បុគ្គលិកលក្ខណៈទាំង ១០ របស់មនុស្សឆ្លាតវៃ​

លោកអ្នកប្រហែលជាមិនបានកត់សម្គាល់ទេថាអ្នកមានបញ្ញាខ្ពស់ជាងមនុស្សឯទៀត តាមរយៈសកម្មភាព ឬទម្លាប់ដែលអ្នកកំពុងតែមាន។ អ្នក​ពិត​ជា​ឆ្ងល់​ថាហេតុ​អ្វី​បាន​ជា​បុគ្គល​មួយ​ចំនួន​អាច​ជោគជ័យ​នៅ​ក្នុង​ជីវិត​បាន​ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​​ផ្សេង​ទៀត​​បរាជ័យ​​មិន​សម​តាម​បំណង​របស់​ខ្លួន? ពិតណាស់ ភាព​ជា​បុគ្គល​ជោគជ័យ ​​ក៏​ជា​កើត​ឡើង​ពី​ភាព​ឆ្លាតវៃ​របស់​ពួក​គេ​ផ្ទាល់​​ជា​សំខាន់​ផង​ដែរ។ ភាព​ឆ្លាតវៃ​នេះ​ហើយ​ដែល​ជា​លក្ខណៈ​ពិសេស​ធ្វើឲ្យ​បុគ្គល​ប្រភេទ​នេះ​ខុស​ពីមនុស្ស​ដទៃ​ទៀត និង​អាច​សម្រេច​តាម​បំណង​របស់​គេ​បាន​។

ដូច្នេះ តើអ្នកជាមនុស្សឆ្លាតមែនទេ? ប្រហែលជាអ្នកគិតថាអ្នកមានគំនិតច្រើន អ្នកចេះដោះស្រាយបញ្ហា ពូកែនិយាយ ជាដើម ថាជាមនុស្សមានភាពឆ្លាតវៃ។ ប៉ុន្តែ តើមនុស្សដែលមានភាពឆ្លាតវៃពិតជាមនុស្សមានលក្ខណៈបែបណា? តើមានសញ្ញាណណាខ្លះបញ្ចាក់ថាពួកគេមានភាពឆ្លាតវៃ? ខាងក្រោមនេះ គឺជាលក្ខណៈទាំង ១០ ដែលបញ្ចាក់ថាអ្នកជាមនុស្សឆ្លាត៖ 

១. ជ្រើសរើសយកភាពសាមញ្ញជាជាងភាពស្មុគស្មាញ

ប្រសិនបើអ្នកមិនអាចពន្យល់ឲ្យសាមញ្ញងាយយល់នោះទេ នោះមានន័យថាអ្នកមិនយល់ច្បាស់នោះទេ។ – អាល់ប៊ឺត អាញស្ដាញ

មនុស្សមួយចំនួនដឹងរឿងច្រើន អានសៀវភៅច្រើន ដឹងរឿងច្រើន មានចំណេះដឹងច្រើន ប៉ុន្តែពួកគេប្រហែលមិនអាចពន្យល់ឲ្យងាយយល់នោះទេ។ 

លោកស្ទីវ ចបស៍ (Steve Jobs) ធ្លាប់មានប្រសាសន៍ថា “ភាពសាមញ្ញ អាចពិបាកជាងភាពស្មុគស្មាញ។ អ្នកត្រូវប្រឹងធ្វើការខ្លាំង ដើម្បីឲ្យការគិតរបស់អ្នកអាចបង្កើតនូវភាពសាមញ្ញ។” ស្រដៀងគ្នានេះដែរលោក ឡេអូណាដូ ដា វីនស៊ី (Leonardo da Vinci) ក៏បាននិយាយថា “ភាពសាមញ្ញ គឺជាភាពឆ្លាតវៃ។”

ដូចនេះមនុស្សដែលឆ្លាតវៃ មិនមែនជាមនុស្សដែលទាញយកព័ត៌មានច្រើននោះទេ ប៉ុន្តែជាមនុស្សដែលរៀនអ្វីដែលចាំបាច់ហើយរៀនយកទៅអនុវត្ត។ មនុស្សមានភាពឆ្លាតវៃ មិនត្រឹមតែការប្រើប្រាស់ពាក្យពេចន៍ងាយយល់នោះទេ ប៉ុន្តែជីវិតរបស់ពួកគេក៏ងាយស្រួលផងដែរ។

