឬមានដុងខាងនោះអាចនឹងពិបាកបន្តិច ដោយសារតែពេលខ្លះខ្លួនអ្នកផ្ទាល់តែម្តងក៏មិនថាដឹងថាការងារនោះត្រឹមត្រូវឬអត់ដែលចំពោះអ្នក។

ដើម្បីជួយឲ្យអ្នកដឹងថាការងារដែលអ្នកកំពុងធ្វើជាការងារដែលត្រូវនឹងជំនាញ ឬចំណុចខ្លាំងរបស់អ្នកឬក៏អត់ អ្នកអាចមើលសញ្ញាទាំង៥ខាងក្រោមនេះ៖

១. អ្នកមានអារម្មណ៍ហត់នឿយ និងធុញទ្រាន់

ជាថ្មីម្តងទៀត មិនថាអ្នកប្រឹងប្រែងធ្វើការទាំងនោះយ៉ាងណាក៏ដោយ ប្រសិនជាវាមិនមែនជាការងារដែលអ្នកស្រលាញ់នោះទេ អ្នកនឹងឆាប់មានអារម្មណ៍ហត់នឿយ និងធុញទ្រាន់ជាមួយវាយ៉ាងលឿនជាក់ជាមិនខាន។

២. អ្នកមិនដឹងថាគួរចាប់ផ្តើមការងារពីណាទៅណា

ប្រសិនជាការងារមួយជាការងារដែលត្រូវនឹងជំនាញរបស់អ្នក បើទោះបីជាអ្នកពុំធ្លាប់ធ្វើវាពីមុនមក ក៏អ្នកនៅតែមានអារម្មណ៍ថាដូចជាប្រហែលៗជាមួយនឹងវាដែរ។ ផ្ទុយទៅវិញ នៅពេលដែលការងារនោះខុសពីជំនាញអ្នក អ្នកនឹងមានមានអារម្មណ៍ស្រពិចស្រពិលមិនដឹងថាគួរសម្រេចការងារនោះដោយរបៀបណា។

៣. អ្នកមិនសូវធ្វើការងារបានល្អ ឬក៏បានល្អដែរតែមានអារម្មណ៍ស្ត្រេសខ្លាំង

ការងារមួយអាចសម្រេចទៅបានល្អ អាចបណ្តាលមកពីការខិតខំប្រឹងប្រែងរបស់អ្នក ប៉ុន្តែវាមិនមែនមានន័យថាអ្នកពូកែធ្វើវានោះដែរ ព្រោះជួនកាលទម្រាំធ្វើបាននោះ អ្នកប្រហែលជាឆ្លងកាត់បញ្ហា សម្ពាធ និងការតស៊ូច្រើនខ្លាំងណាស់។

ប៉ុន្តែប្រសិនជាអ្នកធ្វើការងារដែលអ្នកស្រលាញ់ពេញចិត្តវិញ មិនថាហត់ប៉ុណ្ណា ក៏អ្នកមិនសូវមានអារម្មណ៍ស្ត្រេសដែរ ហើយសម្រាប់លទ្ធផលវិញ គឺអាចប្រសើរខ្លាំងណាស់។

៤. អ្នកចង់តែដាក់ច្បាប់សម្រាក

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមនុស្សដែលធ្វើការមិនត្រូវនឹងជំនាញខ្លាំងរបស់ខ្លួន តែងតែមានចិត្តចង់ដាក់ច្បាប់ឈប់សម្រាកជារឿយ ព្រោះពួកគេមិនសូវមានអារម្មណ៍ផ្សារភ្ជាប់ជាមួយនឹងការងារនោះឡើយ។

៥. មនុស្សជាច្រើននិយាយថាអ្នកធ្វើការងារអ្វីមួយផ្សេងស័ក្តសមជាង

ជួនកាលអ្នកមិនបានមើលឃើយពីសមត្ថភាពខ្លួនឯងនោះទេ បែរជាអ្នកដទៃអាចមើលឃើញថាអ្នកពូកែខាងអ្វីវិញ។ ដូច្នេះប្រសិនជាអ្នកដទៃតែងតែនិយាយថាអ្នកពូកែខាងការងារអ្វីមួយ ជាជាងការងារដែលអ្នកកំពុងធ្វើរាល់ថ្ងៃនោះ ការងារដែលអ្នកកំពុងធ្វើប្រហែលជាមិនមែនជាការងារដែលស័ក្តសមនឹងអ្នកនោះទេ។


អត្ថបទទាក់ទង

តើធ្វើដូចម្តេចដើម្បីឈប់រស់នៅក្នុងអតីតកាល ហើយរីករាយក្នុងការងារបច្ចុប្បន្ន?

 

Leave a Reply

Your email address will not be published.