វិធីសាស្រ្តចំនួន ៤ ដើម្បីឆ្លើយតបទៅនឹងការរិះគន់

ការរិះគន់ ​ពិតជា​មាន​សារៈសំខាន់​ណាស់ ​ចំពោះ​ការកែលម្អ​កំហុសឆ្គង​របស់​បុគ្គល និង​ស្ថាប័ន ពីព្រោះថា គ្មាន​មនុ​ស្សណា​ម្នាក់ ឬ​ស្ថាប័ន​ណាមួយ​អាច​ជៀស​ផុតពី​ក​ហំ​ហុ​ស​ឆ្គង ឬ​ការខ្វះចន្លោះ​ឡើយ បើទោះបី​ដោយ​ចេតនា ឬ​អ​ចេតនា​ក្ដី។ ប៉ុន្តែ ការរិះគន់​ត្រូវតែ​មានរបៀបរបប​សមស្រប និង​ប្រកបដោយ​គោលបំណង​ល្អ ឬ​ហៅថា​ការរិះគន់​ដើម្បីស្ថាបនា។ ហើយអ្នក​ត្រូវគេ​រិះគន់​វិញ ក៏​មិនត្រូវ​ត្រូវ​ចាត់ទុក​អ្នក​រិះ​គន់ជាស​ត្រូវរបស់ខ្លួន​ដែរ តែគួរ​ចាត់ទុក​ពួកគេ​ជា​អ្នក​រួមចំណែក​ក្នុងការ​កែលម្អ​កំហុសឆ្គង​របស់ខ្លួន។

នៅពេលដែលត្រូវប្រឈមមុខនឹងការរិះគន់ ក្រៅពីការតបតដោយកំហឹង តើវិធីណាដែលមានប្រាជ្ញាបំផុតក្នុងការឆ្លើយតបទៅកាន់ពួកគេទាំងនោះវិញ? អែលបឺត ហាប់បាដ (Elbert Hubbard) ធ្លាប់បាននិយាយថា “ភស្តុតាងចុងក្រោយនៃភាពអស្ចារ្យ គឺស្ថិតនៅក្នុងភាពអាចទ្រាំទ្រនឹងការរិះគន់ដោយមិនអន់ចិត្ត និងមិនខឹងផ្ដេសផ្ដាស”។ តើអ្នកខ្លាចទទួលការរិះគន់ណាស់មែនទេ? ប្រសិនបើអ្នកនិយាយថា “ទេ” អ្នកប្រហែលជានិយាយកុហកហើយ។ ការរិះគន់ អាចដូចជាកាំបិតចាក់ចំបេះដូងរបស់មនុស្សយើងម្នាក់ឯងអ៊ីចឹង។ ដូច្នេះតើអ្នកដោះស្រាយយ៉ាងណាចំពោះការរិះគន់នោះចំពោះមុខអ្នក?

១. ការរិះគន់អាចធ្វើឱ្យអ្នកកាន់តែប្រសើរ

នៅពេលអ្នកទទួលការរិះគន់ អ្នកគួរតែជ្រើសរើសប្រឈមមុខ និងទទួលយក។ មានឱកាស ពួកគេរិះគន់អ្នកព្រោះពួកគេចង់ឱ្យអ្នកប្រសើរជាងមុន។ ឱកាស គឺថាការរិះគន់គឺជាការចាប់ផ្តើមនៃការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈការរិះគន់ទាំងនោះ អ្នកអាចរៀន និងកែលម្អខ្លួនឯងឱ្យកាន់តែល្អប្រសើរ។

ជំនួសឱ្យការឈឺចាប់ និងតូចចិត្ត ខឹងសម្បារដោយសារតែការរិះគន់ សូមរកចំណុចវិជ្ជមានពីពាក្យទាំងនោះ ដើម្បីកែលម្អខ្លួនឯង។ នេះក៏ជាវិធីមួយសម្រាប់អ្នកក្នុងការទទួលយកការរិះគន់ដោយមិនមានការឈ្លានពាន ឬអន់ចិត្ត។

