គន្លឹះលើកទឹកចិត្តទាំង ១០ នឹងជួយឱ្យអ្នកសម្រេចក្តីសុបិនបាន

ដើម្បីសម្រេចក្តីសុបិន អ្នកត្រូវការភាពអត់ធ្មត់ សេចក្តីក្លាហាន និងភាពរឹងមាំ។ អ្នកត្រូវខិតខំធ្វើការច្រើនឆ្នាំ ហើយក៏ត្រូវការអ្នកលើកទឹកចិត្តដែរ បើគ្មានការលើកទឹកចិត្តអ្នកនឹងឆាប់ខឹង ឬ អាចបាត់បង់អារម្មណ៍បំពេញក្តីសុបិនរបស់អ្នក។ យើងទាំងអស់គ្នាត្រូវការការលើកទឹកចិត្តដ៏ខ្លាំងក្លាដែលជំរុញយើងឆ្ពោះទៅមុខ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍ចង់បោះបង់ក៏ដោយ។ ខាងក្រោមនេះជាគន្លឹះលើកទឹកចិត្តទាំង ១០ នឹងជួយឱ្យអ្នកសម្រេចក្តីសុបិនបាន៖

១. ក្ដីសុបន្តិធំ

ប្រសិនបើក្ដីសុបន្តិរបស់អ្នកមិនធ្វើអោយអ្នកមានអារម្មណ៏ថាខ្លាចទេ វាមិនមែនជាក្ដីសុបន្តិធំទេ

គន្លឹះលើកទឹកចិត្តដំបូងសម្រាប់អ្នករាល់គ្នា គឺក្ដីសុបិនធំ និងកំណត់គោលដៅខ្ពស់។ មនុស្សជោគជ័យបំផុតនៅលើពិភពលោក បានធ្វើអ្វីដែលមនុស្សជាច្រើនគិតថាមិនអាចធ្វើទៅបាន។ មនុស្សភាគច្រើនបានគិតថា បងប្អូនប្រុសត្រកូល រ៉ៃត៍ (Wright) ឆ្កួត នៅពេលពួកគេនិយាយថា ពួកគេនឹងរកមធ្យោបាយសម្រាប់មនុស្សក្នុងការហោះហើរ។ មនុស្សជាច្រើននិយាយថា រថយន្តនឹងមិនក្លាយជាការដឹកជញ្ជូនដ៏ល្អឡើយ។ បើអ្នកមានក្ដីសង្ឃឹមតិចតូច អ្នកនឹងទទួលបានលទ្ធផលមកវិញតិចតូច អ្នកនិយាយជំរុញទឹកចិត្ត ឡេស ប្រោន (Les Brown) បាននិយាយថា ៖

វាប្រសើរក្នុងការមានគោលដៅខ្ពស់ ហើយបរាជ័យ ល្អជាងមានគោលដៅទាប ហើយបរាជ័យ 

ការបង្កើតក្តីសុបិន និងគោលដៅតូចៗ វានឹងរារាំងអ្នកមិនឱ្យធ្វើរឿងអស្ចារ្យ វានឹងធ្វើឱ្យអ្នកគិតថា អ្នកពិតជាកំពុងធ្វើអ្វីមួយសំខាន់នៅពេលដែលអ្នកមិនបានធ្វើ។

២. ចង់ដឹងចង់ឃើញ

ចូរក្រឡេកមើលផ្កាយ ព្យាយាមយល់ពីអ្វីដែលអ្នកបានឃើញ និងឆ្ងល់អំពីអ្វីដែលធ្វើឲ្យពិភពលោកនេះកើតមាន – Stephen Hawking

លោក ស្ទេហ្វិន (Stephen Hawking) ជាអ្នកជំនាញខាងវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតនៃសម័យកាលរបស់យើង អាចស្រាយអាថ៌កំបាំងនៃសកលលោកបាន ពីព្រោះគាត់ចង់ដឹងចង់ឃើញ។ ការចង់ដឹងចង់ឃើញរបស់គាត់លើរូបវិទ្យា និងភាពឯកវចនៈ បាននាំឱ្យមានទ្រឹស្តីជាច្រើន និងពង្រីកការយល់ដឹងអំពីលំហពេលវេលា និងសកលលោក។

ត្រូវចង់ដឹងចង់ឃើញជានិច្ចនៅពេលឆ្ពោះទៅរកគោលដៅរបស់អ្នក ត្រូវចង់ដឹងអំពីកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដែលនឹងជួយឱ្យការងាររបស់អ្នកកាន់តែងាយស្រួល ហើយត្រូវចង់ដឹងអំពីជំនឿផ្ទាល់ខ្លួនរបស់អ្នក ការស្មាន និងគំនិតផ្ទាល់ខ្លួនរបស់អ្នក។ តើអ្នកមានវិធីល្អជាងនេះទេ? តើអ្នកកំពុងធ្វើរឿងដោយហេតុផលត្រឹមត្រូវទេ? សូម្បីតែនៅពេលអ្នកគិតថា អ្នកស្ថិតនៅលើផ្លូវត្រូវក៏ដោយ អ្នកសុំឱ្យមនុស្សផ្សេងទៀតតស៊ូមតិជាមួយអ្នក ដូច្នេះពួកគេអាចចង់ដឹងចង់ឃើញ និងធ្វើឱ្យប្រាកដថា អ្នកបានដើរក្នុងទិសដៅត្រឹមត្រូវ។

៣. ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយមនុស្សល្អៗ

អ្នកគឺជាមនុស្សជាមធ្យមក្នុងចំណោមមនុស្សប្រាំនាក់ដែលអ្នកចំណាយពេលជាមួយ – Jim Rohn

មនុស្សដែលនៅជុំវិញខ្លួនយើង មានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិត និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់យើង នេះអាចជាគន្លឹះលើកទឹកចិត្តមួយដែលត្រូវបានគេមើលរំលងពីព្រោះមនុស្សជាច្រើនតែងតែមើលខ្លួនឯង តែមិនមើលបរិស្ថានរបស់ពួកគេទេ។ តើអ្នកធ្លាប់នៅជុំវិញមនុស្សអវិជ្ជមានទេ? តើអ្នកធ្លាប់នៅជុំវិញនរណាម្នាក់ដែលមានភាពវិជ្ជមាន ហើយមានអារម្មណ៍សប្បាយរីករាយជាងមុនទេ? អ្នកគួរជៀសវាងពីមនុស្សអវិជ្ជមាន និងនៅក្បែរមនុស្សដែលមានគំនិតវិជ្ជមាន ព្រោះមនុស្សវិជ្ជមាននឹងជំរុញឱ្យអ្នកឈានដល់កម្រិតខ្ពស់ ហើយក្លាយជាខ្លួនអ្នកផ្ទាល់។ ចូរស្វែងរកមនុស្សដែលធ្វើសកម្មភាពល្អ ជាជាងមនុស្សដោះសារឥតឈប់ឈរ កសាងកុលសម្ព័ន្ធមនុស្សដែលផ្តោតលើភាពជោគជ័យ។

៤. ប្រើការបរាជ័យដើម្បីលើកទឹកចិត្តអ្នកឱ្យទទួលបានជោគជ័យ

ការបរាជ័យ គឺជាការបោះជំហានទៅមុខមួយទៀតចំពោះភាពអស្ចារ្យ – Oprah Winfrey

ការបរាជ័យ ក៏អាចជួយអ្នកអោយជោគជ័យនៅពេលក្រោយបានដែរ។ ខ្ញុំមិនធ្វើសកម្មភាព ព្រោះខ្ញុំខ្លាចបរាជ័យ ខ្ញុំមិននិយាយជាមួយនារីទេ ព្រោះខ្ញុំខ្លាចការបដិសេធ ខ្ញុំមិនដាក់ពាក្យសុំការងារដែលមានប្រាក់ខែខ្ពស់នោះទេ ព្រោះខ្ញុំខ្លាចមិនទទួលបានការងារធ្វើ។

ការបរាជ័យ គឺជាការជំរុញទឹកចិត្ត ដើម្បីសំរេចគោលដៅ និងក្តីសុបិន ដុច្នេះសូមកុំមើលការបរាជ័យជាភស្តុតាងដែលអ្នកមិនល្អគ្រប់គ្រាន់ ផ្ទុយទៅវិញក្រឡេកមើលការបរាជ័យនីមួយៗជាឱកាស ដើម្បីធ្វើឱ្យអ្នកកាន់តែខិតទៅជិតគោលដៅរបស់អ្នក។

៥. ភាពខុសគ្នា

មានផ្លូវចំនួនពីរនៅក្នុងព្រៃ ហើយខ្ញុំនឹងរើសយកផ្លូវមួយដែលមិនសូវមានអ្នកធ្វើដំណើរទៅ វានឹងធ្វើឲ្យមានភាពខុសគ្នាទាំងអស់ – Frost

ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ អេពផល (Apple) បានប្រើពាក្យស្លោក “គិត​បែបខុស​ពី​គេ” វាមិនត្រឹមតែជួយលើផ្លាកយីហោពួកគេទេ ប៉ុន្តែថែមទាំងកំណត់ឱ្យពួកគេប្លែកដាច់ដោយឡែកពីគូប្រជែងរបស់ពួកគេទៀតផង។ ខណៈពេលដែលក្រុមហ៊ុនផ្សេងទៀតកំពុងផ្តោតលើការរកប្រាក់ កាត់បន្ថយថ្លៃដើម និងការចម្លងការរចនាម៉ូដរបស់គូប្រជែងរបស់ខ្លួន ក្រុមហ៊ុន Apple ផ្តោតលើការធ្វើអ្វីៗខុសពីគេ។ ពួកគេសម្រេចបានតាមរយៈការបង្កើតផលិតផលល្អៗ ដែលផ្តល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ ផលិតផលដែលមានលក្ខណៈច្នៃប្រតិដ្ឋសាមញ្ញក្នុងការរចនា និងងាយស្រួលប្រើ។ តម្រូវការទាំងនេះ បានធ្វើឲ្យពួកគេទទួលបានជោគជ័យនៅក្នុងទីផ្សារបច្ចេកវិទ្យា និងទីផ្សារភាគហ៊ុន។

នេះប្រហែលជាមិនមែនជាការលើកទឹកចិត្តដែលអ្នកធ្លាប់ដឹងពីរមុនមកទេ ប៉ុន្តែកុំខ្លាចខុសពីគេ។ យើងទាំងអស់គ្នាមានលក្ខណៈខុសពីគេ កើតមកមានចំណុចខ្លាំងចំណុចខ្សោយ អំណោយទាន និងទេពកោសល្យខុសគ្នា អ្នកអាចប្រើចំណុចទាំងនោះ ដើម្បីជំរុញអ្នកឱ្យសម្រេចក្តីសុបិនបាន។

៦. កំពូលមនុស្សជោគជ័យ

វិធីដ៏ល្អមួយដើម្បីរៀនពីការលើកទឹកចិត្ត គឺត្រូវអានសៀវភៅរបស់អ្នកដែលទទួលបានជោគជ័យអ្នកអាចអានជីវប្រវត្តិ ឬ សៀវភៅផ្សេងទៀតដែលពួកគេបានសរសេរដែលបង្ហាញពីជំហានដែលពួកគេបានធ្វើដើម្បីជំរុញទឹកចិត្ត សូម្បីតែនៅពេលដែលមានរឿងលំបាកចិត្ត។ ខ្ញុំពិតជាចូលចិត្តជីវប្រវត្តិ ពីព្រោះពួកគេចូលក្នុងគំនិត និងជីវិតរបស់អ្នក ពួកគេបង្ហាញពីអំណាចនៃការប្តេជ្ញាចិត្តរបស់មនុស្ស នៅពេលពួកគេត្រូវប្រឈមមុខនឹងទុក្ខលំបាក ពួកគេបង្រៀនយើងពីវិធីដើម្បីផ្តួលហាងឆេងដែលមិនគួរឱ្យជឿ ដើម្បីក្លាយជាអ្នកជោគជ័យ មានជីវប្រវត្តិជាច្រើនដែលនឹងអាចលើកទឹកចិត្តអ្នក។

៧. ធ្វើសកម្មភាព

តើអ្នកធ្លាប់ចង់ធ្វើអ្វីមួយទេ ប៉ុន្តែអ្នកមិនដែលធ្វើវា? អ្នកប្រហែលជាទទួលរងពីការវិភាគខ្លាំងពេក ហើយគិតថា អ្នកត្រូវការព័ត៌មានច្រើនជាងអ្វីដែលត្រូវការដើម្បីចាប់ផ្តើមអ្វីមួយ។ មនុស្សជោគជ័យបំផុត ត្រូវបានលើកទឹកចិត្តដោយធ្វើសកម្មភាពភ្លាមៗ។ លោក ហ្គារី វេនឺឆុក (Gary Vaynerchuck) និយាយថា៖

សហគ្រិនអស្ចារ្យបំផុតមួយចំនួននៅលើពិភពលោក មិនចាំបាច់ចាប់ផ្តើមជាមួយនឹងចក្ខុវិស័យធំដុំនោះទេ ពួកគេបានចាប់ផ្តើមជាមួយនឹងគំនិត និងសកម្មភាពមួយ

ប្រសិនបើអ្នកមានគំនិត សូមចាប់ផ្តើមធ្វើសកម្មភាពដើម្បីឱ្យវាក្លាយជាការពិត អ្នកនឹងមានដំណោះស្រាយចំពោះបញ្ហាទាំងអស់ដែលអ្នកនឹងត្រូវប្រឈមមុខ។ ចូរចាប់ផ្តើមអនុវត្តគំនិត ហើយរៀនធ្វើវា សកម្មភាពកាន់តែច្រើនអ្នកនឹងជួបបញ្ហាកាន់តែច្រើន បើអ្នកជួបបញ្ហាកាន់តែច្រើន អ្នកនឹងរកឃើញដំណោះស្រាយកាន់តែច្រើន នៅពេលដែលអ្នកដោះស្រាយបញ្ហា អ្នកនឹងដឹងថា អ្នកនឹងឈានទៅរកភាពជោគជ័យបានឆាប់។

៨. ទទួលខុសត្រូវចំពោះជីវិតរបស់អ្នក

អ្នកត្រូវតែទទួលខុសត្រូវផ្ទាល់ខ្លួនអ្នកមិនអាចផ្លាស់ប្តូរកាលៈទេសៈរដូវឬខ្យល់បានទេ ប៉ុន្តែអ្នកអាចផ្លាស់ប្តូរខ្លួនឯងបាននោះគឺជាអ្វីដែលអ្នកត្រូវទទួលខុសត្រូវ

វាពិបាកក្នុងការលើកទឹកចិត្ត ប្រសិនបើអ្នកជឿថា អ្នកមិនអាចគ្រប់គ្រងអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក មានរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបាន ប៉ុន្តែក៏មានរឿងជាច្រើនដែលយើងអាចគ្រប់គ្រងបាន ដូចជាគំនិត ជំនឿ ឥរិយាបថ និងជោគវាសនារបស់យើង។ មនុស្សដែលជឿថា ពួកគេអាចគ្រប់គ្រងជីវិតខ្លួនឯងបាន ពួកគេមានការគ្រប់គ្រប់ខាងក្នុង អ្នកគិតថា អ្នកមិនចាំបាច់ធ្វើការផ្លាស់ប្ដូរជីវិតរបស់អ្នកទេ នេះជាកំហុសមួយដ៏ធំមួយ។ ចូរផ្តោតលើរឿងធំបំផុតដែលអ្នកអាចគ្រប់គ្រងនិងផ្លាស់ប្តូរបាន នោះគឺនៅពេលដែលអ្នកជឿថា អ្នកអាចគ្រប់គ្រងជីវិតរបស់អ្នក។

៩. ជួយអ្នកដទៃ

ភាពជោគជ័យ មិនមែននិយាយអំពីចំនួនប្រាក់ដែលអ្នករកបាននោះទេ វានិយាយពីភាពខុសគ្នាដែលអ្នកធ្វើក្នុងជីវិតរបស់មនុស្ស – Michelle Obama

ហេតុផលដែលថា ប៊ីល ហ្គេត (Bill Gates), ម៉ាក ហ្សាក់ឃឺបឺគ (Mark Zuckerberg), ម៉ាត់ ដាមុន (Matt Damon), ចច ខ្លូនី (George Clooney), អូប៉្រា វីនហ្វេយ៍ (Oprah Winfrey) និងមនុស្សជោគជ័យជាច្រើនទៀត ចូលចិត្តជួយមនុស្សលោក វាធ្វើឲ្យមានអារម្មណ៏ល្អ ហើយវាធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងគន្លឹះលើកទឹកចិត្តដ៏ល្អបំផុតមួយ គឺជួយអ្នកដទៃ។ នៅពេលខ្ញុំចេញពីគុក បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទឧក្រិដ្ឋគ្រឿងញៀន រឿងតែមួយគត់បស់ខ្ញុំ គឺទទួលបានការងារល្អ រកលុយ និងជៀសផុតពីបញ្ហា ខ្ញុំទទួលបានការអប់រំល្អណាស់ ហើយខ្ញុំមានអាជីពល្អខាងបច្ចេកវិទ្យាអស់រយៈពេលជិតពីរទសវត្ស ខ្ញុំរកលុយបានច្រើន តែវាមិនបានធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ណាទេ។ តើអ្នកធ្លាប់ទិញអ្វីមួយដែលថ្មី ហើយសប្បាយចិត្តក្នុងរយៈពេលខ្លីដែលទេ?

