សំណួរចំនួន ៥ ដែលអ្នកគួរសួរខ្លួនឯងពេលដែលមានអារម្មណ៍មិនច្បាស់លាស់នៅក្នុងអាជីពការងារ

ការងារគឺជា៖

  • ន័យចង្អៀត៖ ការងារ គឺជាសកម្មភាពទំាងឡាយណាដែលមនុស្ស ធ្វើដើម្បីរកប្រាក់
  • ការងារ គឺជាការបង្កើតទំនិញ ឬសេវាកម្មដែលបង្កើតឡើងឬធ្វើអ្វីៗដោយខ្លួនឯងផ្ទាល់ឬក៏លក់កម្លាំងពលកម្មទៅឲ្យនរណាម្នាក់
  • បើនិយាយជាប្រយោជន៍រួម ការងារ គឺសំដៅលើការអនុវត្តកាតព្វកិច្ចទាំងឡាយដែលអាចឲ្យមនុស្សរស់បាននៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមទៅតាមតំបន់ ឬ ទីកន្លែងដែលគេរស់នៅ។

ការងារចែកចេញជា ២ប្រភេទ គឺ៖

  • ការងារមានប្រាក់ចំណូល (ការងារក្រៅផ្ទះ លក់ដូរ ប្រកបរបរ…) ។
  • ការងារគ្មានប្រាក់ចំណូល (ការងារជាមេផ្ទះ ដាំស្ល បោកគត់សម្រាប់គ្រួសារខ្លួន…) ។

ការងារ មានប្រាក់ចំណូលចែកចេញជា ២បែបទៀត គឺ៖

  • ការងារប្រើដោយកម្លាំងកាយ (ហត្ថកម្ម ពលកម្ម) ប្រើដោយដៃជើង ។
  • ការងារប្រើដោយកម្លាំងប្រាជ្ញា (ប្រើប្រាជ្ញា ប្រើគំនិត) ។

យើងគ្រប់គ្នាតែឈានដល់ចំណុចមួយនៅក្នុងអាជីពការងារ​របស់យើង នៅពេលដែលយើងត្រូវដើរថយក្រោយ និងចំណាយពេល​ពិចារណាពីទីដែលយើងស្ថិតនៅ ទីដែលយើងបានឆ្លងកាត់ និងអ្វីដែលនឹងត្រូវទៅដល់បន្ទាប់ទៀត។

ខាងក្រោមនេះជាសំណួរចំនួន ៥ ដែលអ្នកគួរសួរខ្លួនឯង នៅពេលដែលអ្នកមានអារម្មណ៍មិនច្បាស់លាស់នៅក្នុងអាជីពការងារអ្នក៖

១. តើខ្ញុំកំពុងរៀនបានអ្វីខ្លះ?

តើអ្នកកំពុងទទួលបានជំនាញថ្មីនៅកន្លែងការងាររបស់អ្នក និងស្វែងរកវិធីថ្មី ដើម្បីធ្វើឲ្យការងារដែលអ្នកកំពុងធ្វើប្រសើរឡើងថែមទៀតឬទេ? តើមានការបណ្តុះបណ្តាល ​នៅក្នុងក្រុមហ៊ុនអ្នក ឬតើមានថ្នាក់រៀននៅខាងក្រៅ ដែលការងារអ្នកនឹងរួមបញ្ចូល ដើម្បីធ្វើឲ្យអ្នកក្លាយជាបុគ្គលិកកាន់តែល្អទៀតឬទេ? ឬក៏តើអ្នកមានអារម្មណ៍ ដូចជា អ្នកបានឈានដល់ចំណុចខ្ពស់បំផុតនៅក្នុងការងាររបស់អ្នក ហើយនាពេលនេះចង់បន្តទៅកាន់ការប្រឈមបន្ទាប់ឬទេ? អ្នកគួរមានផ្នត់គំនិតថា អ្នកត្រូវប៉ិនប្រសព្វលើការកិច្ចការមួយចំនួនសិន មុនពេលបន្តទៅកាន់ការងារ​ផ្សេង។

២. តើខ្ញុំកំពុងរីកចម្រើនឬទេ?

តើអ្នកមានផ្លូវច្បាស់មួយ ដើម្បីទៅដល់កម្រិតបន្ទាប់ទៀតនៅក្នុងក្រុមហ៊ុនអ្នកឬទេ? អ្នកអ្នកអាចគ្រប់គ្រងបុគ្គលិកបន្ថែមទៀត ឬក៏ទទួលយកតួនាទីដឹកនាំផ្សេងមួយទៀតឬទេ? តើមានផ្នែកមួយទៀតនៅក្នុងក្រុមហ៊ុនអ្នក ដែលអ្នកអាចផ្ទេរទៅទីនោះ ដើម្បីរីកចម្រើន​បន្តទៀតឬទេ? បើគ្មានទេ អ្នកប្រហែលជាត្រូវរកក្រុមហ៊ុនផ្សេងទៀត ដើម្បីធ្វើឲ្យអ្នករីកចម្រើ​នបន្តទៀត។

៣. តើខ្ញុំត្រូវបានគេគោរពឬទេ?

នេះជារឿងសំខាន់មួយ ដែលអ្នកតែងតែមិនបានសួរខ្លួនឯង ប៉ុន្តែគួរធ្វើជារៀងរាល់ថ្ងៃ។ តើអ្នកត្រូវបានគេយល់ឃើញមកលើខ្លួនយ៉ាងដូចម្តេច នៅក្នុងក្រុមហ៊ុនរ​បស់អ្នក? តើគេស្តាប់អ្នក និងយកចិត្តទុកដាក់នឹងគំនិតរបស់អ្នកឬទេ? តើអ្នកមិនស្ថិតនៅក្នុងស្ថានភាព ដូចគ្នានឹងមនុស្សនៅជុំវិញអ្នកឬ? តើពួកគេទទួលស្គាល់ពីអ្វីដែលអ្នកនាំយកដាក់លើតុ ដើម្បីពិភាក្សាឬទេ? កុំនៅស្ងៀម បើអ្នកទទួលអារម្មណ៍ថា អ្នកមិនត្រូវបានគេគោរពឬឲ្យតម្លៃ។

៤. តើខ្ញុំប្រឹងប្រែងអស់ពីលទ្ធភាពឬទេ?

មានពេលខ្លះ យើងគ្រប់គ្នាបានបាត់បង់ការជំរុញទឹកចិត្ត សម្រាប់អ្វីដែលយើងធ្វើ។ ប្រការនេះ មិនត្រូវក្លាយជាបញ្ហាជារយៈពេលវែងនោះទេ។ វាប្រហែលជាអ្នកអស់កម្លាំង និងត្រូវការការសម្រាក។ អ្នកប្រហែលជាអាចប្រើគម្រោងថ្មី អាចនៅកន្លែងការងារ ឬស្ម័គ្រចិត្ត ដើម្បីជួយឲ្យពេញទំហឹង ឬក៏ទទួលយកគម្រោងផ្ទាល់ខ្លួនថ្មី នៅខាងក្រៅកន្លែងការងារ។ អ្នកខ្លះត្រូវការធ្វើឲ្យរាងកាយខ្លួនឯងប្រឈមការតស៊ូ ដើម្បីធ្វើឲ្យកម្លាំងចិត្តខ្លួនត្រឡប់មកវិញ។

៥.​ តើខ្ញុំរីករាយឬទេ?

សំណួរនេះ ហាក់ដូចជាអ្វីសម្រាប់បញ្ជៀសការទទួលខុសត្រូវខ្លួនឯង ប៉ុន្តែតាមពិតវាមានសារៈសំខាន់។ ពេលខ្លះ អ្នកអាចទទួលបាន​ការងារ ដែលជាក្តីសុបិន្តរបស់អ្នក ប៉ុន្តែវាបែរជាធ្វើឲ្យអ្នកមិនសប្បាយចិត្ត និងឯកោជារៀងរាល់ថ្ងៃទៅវិញ។ ម្យ៉ាងវិញទៀត បើអ្នកនៅបន្តធ្វើការងារអ្នក ហើយវាធ្វើឲ្យអ្នកកាន់តែយ៉ាប់យ៉ឺននោះ វាជាពេលដែលអ្នកត្រូវស្វែងរកអ្វីដែលថ្មីហើយ។ ជីវិតខ្លីណាស់ រហូតដល់អ្នកមិនត្រូវចំណាយពេលលើការងារ ដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តនោះទេ។ យើងមិនអាចស្ថិតនៅក្នុងកន្លែងដែលល្អបំផុតបានគ្រប់ពេលនោះទេ ប៉ុន្តែបើអ្នកកាន់តែមានអារម្មណ៍ថា វាមិនសាកសមនឹងអ្នកនោះ អ្នកត្រូវប្រាកដក្នុងចិត្តថា អ្នកដឹងថា នៅមានពិភពលោក ផ្សេងពីនេះទៀត។

សម្រួលពី៖ entrepreneur.com


អត្ថបទទាក់ទង

តើអ្វីជាឥរិយាបថសម្តែងការងារតាមបែប ហូ-រែន-សូ របស់ជនជាតិជប៉ុន?

Leave a Reply

Your email address will not be published. Required fields are marked *