២. មិនមែនរាល់ការរិះគន់ទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងស្មើគ្នានោះទេ

គិតអំពីពេលវេលាចុងក្រោយ ដែលអ្នកត្រូវបានគេរិះគន់។ អ្នកត្រូវវិភាគថា តើពួកគេរិះគន់អ្នកដើម្បីផលប្រយោជន៍របស់អ្នក ឬគ្រាន់តែចង់ធ្វើឱ្យអ្នកឈឺចាប់? ប្រសិនបើការរិះគន់របស់ពួកគេគ្រាន់តែអវិជ្ជមាន ចូរផ្តល់សិទ្ធិឱ្យខ្លួនឯងដើម្បីបំភ្លេចវាទាំងអស់នោះចុះ។

៣. ការរិះគន់មិនអាចសម្លាប់អ្នកបានទេ

នៅពេលអ្នកត្រូវបានគេរិះគន់ចំពោះមុខមាត់របស់អ្នក និងអ្វីដែលអ្នកធ្វើ រឿងដំបូងដែលអ្នកត្រូវដឹង គឺពាក្យរិះគន់ទាំងនោះមិនអាចសម្លាប់អ្នកបានឡើយ។ ខេល្លី ខ្លាកសុន (Kelly Clarkson) ធ្លាប់ច្រៀងថា “អ្វីដែលមិនអាចសម្លាប់អ្នកបាន នឹងធ្វើឱ្យអ្នករឹងមាំ” ។

ដូច្នេះនៅពេលដែលអ្នកត្រូវបានថៅកែរិះគន់ ឬបណ្តេញចេញ ចូរប្រាប់ខ្លួនឯងថា អ្នកនឹងរកការងារថ្មីដែលល្អជាងនេះ។ ទោះស្ថិតក្នុងភាពលំបាក និងប្រឈមនឹងបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវជឿជាក់ថាអ្នកនៅតែអាចក្រោកឡើង និងធ្វើឱ្យស្ថានភាពរឹតតែប្រសើរឡើងវិញ។

ការរិះគន់ អាចធ្វើឱ្យអ្នកឈឺចាប់ខ្លាំងពិតមែន ប៉ុន្តែប្រសិនបើអ្នកខ្លាំងគ្រប់គ្រាន់ហើយនោះ ការរិះគន់ទាំងនេះមិនអាចសម្លាប់អ្នកបានទេ។ ប្រសិនបើអ្នកមានអារម្មណ៍ក្រៀមក្រំ ឬតូចចិត្តដោយសារតែត្រូវគេរិះគន់ ឬពេបជ្រាយ សូមជឿជាក់ថា អ្នកមានអំណាចអាចជម្នះឧបសគ្គ និងការរិះគន់ទាំងនេះបានដោយងាយ។

៤. គិតថាការផ្តល់ការរិះគន់អាចពិបាកដូចទទួលយកដែរ

វាពិបាកសម្រាប់មនុស្សនិយាយអ្វីដែលជាការពិត នៅក្នុងចិត្តរបស់ពួកគេ។ មនុស្សភាគច្រើន នឹងនិយាយអាក្រក់ពីអ្នកនៅពីក្រោយខ្នងរបស់អ្នក ជាជាងប្រាប់អ្នកដោយផ្ទាល់។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការរិះគន់ សូមព្យាយាមមើលស្ថានភាពពីទស្សនៈរបស់អ្នកដទៃ ដែលគេរិះគន់អ្នក។ មនុស្សខ្លះ រិះគន់យើងក្នុងបំណងចង់ឱ្យយើងចេះកែប្រែទៅជាល្អ រិះគន់ដើម្បីស្ថាបនា ដូច្នេះ អ្នកមិនគួរមើលរំលង ឬខឹងសម្បារចំពោះការរិះគន់របស់គេនោះឡើយ។


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ៥ ដើម្បីដោះស្រាយការប៉ះទង្គិចនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *