ផ្នត់គំនិតសំខាន់ៗចំនួន ១០ ដែលអ្នកគួរតែអនុវត្តក្នុងជីវិតប្រចាំថ្ងៃ

ប្រសិនបើអ្នកគិតថាជីវិតអ្នកនៅក្នុងពេលបច្ចុប្បន្ន មិនមានការផ្លាស់ប្តូរ ឬអ្នកធុញធប់នឹងការរស់នៅដែលមិនមានអ្វីថ្មីដូចអ្នកដ៏ទៃដែលមានជីវិតប្រសើរជាងរូបអ្នក ចូរអ្នកព្យាយាមសាកល្បងកែតម្រូវគំនិតបច្ចុប្បន្នរបស់អ្នក ហើយទទួលយកគំនិតថ្មីៗខ្លះ ដើម្បីទទួលបានជោគជ័យ។ តើអ្នកព្រមបើកចិត្តដើម្បីទទួលយកវាដែររឺទេ? 

ផ្នត់គំនិតគឺ សំដៅដល់ការយល់ឃើញរបស់អ្នកអំពីអ្វីមួយ ជាទស្សនៈរបស់អ្នក ជាជំនឿដែលអ្នកមាន ឬអាចប្រៀបធៀបវាទៅនឹងស៊ុមរូបថតមួយដែលអ្នកលើកមកដាក់ពីមុខ ដើម្បីមើលទៅពិភពខាងក្រៅ។ អ្នកអាចធ្វើការកំណត់ចំណាំកន្លងមកហើយថា ផ្នត់គំនិតរបស់យើង ជាញឹកញាប់ មិនមានលក្ខណៈត្រឹមត្រូវពេញលេញ ហើយជាលទ្ធផល​ ផ្នត់គំនិតដែលខុសនេះ ក៏បែរជាបង្កើតដែនកំណត់ឲ្យយើងទៅវិញ។

មនុស្សគ្រប់គ្នាចង់ទទួលបានជោគជ័យនៅក្នុងជីវិត និងទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេស្រម៉ៃចង់បាន ប៉ុន្តែតើអ្នកក្លាយជាមនុស្សជោគជ័យដោយរបៀបណា? ជោគជ័យទាំងអស់ វាអាស្រ័យលើផ្នត់គំនិតរបស់អ្នកគ្រប់គ្នាទាំងអស់ ថាតើអ្នកជាមនុស្សដែរចង់ជោគជ័យពិតប្រាកដដែលខិតខំប្រឹងធ្វើវាជាប្រចាំថ្ងៃ ហើយដែលខុសពីមនុស្សដែរមានគំនិតចង់ជោគជ័យដែរ ប៉ុន្តែពួកគេមិនព្រមខិតខំធ្វើរឿងដែលសាងភាពជោគជ័យដល់ខ្លួនរបស់ពួកគេទេ ផ្ទុយទៅវិញពួកគេបែរជាចង់ជោគជ័យក្នុងរយៈពេលខ្លី ហើយពួកគេក៏ឆាប់ចុះចាញ់ចំពោះរាល់កិច្ចការដែលជាក្តីស្រម៉ៃរបស់ពួកគេ។

ជាការពិតណាស់ ផ្នត់គំនិតដែលគិតវិជ្ជមាន និងធ្វើឲ្យអ្នកសម្រេចបានជោជ័យក្នុងជីវិតរបស់អ្នក ឧទាហរណ៍ផ្នត់គំនិតរបស់អ្នកដែលជឿជាក់លើខ្លួនឯង ព្យាមយាមធ្វ់ើដោយមិនព្រមបោះបង់ចោលនៅក្ដីស្រម៉ៃ។ ខាងក្រោមនេះគឺជាផ្នត់គំនិតចំនួន ១០ ដែលអ្នកគួរតែអនុវត្តន៍ធ្វើក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកចង់បោះជំហ៊ានទៅកាន់ជីវិតដែលជោគជ័យក្នុងជីវិត៖

១. ធ្វើ​រឿង​ដែល​ត្រឹមត្រូវ (Do The Right Thing)

ភាពជោគជ័យនីមួយៗមិនមែនជាការធ្វើអ្វីៗដែលត្រឹមត្រូវទាំងអស់នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺការធ្វើអ្វីដែលអ្នកគិតថាត្រឹមត្រូវ។ ជ្រើសរើសការផ្តោតអារម្មណ៍ខិតខំធ្វើការដើម្បីទទួលបានលទ្ធផលហើយកុំគិតពីអ្វីដែលនៅសល់ច្រើនពេក រឿងអ្វីៗទាំងអស់មិនមែនត្រូវតែល្អឥតខ្ចោះនោះទេ។

