មេរៀន ៦ យ៉ាងសម្រាប់អ្នកលក់ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន

ការធ្វើអាជីវកម្ម គឺចាំបាច់ណាស់ត្រូវមានទំនាក់ទំនងជាមួយអ្នកដ៏ទៃ។ ម្ចាស់អាជីវកម្មគួរ តែមានទំនាក់ទំនង ដើម្បីលក់ផលិតផល ឬសេវាកម្មផ្សេងៗចេញបាន ហើយត្រូវធ្វើឲ្យអតិថិជនពេញចិត្តនឹងសេវាកម្ម ឬផលិតផលរបស់ខ្លួន។ ក្នុងករណីនេះ ម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់នឹងអតិថិជនសំខាន់ៗ។

ច្បាស់ណាស់ ដើម្បីឲ្យអាជីវកម្មរបស់អ្នកជោគជ័យ អ្នកត្រូវតែមានទំនាក់ទំនងល្អជាមួយអតិថិជន​ តើអ្នកធ្វើយ៉ាងម៉េចដើម្បីមានទំនាក់ទំនងល្អជាមួយអតិថិជន? ខាងក្រោមនេះ ជាវិធីសាស្រ្តចំនួន ៦ ដើម្បីឲ្យទំនាក់ទំនងអ្នក និងអតិថិជនរឹតតែប្រសើរ​ ៖

១​. ឆ្លើយតបទៅនឹងការព្រួយបារម្ភ

អតិថិជនតែងតែចង់បានផលិតផលល្អយកទៅប្រើ ហើយបានរយៈពេលយូរ ហើយប្រសិនជាពួកគេសង្ស័យផលិតផលរបស់អ្នក នោះអ្នកត្រូវតែធ្វើការបញ្ចាក់ឲ្យបានល្អ ឆ្លើយតបទៅវិញដោយស្មោះត្រង់។

២. ទំនាក់ទំនងផ្ទាល់ខ្លួន

នៅពេលអ្នកលក់ផលិតផលឲ្យអ្នកណាម្នាក់ សូមសង្កេតដោយប្រុងប្រយ័ត្នចំពោះការគិតរបស់អ្នកទិញ ព្យាយាមធ្វើឲ្យគេគិតថា អ្នកស្មោះត្រង់ជាមួយពួកគេ​ ហើយវាមិនងាយស្រួលនោះទេ ក្នុងការបង្កើតទំនាក់ទំនងឲ្យបានល្អជាមួយអតិថិជនទាំងអស់ ប៉ុន្តែអ្នកគួរតែសាកល្បងទាក់ទងជាមួយគេបណ្តោះអាសន្នសិន ដោយបង្ហាញទៅពួកគេថា អ្នកចាត់ទុកពួកគេជាមិត្តភក្តិ មិនមែនទាក់ទងពួកគេដើម្បីយកតែលុយនោះទេ។

៣. មើលថែរក្សាអតិថិជន

ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ សម្រាប់ការលក់ដោយផ្ទាល់ អ្នកត្រូវយកចិត្តទុកដាក់លើភាសា ហើយសម្រាប់ការលក់តាមអ៊ិនធឺរណែត អ្នកត្រូវរង់ចាំឲ្យអតិថិជនទាក់ទងមកអ្នកក្នុងការសួរសំណួរ ឬឲ្យយោបល់ផ្សេងៗ អ្នកត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្នុងការថែរក្សាអតិថិជននីមួយៗ។

៤. បើកបន្ទាត់ទំនាក់ទំនង

 បើកចំហទំនាក់ទំនងចាប់ពីដើមដំបូង រហូតដល់ចុងបញ្ចប់នៃការលក់សរុប ដោយសួរសំណួរទៅកាន់អ្នកទិញ រួចឆ្លើយជំនួសពួកគេ មុនពេលពួកគេសួរ ហើយវិធីបែបនេះមានសារៈប្រយោជន៍ណាស់ចំពោះអាជីវកម្មអនឡាញ។

៥. ផ្ដល់តម្លៃលើគុណភាព និងតម្លៃ

អ្នកណាក៏ចង់បានរបស់ល្អ និងតម្លៃសមរម្យដែរមុនពេលទិញរបស់អ្វីមួយ។ យ៉ាងណាមិញ ថៅកែហាងខ្លះគិតតែពីផលចំណេញរបស់ខ្លួនហើយមិនសូវផ្ដោតលើគុណភាព នោះច្បាស់ជាពុំសូវមានការគាំទ្រពីអតិថិជនឡើយ។ អាស្រ័យហេតុនេះហើយ អ្នកគួរនាំយករបស់ដែលមានគុណភាពមកលក់ ហើយស៊ូយកចំណេញតិចជដើម្បីសន្សំម៉ូយ។

៦. ផ្ដល់សេវាកម្មល្អ

សេវាកម្ម​ តែងតែជាបញ្ហារបស់សហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ ព្រោះឥរិយាបទរបស់បុគ្គល ពួកគេមានការមិនសមរម្យ អាចធ្វើឲ្យអតិថិជន មានការមិនពេញចិត្តនឹង សេវាកម្មចំពោះអតិថិជនរបស់ក្រុមហ៊ុន ឬអាជីវកម្មនោះ។ អតិថិជនមិនខ្វល់ប៉ុន្មានទេ សម្រាប់គុណភាពទំនិញរបស់អ្នកល្អប៉ុណ្ណានោះ បើអ្នកមិនមានទំនាក់ទំនងទទួលអតិថិជនបានល្អទេ អតិថិជនរបស់អ្នកនឹងសប្បាយចិត្តចំពោះសេវាកម្មរបស់អ្នកឡើយ។ ឧទាហរណ៍ជាក់ស្ដែងដូចជា ហាងកាហ្វេ បើមានបុគ្គលិកដែលមិនចេះបម្រើភ្ញៀវធ្វើឲ្យអតិថិជនមិនពេញចិត្ត នោះអតិថិជនធ្វើការបង្ហោះសារ ត្អូញត្អែរ លើបណ្ដាញសង្គម  បើទោះបីកាហ្វេនោះមានរស់ឆ្ងាញ់យ៉ាងដោយក៏ដោយចុះ។


អត្ថបទទាក់ទង

វិធីសាស្រ្តទាំង៥នេះ ជាទុនគំនិតអ្នកលក់ឆ្លាតវៃ

One thought on “មេរៀន ៦ យ៉ាងសម្រាប់អ្នកលក់ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន

Leave a Reply

Your email address will not be published. Required fields are marked *