ផ្លូវគ្រោះថ្នាក់ចំនួន ៣ ដែលអ្នកត្រូវពិចារណាឲ្យបានហ្មត់ចត់មុននឹងជ្រើសរើស

នៅពេលអ្នកមានវ័យកាន់តែច្រើន អ្នកនឹងមានអារម្មណ៍ចង់ធ្វើអ្វីមួយ ដើម្បីឲ្យជីវិតមានភាពរីកចម្រើន នឹងទទួលបានជោគជ័យ។ ប៉ុន្តែការដែលទទួលបានជោគជ័យសម្រាប់មនុស្សម្នាក់ៗពិតជាមិនមានភាពងាយស្រួលឡើយ ដូច្នេះ ដើម្បីកុំឲ្យជីវិតជួបរឿងខកបំណង សូមតាមដានអត្ថបទដូចខាងក្រោមនេះ។

១. ផ្លូវកាត់

មនុស្សដែលមានអាយុលើសពី ៣០ ឆ្នាំ ត្រូវទាញយកអត្ថប្រយោជន៍ពីឆ្នាំយុវវ័យដ៏ត្រចះត្រចង់ ក្នុងការខិតខំដើម្បីអនាគតផ្ទាល់ខ្លួន។ ប៉ុន្តែមនុស្សគ្រប់គ្នាយល់ថា ផ្លូវឆ្ពោះទៅរកភាពជោគជ័យ មិនមែនតែងតែដំណើរដោយរលូននោះទេ។ ប៉ុន្តែ ទោះមានឧបសគ្គយ៉ាងណាក៏ដោយ ពួកគេត្រូវប្រឈមមុខដោយភាពស្ងប់ស្ងាត់។

ប៉ុន្តែប្រសិនបើមិនអាចរង់ចាំអ្វីដែលខ្លួ​នចង់បានទេ ប្រាកដណាស់អ្នកនឹងមានជម្រើសមិនត្រឹមត្រូវមួយដោយយក “ផ្លូវកាត់” បន្ទាប់មកជីវិតរបស់អ្នកភាគច្រើននឹងត្រូវគេបោកប្រាស់ធ្វើបាប។

នៅពេលអ្នកមានអាយុ ៣០ អាចចាត់ទុកថា ជាយុគសម័យមាសនៃជីវិតរបស់មនុស្សម្នាក់ៗ។ ថ្វីត្បិតតែស្រស់ស្អាត ប៉ុន្តែវាខ្លីខុសពីធម្មតា។ គ្មាននរណាម្នាក់ អាចត្រឡប់មករកយុវវ័យម្តងទៀតបានទេ ដូច្នេះយើងត្រូវមានការគោរពយ៉ាងខ្លាំង កុំបណ្ដោយខ្លួនឱ្យមានកំហុសតូចតាច។ ទោះយ៉ាងណា ដើម្បីធ្វើរឿងទាំងនេះឲ្យបានល្អ អ្នកត្រូវចៀសឱ្យឆ្ងាយពីផ្លូវដែលអាចបង្កគ្រោះថ្នាក់ ហើយនៅឱ្យឆ្ងាយពីអ្វីដែលបង្កគ្រោះថ្នាក់ដល់មនុស្ស នោះយើងម្នាក់ៗអាចរស់នៅដោយសុខសាន្ត និងសន្តិភាពឆ្ពោះទៅអនាគតហើយ។

២. ផ្លូវដែលគ្មានគោលដៅ

ជីវិតប្រៀបដូចជាការធ្វើដំណើរដោយចាប់ផ្តើមពីដំបូង ហើយបញ្ចប់នៅទីគោលដៅណាមួយដែលយើងបានកំណត់។ ការធ្វើដំណើរ អាចជាការពិបាក ប៉ុន្តែដរាបណាអ្នកព្យាយាមធ្វើដំណើររហូតនោះ អ្នកនឹងទៅដល់គោលដៅដែលចង់បាន។ ដូច្នេះមិនថាអ្នកស្ថិតនៅក្នុងដំណាក់កាលណានៃជីវិតរបស់អ្នកទេ អ្នកត្រូវមានផែនការឲ្យសមតាមហេតុផល។

យ៉ាងណា ជីវិតមនុស្សដែលមិនមានគោលដៅច្បាស់លាស់ រស់នៅដោយមិនដឹងពីអ្វីត្រូវនិងខុស រស់នៅដោយសារការអផ្សុក និងគ្មានសីលធម៌ នៅទីបញ្ចប់ អ្នកមានតែភាពខ្ជះខ្ជាយ ការខិតខំឥតប្រយោជន៍។ ការរៀបចំផែនការឱ្យបានត្រឹមត្រូវសម្រាប់ជីវិត គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយអ្នកក៏ត្រូវដឹងថា ជីវិតដែលពោរពេញដោយការលើកទឹកចិត្ត និងធ្វើការប្រកបដោយប្រសិទ្ធភាព។

៣. ផ្លូវដែលប្រញាប់ឆ្ពោះទៅរកភាពជោគជ័យ

មនុស្សឈានដល់អាយុ “បង្កើតអាជីវកម្ម” ត្រូវការភាពចាស់ទុំ និងស្ថិរភាពបន្ថែមទៀត មានភាពរហ័សរហួន ហើយវាក៏តែងតែមានការជំពប់ដួលក្នុងជីវិត ព្រោះតែការប្រញាប់ដើម្បីជោគជ័យ ដោយមិនអើពើនឹងធ្វើការវិនិច្ឆ័យដោយសមហេតុផលអំពីរឿងផ្សេងៗ។

ក្នុងដំណើរស្វែងរកជីវិត ទោះបីពេលខ្លះ អ្នកត្រូវការប្រើការច្នៃប្រតិដ្ឋរហ័សរហួនក៏ដោយ តែអ្វីដែលអ្នកត្រូវចងចាំ គឺ “ទស្សនវិជ្ជា ចិត្តកាន់តែមិនចេះអត់ធ្មត់ វាកាន់តែពិបាកសម្រេច”។ ជាពិសេស នៅពេលអ្វីដែលមិននឹកស្មានដល់កើតឡើង វានឹងនាំឱ្យមានបញ្ហាជាច្រើន មិនត្រឹមតែខ្ជះខ្ជាយពេលវេលាមានតម្លៃប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍខ្លួនឯងថែមទៀតផង។


អត្ថបទទាក់ទង

ម៉ូដែល 4Ds ដែលអាចធ្វើឲ្យអ្នកទទួលបានជោគជ័យ

Leave a Reply

Your email address will not be published.