២. ជ្រើសរើសអ្វីដែលសាកសមនឹងអ្នក (Choose What Matters To You)

ភាពជោគជ័យទាមទារឲ្យមានការលះបង់ ដូច្នេះនៅពេលដែលអ្នកបានកំណត់គោលដៅរបស់អ្នកសូមលះបង់រាល់ពេលដែលត្រូវការ វាមិនងាយស្រួលទេនៅពេលចាប់ផ្តើមហើយអ្នកត្រូវលះបង់ពេលវេលារបស់អ្នក ប៉ុន្តែវានឹងមានតម្លៃនៅថ្ងៃមុខ។

៣. ចូរដឹងគុណចំពោះខ្លួនឯង (Be Grateful)

កុំឆាប់បាក់ទឹកចិត្តនិងឆាប់បោះបង់ចោលនៅអ្វីដែលអ្នកកំពុងបរាជ័យក្នុងពេលបច្ចុប្បន្ន ចូលងាកទៅមើលអតីតកាលរបស់អ្នក និងរឿងដែលអ្នកធ្លាប់ធ្វើបានសំរេចនិងជោគជ័យកន្លងមក  បើសិនជាអ្នកគិតវិជ្ជមានថាអ្នកអាចធ្វើបាននោះអ្វីៗប្រាកដជាអាចធ្វើបានដូចអ្វីដែលអ្នកគិតដូច្នោះដែរ។

៤. កំណត់គោលដៅរបស់អ្នកហើយធ្វើសកម្មភាព (Set Your Goals And Act With A Purpose)

នៅពេលអ្នកដឹងថាលទ្ធផលបញ្ចប់ជាអ្វីហើយ អ្វីដែលអ្នកកំពុងធ្វើសូមចងចាំថាត្រូវធ្វើសកម្មភាពដោយមានគោលបំណងនិងក្ដីសង្ឃឹមជានិច្ច។ នៅពេលដែលអ្នកមានចក្ខុវិស័យច្បាស់លាស់នៃគោលដៅរបស់អ្នកហើយ រឿងនោះវាកាន់តែងាយស្រួលក្នុងការផ្តោតអារម្មណ៍។

៥. ការប្រថុយប្រថាន (Take Risks)

គ្មាននរណាម្នាក់ទទួលបានជោគជ័យដោយគ្មានការប្រថុយប្រថាន ដោយគ្រាន់តែពួកគេអង្គុយលេងនៅក្នុងផ្ទះរបស់ពួកគេទេ ចូរក្លាហានក្រោកឈរឡើងនូវអ្វីដែលអ្នកកំពុងធ្វើដោយភាពជឿជាក់របស់អ្នក និងប្រថុយប្រថាននៅពេលដែលអ្នកគិតហើយគិតទៀត ថាវាប្រាកដ៏ជាបានសម្រេចនៅអ្វីដែលអ្នកកំពុងប្រថុយ (គួរធ្វើការគិតឲ្យបានម៉ត់ចត់ក្នុងការវិនិយោគ រឺវិនីយាគអ្វីដែលជាជំនាញ និងយល់ដឹងច្បាស់អំពីការប្រថុយនោះ)។

៦. ជ្រើសរើសភាពក្លាហាន (Choose Courage)

អ្នកគួរតែជ្រើសរើសភាពក្លាហានជាជាងជ្រើសរើសយនូវការភ័យខ្លាចមកដាក់ក្នុងខួរក្បាលរបស់អ្នក អ្នកប្រហែរជាមិនដឹងថាអ្នកពិតជាមានសមត្ថភាពអ្វីទេនៅក្នុងខ្លួនរបស់អ្នក អ្នកគួរតែសង្កេតរកចំណុចខ្លាំងរបស់ខ្លួនអ្នកដើម្បីសាងភាពខ្លាហានចំពោះខ្លួនឯង។

៧. កុំខ្វល់ពីសម្តី ឬគំនិតអ្នកដទៃខ្លាំងពេក (Don’t Mind The Others)

មនុស្សគ្រប់គ្នាភាគច្រើនតែងតែគិតនូវគំនិតអ្នកដ៏ទៃច្រើនពេក រហូតដល់មនុស្សទាំងនោះក្លាយជាកញ្ជះបំរើអារម្មណ៍របស់អ្នកដ៏ទៃ ហើយភាគច្រើនពួកគេធ្វើរឿងអ្វីក៏ដោយក៏ពួកគេត្រូវគិតថាទាល់តែមានយល់ព្រមពីអ្នកជុំវិញខ្លួនគេយល់ព្រម ទើបពួកគេអាចសំរេចចិត្តបាន។ ចូរអ្នកកុំគិតអំពីអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយ ហើយផ្តោតលើខ្លួនអ្នកជំនួសវិញហើយដាក់ការប្តេជ្ញាចិត្តទាំងអស់របស់អ្នកទៅក្នុងគម្រោងដែរអ្នកសម្រេចចិត្តធ្វើ។