២. ផ្ដល់អាទិភាពដល់ជីវិត

មនុស្សឆ្លាតវៃមានគោលដៅរបស់ពួកគេដែលអ្នកចង់សម្រេចបានជាមួយពេលវេលារបស់អ្នកនៅក្នុងជីវិត។ អ្នកមិនអនុញ្ញាតិឲ្យពេលវេលារបស់អ្នករំលងទៅដោយភាពខ្ជះខ្ជាយពេលវេលាលើរឿងមិនសូវមានប្រយោជន៍នោះទេ។ លោក ហ្គារី ខេល្លឺ (Gary Keller) អ្នកនិពន្ធសៀវភៅ The One Thing ឲ្យឈ្មោះថាតារាងជោគជ័យ (Success list)។ ជាជាងរៀបកាលវិភាគដែលអ្នកត្រូវធ្វើ អ្នករៀបកាលវិភាគនៃភាពជោគជ័យ (success list) ដែលវានឹងនាំផ្លូវអ្នកទៅកាន់វិថីជោគជ័យច្បាស់លាស់។ ម៉្យាងទៀត ផលិតភាព និងភាពជោគជ័យ មិនមែនជាការធ្វើរឿងច្រើនសម្រេចយ៉ាងលឿននោះទេ ប៉ុន្តែជាការធ្វើរឿងតែមួយយ៉ាងល្អ និងលឿន។

៣. អ្នកស្មោះត្រង់ចំពោះខ្លួន

បើទោះបីជា៧០ភាគរយនៃអ្នកធ្វើការស្អប់ការងាររបស់ពួកគេ និង១ភាគ៣នៃជនជាតិអាមេរិកមានភាពរីករាយក្នុងជីវិតរបស់ពួកគេ។ មនុស្សដែលឆ្លាតវៃជាមនុស្សដែលស្រលាញ់ជីវិតរបស់ពួកគេ។ ហេតុអ្វី? ពីព្រោះពួកគេគិតថាគ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយពួកគេបានទេ ប៉ុន្តែពួកគេប្រកួតប្រជែងជាខ្លួនគេ។ មនុស្សឆ្លាតមិនព្យាយាមអួតដាក់អ្នកដទៃទេ ប៉ុន្តែពួកគេចង់រស់នៅក្នុងជីវិតដែលរីករាយ។ ដែន សុល្លីវ៉ាន់ (Dan Sullivan) បាននិយាយថា “អ្នកអាចមានអ្វីគ្រប់យ៉ាងដែលអ្នកស្រលាញ់ក្នុងជីវិតរបស់អ្នក លុះត្រាតែអ្នកបោះបង់អ្វីដែលអ្នកស្អប់។”

៤. បន្តការសិក្សារៀនសូត្រ

លោក បេនចាមីន ហាឌី (Benjamin P. Hardy) មានប្រសាសន៍ថា “មនុស្សសាមញ្ញចង់រីករាយនឹងការកម្សាន្ត ចំណែកមនុស្សមិនធម្មតាស្វែងរកការអប់រំ និងការសិក្សារៀនសូត្រ។” ស្រដៀងគ្នាដែរ មនុស្សឆ្លាតជាមនុស្សដែលបន្តរៀនសូត្រ ដោយការអាន ការស្ដាប់ ការចូលរួមកម្មវីធីសិក្ខាសាលាជាដើម។ មនុស្សឆ្លាតមិនត្រឹមតែអាន ស្ដាប់ នោះទេ ប៉ុន្តែពួកគេយកមកអនុវត្ត។

៥. មានការឆ្ងល់ចង់ចេះចង់ដឹង

លោក អាញស្ដាញ មានប្រសាសន៍ថា “ការស្រមើស្រមៃ សំខាន់ជាងចំណេះដឹងទៅទៀត។” ដូចនេះ ការស្រមើស្រមៃបើកឲ្យអ្នកសំខាន់ខ្លាំងណាស់។ មិនថាអ្នករៀនសូត្របានប៉ុណ្ណានោះទេ មនុស្សមានភាពឆ្លាតវៃប្រើប្រាស់ការស្រមើស្រមៃបង្កើតអនាគតដែលកាន់តែរីកចម្រើន។ មនុស្សឆ្លាត មានសេរីភាពក្នុងការគិត ការស្រមើស្រមៃ។

