ទម្លាប់អាក្រក់ទាំង ១០ ដែលអ្នកត្រូវតែដកចេញពីទម្លាប់ប្រចាំថ្ងៃ
ទម្លាប់អាក្រក់ទាំង ១០ ដែលអ្នកត្រូវតែដកចេញពីទម្លាប់ប្រចាំថ្ងៃ
- ប្រៀបធៀបខ្លួនអ្នកទៅនឹងមនុស្សផ្សេងទៀត
- គិតអំពីមនុស្សពុល
- ការនិយាយដើមគេ
- រង់ចាំធ្វើសកម្មភាពរហូតដល់អ្នកដឹងថាអ្នកនឹងទទួលជោគជ័យ
- ធ្វើកិច្ចការច្រើនក្នុងពេលប្រជុំ
- ប្រើទូរស័ព្ទ ថេប្លេត ឬ កុំព្យួទ័ររបស់អ្នកនៅលើគ្រែ
- ការប្រើអ៊ិនធើណែតជាប់យូ
- ពិនិត្យទូរស័ព្ទរបស់អ្នកក្នុងពេលសន្ទនា
- ការប្រើប្រាស់កម្មវិធីបង្ហាញដំណឹងច្រើនពេក (notification)
- និយាយថា“ ល្អ” ពេលអ្នកគួរនិយាយ“ អាក្រក់”
យើងត្រូវតែឈប់ប្រើខ្លួនយើងឲ្យក្លាយ ឬនៅជាមួយទម្លាប់អាក្រក់ទាំងនេះ។ ទម្លាប់អាក្រក់នោះ នឹងកើតឡើងជារៀងរាល់ថ្ងៃ បើសិនជាយើងមិនដឹងខ្លួន។ មានន័យថា នៅពេលដែលអ្នកអនុញ្ញាតឱ្យទម្លាប់អាក្រក់កាន់កាប់ នៅពេលនោះ វានឹងរារាំងផ្លូវរបស់អ្នកទៅកាន់ភាពជោគជ័យ។ បញ្ហារបស់ទម្លាប់អាក្រក់ គឺធ្វើឲ្យយើងមានភាពល្ងីល្ងើរ រហូតទាល់តែអ្នកមិនបានដឹងអ្វីទាល់តែសោះ។
លោក វ៉ារិន បូហ្វេ (Warren Buffett) លើកឡើងថា ទម្លាប់អាក្រក់ វាមានទម្ងន់ស្រាល ប៉ុន្តែ វាប៉ះពាល់ធ្ងន់ធ្ងរលើខ្លួនអ្នក លើផ្លូវទៅកាន់ភាពជោគជ័យ។ ការបំបែកទម្លាប់អាក្រក់ តម្រូវឱ្យមានការគ្រប់គ្រងខ្លួនឯង។ ការស្រាវជ្រាវបង្ហាញថា ការខិតខំប្រឹងប្រែង ការគ្រប់គ្រងលើខ្លួនឯង អាចធ្វើឲ្យសម្រេចនូវភាពជោគជ័យធំធេងបាន។
ការគ្រប់គ្រងខ្លួនឯង តម្រូវឱ្យមានទម្លាប់ល្អ (និងបញ្ឈប់អំពើអាក្រក់) ក៏ជាគ្រឹះសម្រាប់ក្រមសីលធម៌ការងាររឹងមាំ និងផលិតភាពខ្ពស់។ ការគ្រប់គ្រងខ្លួនឯង គឺដូចជាសាច់ដុំ មានន័យថា ដើម្បីពង្រឹងវា អ្នកត្រូវតែហាត់ប្រាណ។ ទម្លាប់អាក្រក់ដែលគ្រប់គ្នាតែងតែធ្វើនោះ មានដូចជា៖
១. ប្រៀបធៀបខ្លួនអ្នកទៅនឹងមនុស្សផ្សេងទៀត
នៅពេលអារម្មណ៍រីករាយ និងការពេញចិត្តរបស់អ្នក បានមកពីការប្រៀបធៀបខ្លួនអ្នកទៅអ្នកដទៃនោះ មានន័យថា អ្នកលែងជាម្ចាស់នៃសុភមង្គលផ្ទាល់ខ្លួនទៀតហើយ។ នៅពេលដែលអ្នកមានអារម្មណ៍ល្អអំពីអ្វីដែលអ្នកបានធ្វើ សូមកុំអនុញ្ញាតឱ្យមតិយោបល់ ឬស្នាដៃរបស់នរណាម្នាក់ មានឥទ្ធិពលលើខ្លួនអ្នក។
២. គិតអំពីមនុស្សពុល
នៅពេលដែលយើង គិតច្រើនលើអ្នកដែលសមនិងធ្វើ នោះយើងនឹងគ្មានពេលវេលា គិតរឿងអ្វីដែលមានប្រយោជន៍នោះទេ។
៣. ការនិយាយដើមគេ
អ្នកនិយាយដើមគេ តែងតែ ទទួលសំណាងអាក្រក់របស់មនុស្សផ្សេងទៀត។ ដំបូងវាជាការរីករាយ ប៉ុន្តែយូរ ៗ ទៅវាហត់នឿយធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់និងធ្វើឱ្យអ្នកដទៃឈឺចាប់។ ម៉្យាងវិញទៀត អ្នកមានអារម្មណ៍ខ្ជះខ្ជាយពេលវេលារបស់អ្នក អំពី រឿងនិយាយ អាក្រក់របស់អ្នកដទៃ។
៤. រង់ចាំធ្វើសកម្មភាពរហូតដល់អ្នកដឹងថាអ្នកនឹងទទួលជោគជ័យ
អ្នកនិពន្ធភាគច្រើនចំណាយពេលច្រើនរាប់មិនអស់ ដើម្បីបង្កើតគំនិត និងគម្រោងរបស់ពួកគេ។ ពួកគេធ្វើដូចនេះ ពីព្រោះពួកគេដឹងថាគំនិតនោះ ត្រូវការពេលវេលាដើម្បីអភិវឌ្ឍ។ បើយើងរង់ចាំពេលវេលានៃការចាប់ផ្តើម ដោយសារយើងគិតថា គំនិតរបស់យើងមិនល្អឥតខ្ចោះ វាជារឿងមិនល្អនោះទេ។ នេះមានន័យថា អ្នកអាចផលិតអ្វីដែលអស្ចារ្យបានយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនបានចាប់ផ្តើមផង។
៥. ធ្វើកិច្ចការច្រើនក្នុងពេលប្រជុំ
អ្នកមិនគួរធ្វើការច្រើន ជាពិសេស ពេលប្រជុំ។ ប្រសិនបើការប្រជុំមិនសមនឹងការយកចិត្តទុកដាក់ពេញលេញរបស់អ្នកទេនោះអ្នកមិនគួរចូលរួមនោះទេ។ ហើយប្រសិនបើការប្រជុំសមនឹងទទួលបានការយកចិត្តទុកដាក់ពេញលេញរបស់អ្នកនោះអ្នកចាំបាច់ត្រូវគិតអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានចេញពីការប្រជុំនោះ។ ការធ្វើកិច្ចការច្រើនក្នុងពេលប្រជុំធ្វើឱ្យ អ្នកដ៏ទៃ មានអារម្មណ៍ថា អ្នកកំពុងផ្ដោតលើអ្នកដទៃ។
៦. ប្រើទូរស័ព្ទ ថេប្លេត ