ជម្រើសសំខាន់ៗ​ ៥​យ៉ាង ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជីវិត​​សម្បូរ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​

កាលបើ​មាន​លាភ​ ឬ​ទ្រព្យ​សម្បត្តិ​យើង​អាច​ធ្វើអ្វី​ៗ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធន​ធាន​បានដោយ​ងាយ​ស្រួល។ ​ការ​ចំណាយ​ធន​ធាន​ផ្សេងៗនោះមាន​ដូច​ជា​៖

  • ចិញ្ចឹម​ជីវិត​ខ្លួន​​ឯង​ មាតា​បិតា បុត្រ​ ភរិយា​ ឬ​កម្មករ​ដែល​នៅ​ជា​មួយ​ខ្លួន​
  • ចាយ​ទ្រព្យ​ដើម្បី​ការ​ពារ​ទ្រព្យ​ គឺ​ចាយ​ដោយ​ការ​វៃឆ្លាត​ ដើម្បី​ដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​សេច​ក្តី​អន្ត​រាយ​ផ្សេងៗ​ ដូច​ជា​អន្ត​រាយ​ព្រោះ​ភ្លើង​ព្រោះ​ទឹក​ ឬ​ក៏​អន្ត​រាយ​ព្រោះ​ចោរ​ជា​ដើម​
  • ចាត់​ចែង​សម្រាប់​ជួយ​សង្រ្គោះ​ញាតិ​ និង​ទុក​សម្រាប់​ទទួល​ភ្ញៀវ​ដែល​មក​ពី​ចម្ងាយ​… (​សំដៅ​ដល់​ពលី​ ៥​ យ៉ា​ង​ មាន​ពលី​ញាតិ​ជា​ដើម​)
  • ចាត់​ចែង​បរិ​ច្ចាគ​ធ្វើ​ទាន​ ដល់​សមណ​ព្រាហ្ម​ណ៍​ អ្នក​មាន​សីល​ជា​ទី​ស្រ​ឡាញ់​។

លាភ ឬ​ទ្រព្យ​សម្ប​ត្តិ​ អាច​ប្រើ​ប្រាស់​ឲ្យ​បា​ន​ជា​ប្រ​យោជន៍​ច្រើ​ន​យ៉ាង​ទៀត​ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ចំណាយ​ធន​ធាន​ ដូច​ជា​ការ​បង់​ថ្លៃ​សា​លា​ជា​ដើម​។

លោក ​​​ប្រាយអេន ត្រេស៊ី (Brian Tracy)​ ​គឺ​​​ជា​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ការ​គិត ​និងជា​អ្នក​និពន្ធ​អាមេរិក​ បាន​បង្ហាញ​ពី​ជម្រើសសំខាន់ៗ​ ៥ ​យ៉ាង​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ជីវិត​​សម្បូរ​ទៅ​ដោយ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។

១. ​​ជម្រើស​ទី​១

​​ត្រូវ​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​​ ឬ​ក្លាយ​ជា​សហគ្រិន​ម្នាក់​។ ​​មាន​វិស័យ​ច្រើន​ណាស់​សម្រាប់ទាំង​ផ្នែក​អចលនទ្រព្យ​ កសិកម្ម​ និងទេសចរណ៍​ជា​ច្រើន​ដែល​សុទ្ធតែ​អាច​បង្កើត​ឱកាស​ជាច្រើន​ដល់​អ្នក​ ដូច្នេះ​ត្រូវ​ជ្រើសរើស​យក​ផ្នែក​ណា​មួយ ​ហើយ​ធ្វើ​ជំនួញ​​ឥឡូវ​នេះ​។

២. ​​​ជម្រើស​ទី​២

ក្លាយ​ជា​​អ្នក​ជំនាញ​​ ឬ​​អ្នក​គ្រប់គ្រង​តំណែង​ខ្ពស់​ៗប្រចាំ​ក្រុមហ៊ុន​ធំ​ៗ​។ បើ​ចង់​ឲ្យ​​ជីវិត​ជោគជ័យ​ និងមាន​ប្រាក់​ច្រើន​​ក្នុង​ការ​រស់នៅ​ក្នុង​ជីវិត​ដ៏​សម្បូរ​បែប​នោះ គឺ​ត្រូវ​តែ​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ថ្នាក់​កំពូល​ៗ​របស់​ក្រុមហ៊ុន ​មិនមែន​បុគ្គល​តូចតាច​នោះ​ទេ​​។

៣. ​ជម្រើស​ទី​៣​

ត្រូវ​សិក្សា​ឲ្យ​បាន​ខ្ពស់​លើ​ជំនាញ​សំខាន់ៗ​ដូចជា​ វេជ្ជបណ្ឌិត ​​​​​​ច្បាប់​ ឬ ​​​វិស្វកម្ម​។ ​ប៉ុន្តែ​អ្នក​ត្រូវ​តែ​ដាក់​ចិត្ត​​ក្នុង​ការ​ខិតខំ​រៀន​សូត្រ​ និងចំណាយ​ពេល​វេលា​ច្រើន ​ដើម្បី​​ក្លាយ​ជា​មនុស្ស​ដ៏​ជំនាញ​​ម្នាក់​លើ​ផ្នែក​ណា​មួយ​​។ ​អ្នក​ដែល​មាន​ជំនាញ​ទាំង​នេះ សុទ្ធតែ​​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ៗ​ ដែល​ធ្វើ​ឲ្យ​ជីវភាព​មាន​លក្ខណៈ​​ល្អ​ប្រសើរ​ជាង​អ្នកដទៃ​។

៤. ​ជម្រើស​ទី​៤​ 

​ត្រូវ​ធ្វើ​ការ​ក្នុង​ជំនាញ​ផ្នែក​លក់​។ ​​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​លក់​ គឺ​សុទ្ធតែ​ជា​មនុស្ស​មាន​​ឱកាស​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​​អ្នក​មាន​ ​ព្រោះ​មហាសេដ្ឋី​ជាច្រើន​សុទ្ធតែ​​ចាប់​ផ្ដើម​ពី​ជំនាញ​​ផ្នែក​លក់។ ​បើ​អ្នក​​មិន​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​អ្នក​រកស៊ី​ទេ ​​ការ​ធ្វើ​ត្រឹម​ជា​អ្នក​​លក់​ ក៏​​​​ជួយ​ឲ្យ​អ្នក​រក​លុយ​បាន​​ច្រើន​មិន​ធម្មតា​ដែរ​ ព្រោះ​បើ​អ្នក​ពូកែ​ គឺ​៖

  • ទី​១​ បាន​ប្រាក់​ខែ​ខ្ពស់​ និង
  • ទី២ ​ទទួល​បាន​កម្រៃជើងសា​​​​ច្រើន​ពី​ក្រុមហ៊ុន​។

៥. ​ជម្រើស​ទី​៥​

លេង​ផ្សារ​ភាគហ៊ុន ​​​ក្លាយ​ជា​អ្នក​សិល្បៈ និងលេង​ឆ្នោត​។ ​បើ​តាម​លោក ប្រាយអេន ត្រេស៊ី​​ ​ឱកាស​​ជោគជ័យ​ក្នុង​ផ្នែក​ទាំង​នេះ គឺ​មាន​កម្រិត​​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ជោគជ័យ​វិញ គឺ​ប្រាកដ​​ជា​ក្លាយ​ជា​អ្នក​មាន​មិន​ខាន​។


អត្ថបទទាក់ទង

ទ្រឹស្តីហិរញ្ញវត្ថុមូលដ្ឋានទាំង ៧ ដែលមនុស្សពេញវ័យត្រូវដឹង

Leave a Reply

Your email address will not be published. Required fields are marked *