៦. ចូលចិត្តនៅម្នាក់ឯង

ក្នុងការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ មួយ បានរកឃើញថា មនុស្សដែលមានភាពឆ្លាតវៃ ចូលចិត្តនៅម្នាក់ឯង។ មនុស្សឆ្ងាត ទំនងជាចង់បានពេលវេលានៅម្នាក់ឯង ដើម្បីដោះស្រាយបញ្ហា។ ដូចនេះ អ្នកប្រហែលឃើញពួកគេមានអារម្មណ៍រីករាយ និងអាចដោះស្រាយបញ្ហាដោយរីករាយម្នាក់ឯង។ មនុស្សដែលមានឆ្លាតវៃប្រហែលមានការផ្ដោតទៅលើជីវិតតាមបែបផ្សេង ដោយពួកគេមិនចូលចិត្តចួលរួមកម្មវិធីជប់លៀង ឬចេញទៅក្រៅជាមួយមិត្តភក្ដិជាដើម។ ប៉ុន្តែពួកគេជាមនុស្សដែលមានគោលដៅខ្ពស់ក្នុងការចំណាយពេលវេលារបស់ពួកគេ។ 

៧. ធ្វើការតាមលំនាំ

ជាជាងធ្វើការតាមលទ្ធផលទាំងបង្ខំ មនុស្សឆ្លាតវៃ ដោះស្រាយ និងយកឈ្នះលើការគិតរបស់ពួកគេ។ មនុស្សបែបនេះ ជាមនុស្សដែលចេះបត់បែន។ មនុស្សឆ្លាត មិនបង្ខំ ដោយការធ្វើអ្វីឲ្យចេញជាលទ្ធផលនោះទេ ប៉ុន្តែពួកគេធ្វើតាមដំណើរនៃរបស់ពួកគេ។ មនុស្សឆ្លាតវៃជាមនុស្សឆ្លាតវៃ និងដឹងអំពីការពិត និងដឹងថាមនុស្សម្នាក់ៗមិនភាពល្អឥតខ្ចោះទេ។

៨. មានងាយបែកអារម្មណ៍

“អ្វីដែលអ្នកផ្ដោតអារម្មណ៍ ឬមិនអើពើ បញ្ជាក់អំពីគុណភាពជីវិតរបស់អ្នក” ខាល ញ៊ូវផត (Cal Newport)។ បើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ២០១៣ ដែលចុះផ្សាយក្នុងនិទានុប្បវត្ត Current Biology  បង្ហាញថា មនុស្សដែលមានភាពឆ្លាតវៃ មានភាពនឹងនរក្នុងការផ្ដោតអារម្មណ៍។ មនុស្សមានភាពឆ្លាតវៃ មិនងាយបែកអារម្មណ៍ មិនផ្ដោតលើរឿងមិនបានការ ប៉ុន្តែផ្ដោតលើអ្វីដែលសំខាន់ប៉ុណ្ណោះ។

៩. មានអារម្មណ៍យល់ដឹងអំពីមនុស្សជុំវិញខ្លួន

មនុស្សមានភាពឆ្លាតវៃ មិនមើលអ្នកដទៃក្នុងផ្លូវមិនល្អនោះទេ។ ពួកគេស្វែងយល់ដឹងថាមនុស្សម្នាក់មានរស់នៅស្រមតាមគំនិតរបស់ពួកគេម្នាក់ៗ។ មនុស្សមានភាពឆ្លាតវៃដឹងថាជីវិតមិនមែនមានផ្លូវតែមួយដែលត្រូវដើរគ្រប់គ្នានោះទេ។ ពួកគេមជាមនុស្សដែលយល់ពីអារម្មណ៍ពីអ្នកដទៃ។

១០. មិនខ្លាចក្នុងការសុំជំនួយ

“ការវង្វេង មិនមែនមានន័យថាឆ្កួតនោះទេ ប៉ុន្តែប្រសិនបើអ្នកវង្វេងហើយនៅតែវង្វេងទៀតដោយខ្ជះខ្ជាយពេលវេលា នោះប្រាកដណាស់ថាអ្នកឆ្កួត។” រីយ៉ាន ហូលីដេ (Ryan Holiday)

មនុស្សមានភាពឆ្លាតវៃ ដឹងថាពួកគេមិនចេះគ្រប់យ៉ាងនោះទេ ដូចនេះហើយពួកគេមិនខ្លាចក្នុងការសុំជំនួយនោះទេ។ ប្រសិនបើពួកគេវង្វេង ពួកគេមិនស្ថិតក្នុងភាពរង្វែងនោះទេ ប៉ុន្តែពួកគេសួរអ្នកដទៃអំពីផ្លូវដែលត្រូវទៅ។


អត្ថបទទាក់ទង

សំណួរទាំង ៣ ប្រភេទដែលយើងចូលចិត្តសួរ តែមនុស្សឆ្លាតវៃមិនសួរ

 

Leave a Reply

Your email address will not be published. Required fields are marked *