នោះគឺជាអារម្មណ៍របស់ខ្ញុំ នៅពេលដែលខ្ញុំទិញរថយន្ត សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិច និងសូម្បីតែផ្ទះដំបូងរបស់ខ្ញុំ បន្ទាប់មកអ្វីៗក៏បានប្រែប្រួល ខ្ញុំចាប់ផ្តើមត្រឡប់ទៅពន្ធនាគារ ដើម្បីបង្រៀនបុរសដែលជាប់ពន្ធនាគារពីអាជីវកម្ម ការអភិវឌ្ឍផ្ទាល់ខ្លួន និងជំនាញត្រៀមការងារដែលពួកគេត្រូវការ ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬ ទទួលបានការងារល្អនៅពេលពួកគេត្រូវបានដោះលែង។ ការជួយមនុស្សទាំងនេះ បានផ្តល់ឱ្យខ្ញុំនូវកម្រិតខ្ពស់បំផុតនៃសុភមង្គលដែលខ្ញុំមិនធ្លាប់មានពីមុនមកវាបានជំរុញខ្ញុំឱ្យបន្តជួយមនុស្ស និងរស់នៅក្នុងជីវិតដែលមានគោលបំណង។

ខ្ញុំមិនមែនជាមនុស្សតែម្នាក់ទេដែលមានអារម្មណ៍បែបនេះ នៅក្នុងព្រឹត្តិការណ៍ស្ម័គ្រចិត្តក្នុងពន្ធនាគារទាំងនេះ ខ្ញុំបានជួបនាយកប្រតិបត្តិពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក បន្ទាប់ពីបាននិយាយជាមួយអ្នកស្ម័គ្រចិត្តផ្នែកបច្ចេកវិទ្យាជោគជ័យជាច្រើនរូប ខ្ញុំបានដឹងថា រឿងមួយដែលជំរុញពួកគេ គឺការជួយអ្នកដទៃ។

១០. ធ្វើអ្វីដែលអ្នកស្រលាញ់

ការងាររបស់អ្នកនឹងបំពេញមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីតែមួយគត់ដែលធ្វើឲ្យអ្នកពេញចិត្តពិតប្រាកដគឺធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏ល្អ ហើយវិធីតែមួយគត់ដើម្បីធ្វើកិច្ចការអោយល្អត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើ – Steve Jobs

នៅពេលដែលអ្នកធ្វើការជាមួយមនុស្សដែលអ្នកមិនចូលចិត្ត ឫ ធ្វើអ្វីដែលអ្នកមិនចូលចិត្ត អ្នកនិងមានអារម្មណ៏ថាធុញទ្រាន់ ប្រសិនបើអ្នកមិនចូលចិត្តអ្វីដែលអ្នកធ្វើ អ្នកនឹងមានការលំបាកក្នុងការដោះស្រាយនូវចំណុចអវិជ្ជមាន និងភាពធុញទ្រាន់នៃការងារ។ នៅពេលដែលអ្នកធ្វើអ្វីមួយដែលអ្នកស្រលាញ់ អ្នកនឹងមានភាពច្នៃប្រតិដ្ឋជាងមុន និងនាំការងារល្អៗរបស់អ្នកទៅកាន់ពិភពលោក។

គំនិតចុងក្រោយ

យើងទាំងអស់គ្នាមានក្តីសុបិន ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែសម្រេចបានទេ។ នៅពេលដែលអ្នកធ្វើការឆ្ពោះទៅរកក្តីសុបិនរបស់អ្នក អ្នកនឹងជួបឧបសគ្គជាយថាហេតុ ក្តីសុបិនរបស់អ្នកកាន់តែធំ បញ្ហាប្រឈមកាន់តែច្រើនដែលអ្នកនឹងប្រឈមមុខ។ ពេលខ្លះ អ្នកនឹងមានអារម្មណ៏ថានឿយហត់ ប៉ុន្តែអ្នកនឹងត្រូវបន្តទៅមុខទៀត។ នៅពេលដែលអ្នកធ្វើខុស អ្នកនឹងជួបប្រទះភាពតានតឹង ការសង្ស័យខ្លួនឯង ការធ្វេសប្រហែស និងការប្រឆាំងពីមនុស្សដទៃទៀត។

មិនថារឿងលំបាកប៉ុណ្ណាក៏ដោយ អ្នកត្រូវតែបន្តទៅមុខទៀត។ ការប្រើប្រាស់គន្លឹះលើកទឹកចិត្តទាំងនេះ នឹងជំរុញឱ្យអ្នកបន្តដំណើរទៅមុខ ដូច្នេះអ្នកអាចសម្រេចក្តីសុបិនធំៗទាំងនោះបាន។

សម្រួលពីគេហទំព័របរទេស


អត្ថបទទាក់ទង

កត្តាទាំង ៥ ដើម្បីទទួលបានជោគជ័យក្នុង​​ជីវិត

 

Leave a Reply

Your email address will not be published.