វិធី​សាស្រ្ត ៤ ​យ៉ាងដើម្បី​ប្រើប្រាស់​ទេពកោសល្យ ឬ​ទម្លាប់​ឱ្យធ្វើ​ការបម្រើ​អ្នក

មនុស្ស​យើងរស់​នៅរាល់ថ្ងៃ​ច្រើនតែ​មិនសូវ​ដឹងថា ខ្លួន​ឯង​មាន​ទេពកោសល្យអ្វី​ជាក់​ច្បាស់​ទេ ព្រោះជាទូទៅ​ វាកប់ជ្រៅ​នៅក្នុងសន្តាន​ចិត្ត​របស់យើង​។ ​តាមពិត ​ទេពកោសល្យ​លាក់ខ្លួន​នោះ ជាអ្វី​ដែលផុស​ចេញ​មកតាម​របៀប​ធម្មជាតិនៅ​ពេលដល់​កាលៈទេសៈ។ ​ប៉ុន្តែ​លោកអ្នក​ត្រូវតែ​អោប​ក្រសោប​នៅ​ពេលស្គាល់​វាច្បាស់ ​ហើយ​គួរតែ​យក​ទៅ​លាយ​ច្របាច់​បញ្ចូល​ក្នុង​អាជីព​របស់លោក​អ្នក​ដើម្បី​រីក​ចម្រើន។ 

ខាងក្រោមនេះ​ជាវិធី​សាស្រ្ត ៤ ​យ៉ាងដើម្បី​ប្រើប្រាស់​ទេពកោសល្យ ឬ​ទម្លាប់​ឱ្យធ្វើ​ការបម្រើ​លោកអ្នក​៖

១. បង្កើតមហិច្ឆតាដែលគ្មានអ្វីរារាំងបាន

ដើម្បីបង្កើត​មហិច្ឆតា​គេត្រូវការ​រូបមន្ត​មួយ​ដែលមាន​កត្តា​៤​ចូលរួម​គឺ រៀន​ រក ជំនួយ​ ជម្នះ​។ នេះ​ជាដំណាក់​កាល​ដែលលោក​អ្នកត្រូ​វសម្រេចចិត្ត​ឈប់ធ្វើ​ការដើម្បី​ប្រាក់​ខែ​ តែត្រូ​វហ៊ាន​លះបង់​ដើម្បី​ធ្វើការ​ផ្ទាល់ខ្លួន​។

២. លោកអ្នកត្រូវមានផែនការ

ការ​ធ្វើការងារ​ដែលលោកអ្នក​ស្រឡាញ់​មិននាំ​ទៅរក​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភដោយ​ស្វ័យប្រវត្តិ​ទេ​។ ការពិត​គឺលោក​អ្នកត្រូវ​មាន​ទស្សនវិស័យ​ច្បាស់លាស់និង​វែងឆ្ងាយ​ទាក់ទងនឹង​អ្វី​ដែលលោក​អ្នកចង់​បាន​ក្នុង​ជីវិត​នេះ។​ ហើយ​លោកអ្នក​ត្រូវ​តាំងចិត្ត​បង្កើត​មធ្យោបាយ​ទៅសម្រេច​ទស្សនវិស័យ​នោះ។

៣. ជម្នះឧបសគ្គ បង្កើនការព្យាយាម

នៅ​ពេលលោក​អ្នក​រកឃើញ​ទេពកោសល្យ​ពិត​ប្រាកដ​ហើយ សូម​ផ្តោត​ចិត្តព្យាយាម​ដុស​ខាត់​ និង​ជម្នះ​រាល់​ឧបសគ្គ​ដែល​រាំង​ផ្លូវទាំងអស់​។ លោក​អ្នក​គួរបង្កើត​តារាង​រៀបរាប់​ចំណុច​ខ្លាំង​របស់ខ្លួន​ឯង និងកំណត់​មាគ៌ាអាជីព​ដែលពាក់ព័ន្ធ​នឹងជំនាញ ឬទេពកោសល្យ​ទាំងនោះ​។

៤. បរាជ័យបង្កើតជោគជ័យ

មិនខ្វល់​ថា លោកអ្នក​មាន​ទេពកោសល្យ​អ្វី ឬ​ផែនការ​អ្វីនោះ​ទេ តែ​អ្វី​ដែលសំខាន់​គឺត្រូវ​ផ្តោតចិត្ត​លើអ្វី​ដែល​កំពុង​តែធ្វើ​។ ជណ្តើរ​ទៅ​រកលុយមាន​នៅពេល​ណា​ដែល​មានការផ្លាស់ប្តូរ​ទំនិញ និង​សេវា​កម្ម ហើយ​គោល​ដៅ​របស់លោក​អ្នកគួរ​តែ​ទៅ​ឱ្យ​ដល់​ទីបំផុត​នៃ​ជណ្តើរ​នោះ។ កំណត់​មាគ៌ា​ប្រាក់​ចំណូលអនាគត​របស់​លោកអ្នក​ រួច​គិត​រកមធ្យោបាយ​ទៅ​ឱ្យដល់​គោលដៅ។

ជារួមមកវិញ នៅពេលលោក​អ្នកកំណត់​ដឹង​ពីទេពកោសល្យ​ផ្ទាល់​ខ្លួន​ហើយ​ លោកអ្នក​នឹងបោះ​មួយ​ជំហាន​ដ៏ធំឆ្ពោះ​ទៅរកការបង្កើត​អាជី​ពជោគជ័យ​មួយ។​ ការ​យក​ទេពកោសល្យ​មក​ប្រើប្រាស់​ គឺជាដំណើរ​ការដែល​តម្រូ​វឱ្យលោកអ្នក​អភិវឌ្ឍ​កុំ​ឈប់ឈរ​។ សូម​កុំអស់​សង្ឃឹម ​ព្រោះ​លោក​អ្នកត្រូវ​ការពេល​ខ្លះ​ដើម្បី​ផ្សាំ​ខ្លួន​នឹងទម្លាប់​ថ្មី​នេះ​ ប៉ុន្តែវា​នឹងនាំ​លោក​អ្នក​ទៅដល់​ចំណុច​មួយដែល​លោក​អ្នក​មិនធ្លាប់​នឹកដល់​ពី​មុនមក។

សម្រួលពី៖ Entrepreneur


អត្ថបទទាក់ទង

អនុវត្តវិធី៥យ៉ាងនេះ ដើម្បីបង្កើតភាពជឿជាក់ប្រកបដោយអនុភាព

One thought on “វិធី​សាស្រ្ត ៤ ​យ៉ាងដើម្បី​ប្រើប្រាស់​ទេពកោសល្យ ឬ​ទម្លាប់​ឱ្យធ្វើ​ការបម្រើ​អ្នក

Leave a Reply

Your email address will not be published. Required fields are marked *