សកម្មភាពចំនួន ១៨ ដែលអ្នកត្រូវធ្វើនៅថ្ងៃចាប់ផ្ដើមការងារដំបូង

នរណាក៏ដូចនរណាដែរ តែងតែចោទសួរសំណួរមួយមកកាន់ខ្លួនឯង និងអ្នកនៅជុំវិញខ្លួនថា តើខ្លួនគួរធ្វើអ្វីខ្លះនៅថ្ងៃចាប់ផ្ដើមការងារដំបូង? អ្វីដែលខ្លួនគួរធ្វើ? អ្វីដែលខ្លួនមិនត្រូវធ្វើ? ការចោទសួរបែបនេះ គឺជារឿងដ៏ត្រឹមត្រូវបំផុត ព្រោះទង្វើ និងសកម្មភាពដែលអ្នកបានប្រព្រឹត្តិនៅថ្ងៃដែលអ្នកចាប់ផ្ដើមការងារដំបូង អាចនឹងជះឥទ្ធិពលខ្លាំងដល់ឱកាស ទំនាក់ទំនង និងវាសនាការងាររបស់អ្នកនៅក្នុងរយៈពេលយូរអង្វែងតទៅមុខទៀត។

ការចាប់ផ្ដើមចូលធ្វើការដំបូងៗ អ្នកអាចនឹងត្រូវជួបបញ្ហាច្រើនដែលមិនធ្លាប់រំពឹងទុក ដោយវាអាស្រ័យលើបរិយាកាស និងវប្បធម៌ការងារតាមក្រុមហ៊ុន និងស្ថាប័ននីមួយៗ។ ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានចំណុចសំខាន់ៗមួយចំនួនដែលអ្នកគួរបង្រៀនខ្លួនឯង មុនចាប់ផ្ដើមចូលខ្លួនទៅធ្វើការជាក្រុមក្នុងស្ថាប័ននោះ។ 

ខាងក្រោមនេះ គឺជាការណែនាំពីសកម្មភាពមួយចំនួនដែលអ្នកគប្បីប្រព្រឹត្តិតាមនៅថ្ងៃដែលអ្នកចាប់ផ្ដើមការងារដំបូង៖

១. ត្រៀមខ្លួនក្នុងការសំណួរលើចំណុចអ្វីដែលអ្នកសង្ស័យ

២. ត្រៀមខ្លួនក្នុងការណែនាំពីខ្លួនអ្នកទៅកាន់អ្នកដទៃ ជាពិសេសអ្នកគ្រប់គ្រងរបស់អ្នក

៣. ឆាប់បង្ហាញមុខនៅកន្លែងការងារឲ្យលឿន (មុនម៉ោង)

៤. កុំធ្វើអ្វីដោយបង្ខំៗពេក ត្រូវធ្វើចិត្តឲ្យសប្បាយៗ

៥. កុំភ្លេចញញឹម

៦. រៀបចំខ្លួន ស្លៀកពាក់ឲ្យបានសមរម្យ

៧. កុំអៀនឲ្យសោះ! និយាយ “សួស្ដី” មួយម៉ាត់ទៅកាន់អ្នកដទៃ មិនធ្វើឲ្យអ្នកខូចខាតអ្វីឡើយ

៨. និយាយទៅកាន់មនុស្សឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន

៩. បង្កើតមិត្តភក្តិថ្មីជាមួយមិត្តរួមការងារ ឲ្យបានយ៉ាងតិចម្នាក់

១០. បើមានគេប៉ាវញ៉ាំអី យល់ព្រមទទួលទៅ

១១. ព្យាយាមស្ដាប់ និងសង្កេតមើលដោយយកចិត្តទុកដាក់

១២. បង្ហាញឲ្យគេឃើញពីថាមពលដ៏ខ្លាំងក្លារបស់អ្នក

១៣. រៀនស្វែងយល់អំពីច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់កន្លែងការងារ

១៤. បិទសម្លេងទូរស័ព្ទ

១៥. ប្រុងប្រយ័ត្នពីកាយវិការរបស់អ្នក (ជៀសវាងកាយវិការណាដែលអាចប៉ះពាល់ ឬបង្កការរំខានដល់អ្នកដទៃ)

១៦. នៅពេលដែលអ្នកគ្រប់គ្រងរបស់អ្នកមានការចង់ជួប ត្រូវតែទៅភ្លាម

១៧. ត្រូវធ្វើជាខ្លួនអ្នក (Be yourself)

១៨. បញ្ចប់រយៈពេលមួយថ្ងៃដោយការប្រកាន់អាកប្បកិរិយាល្អ

សម្រួលពិ៖ 21 things you should do on your first day of work ដោយ Jacquelyn Smith លើគេហទំព័រ World Economic Forum


អត្ថបទទាក់ទង

ទម្លាប់​ទាំង ​​៥ យ៉ាង​ដែល​ជួយ​អ្នក​សម្រេច​កិច្ច​ការ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ ពីលោក John C. Mexwell

 

Leave a Reply

Your email address will not be published.