ទម្លាប់​ទាំង ​​៥ យ៉ាង​ដែល​ជួយ​អ្នក​សម្រេច​កិច្ច​ការ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ ពីលោក John C. Mexwell

ជាការពិតការសម្រេចចិត្តជារឿងគួរឲ្យឈឺក្បាលខ្លាំងណាស់ ហេតុដូចច្នេះទើបមនុស្សទន់ជ្រាយ ឬគ្មានទំនុកចិត្តលើខ្លួនឯង មិនសូវជាហ៊ានសម្រេចចិត្តទេ ដោយតែងតែឲ្យអ្នកដទៃសម្រេចចិត្តជំនួស។ ពេលខ្លះ អ្នកនឹងមានអារម្មណ៍ធុញ មិនថាអ្នកមានអារម្មណ៍ចង់ធ្វើការងារខ្លាំងប៉ុណ្ណាក៏ដោយ។ ការងារមានរយៈពេលវែង ហើយការងារលំបាក។ ដើម្បីប្រឆាំងនឹងការលំបាក លោកអ្នកអាចធ្វើតាមវិធីសាស្ត្រខាងក្រោម៖ 

១. ប្រយ័ត្នសម្ដីរបស់អ្នក

ប្រសិនជាអ្នកនៅចងចាំថ្ងៃដែលអ្នកមិនសប្បាយចិត្ត អ្នកនឹងនឹកឃើញរាល់ពាក្យអវិជ្ជមានដែលអ្នកបាននិយាយចេញមក។ អ្នកអាចនឹងពោលពាក្យដូចជា៖ ខ្ញុំមិនគួរធ្វើវាទេ ។ល។ នៅពេលអ្នកទម្លាប់ខ្លួនឯងនិយាយនូវពាក្យវិជ្ជមាន អ្នកបានហាមហាត់នូវគំនិតដែលធ្វើឲ្យអន់ចិត្ត។ 

២. គ្រប់គ្រងពេលវេលា

អ្វីដែលអ្នកមិនត្រូវភ្លេចនោះគឺប្រតិទិន។ អ្នកមានការប្រជុំ កិច្ចការដែលត្រូវធ្វើនិងកិច្ចការផ្សេងៗជាច្រើន។ ប្រសិនជាអ្នកមិនចេះប្រើប្រាស់ប្រតិទិនឲបានល្អទេ លទ្ធផលអាក្រក់អាចនឹងកើតឡើង។ 

៣. កំណត់ល្បឿនរបស់អ្នក

ប្រសិនជាអ្នកចង់ឲជំនួញរបស់អ្នកជោគជ័យ អ្នកខ្លួនឯងក៏ត្រូវរីកចម្រើនដែរ។ អ្នកអាចអានសៀវភៅ ទៅសន្និសីទឬសិក្ខាសាលា។ មិនថាអ្នកធ្វើអ្វីទេ អ្នកត្រូវប្រាកដថាអ្នករីកចម្រើនជាងមុន ភាពជោគជ័យនឹងរត់រកអ្នកតាមក្រោយ។ 

៤. រក្សាទំនាក់ទំនង

អ្នកជំនួញខ្លះចូលចិត្តនៅឬធ្វើការតែឯង។ ជីវិតជាអ្នកជំនួញអាចនឹងមានការធុញទ្រាន់។ អ្នកត្រូវរកវិធីទំនាក់ទំនងជាមួយអ្នកដទៃ។ 

៥. ជប់លៀង

មនុស្សខ្លះ ក្រោយពីសម្រេចគោលបំណងមួយហើយ ពួកគាត់ទៅផ្ដោតលើក្តីសុបិនមួយទៀត ដោយមិនគិតពីការផ្តល់រង្វាន់ឬការលើកទឹកចិត្តដល់ខ្លួនឯង។ វាមិនចាំបាច់ធំដុំនោះទេ អ្នកគ្រាន់តែអញ្ជើញគ្រួសារអ្នកទៅញុាំអីតិចតួចក៏បាន។

ប្រភព៖ www.success.com


អត្ថបទទាក់ទង

ហេតុអ្វីបានជាអ្នកត្រូវមានគ្រូបង្វិកដើម្បីជួយជ្រោមជ្រែងក្នុងការសម្រេចគោលដៅ?

Leave a Reply

Your email address will not be published.