៨. ជ្រើសរើសក្រុមហ៊ុនល្អ (Choose Good Company)

នៅជាមួយមនុស្សដែលមានភាពជោយជ័យដែលនៅជុំវិញខ្លួនអ្នក និងមានមហិច្ឆិតាដែលមានគំនិតដូចគ្នាជាមួយអ្នក ពួកគេអាចលើកអ្នកឲ្យឡើងខ្ពស់បាន។

៩. កុំមានការភ័យស្លន់ស្លោ (Don’t Panic)

គ្មាននរណាម្នាក់ដឹងច្បាស់អំពីហេតុការណ៍ ឬបញ្ហាដែលកើតឡើងនៅពេលខាងមុខទេ ចូលអ្នកព្យាយាមដោះស្រាយបញ្ហានៅចំពោះមុខ ដោយមិនបញ្ចេញនៅអារម្មណ៍ដែលភ័យខ្លាចឬភាពស្លន់ស្លោរ បង្កើនសមត្ថភាពដែលអ្នកមាន ហើយដោះស្រាយដើម្បីមិនឲ្យខ្លួនអ្នកក្លាយជាមនុស្សដែលមិនមានភាពភ័យខ្លាយរាល់ពេលមានរឿងអាក្រក់ៗដែលចូលមករំខានដល់ក្ដីស្រមៃនិងភាពជោគជ័យរបស់អ្នក។

១០. គិតថាជោគជ័យរហូតទាល់តែជោគជ័យ (Fake It ‘Til You Make It)

ភាពជឿជាក់តែងតែជាជំរើសដ៏ល្អ មានមោទនភាពចំពោះអ្វីដែលអ្នកកំពុងធ្វើ នោះភាពជោគជ័យនឹងមករកអ្នកក្នុងថ្ងៃណាមួយជាមិនខាន ប៉ុន្តែដំបូងអ្នកត្រូវជឿលើអ្វីដែលអ្នកកំពុងធ្វើដែលជាក្ដីស្រម៉ៃឆ្ពោះទៅកាន់ភាពជោគជ័យ។

សរុបមក ផ្នត់គំនិត គឺដូចជាវ៉ែនតាអញ្ចឹង បើផ្នត់គំនិតដែលអ្នកមានចំពោះខ្លួនឯង ឬមានចំពោះជីវិតខាងក្រៅ មិនមានលក្ខណៈត្រឹមត្រូវ វាមិនខុសអ្វីនឹងពាក់វ៉ែនតាដែលហួសដឺក្រេនោះឡើយ។ វ៉ែនតានោះ នឹងជះឥទ្ធិពលលើអ្វីៗដែលអ្នកឃើញ ហើយជាលទ្ធផល អ្នកក៏ជឿនូវអ្វីដែលអ្នកមើលឃើញ។ បើអ្នកជឿថាខ្លួនឯងជាមនុស្សល្ងង់​ ជំនឿនេះ ប្រាកដជាធ្វើឲ្យអ្នកក្លាយជាមនុស្សល្ងង់មែនទែន។ បើអ្នកជឿថា ប្អូនស្រីរបស់អ្នក គឺជាមនុស្សល្ងង់ អ្នកមុខជាខំរកហេតុផលសព្វបែបយ៉ាង ដើម្បីគាំទ្រជនឿនេះ ដូច្នេះហើយនាងនៅតែជាមនុស្សល្ងង់ម្នាក់ក្នុងកែវភ្នែកអ្នក។ តែផ្ទុយមកវិញ បើយល់ថាខ្លួនឯងជាមនុស្សឆ្លាត ជំនឿនេះនឹងធ្វើឲ្យអ្នកឃើញតែពណ៌កុលាបស្រស់បំព្រងនូវរាល់ការងារដែលអ្នកធ្វើ។ យើងមិនដឹងខ្លួនឯងកំពុងតែខ្វះខាតអ្វីខ្លះទេ ពីព្រោះយើងកំពុងពាក់ផ្នត់គំនិតមួយដែលមិនត្រឹមត្រូវ ដែលខុសដឺក្រេដូចវ៉ែនតានោះដែរ។ ដូចនេះ អ្នកគួរតែអនុវត្តនូវផ្នត់គំនិតល្អៗឲ្យបានច្រើន ដោយមានចំណុចខាងលើជាឧទាហរណ៍ស្រាប់។


អត្ថបទទាក់ទង

ជំនួយ ៥ យ៉ាងដែលជួយអ្នកឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *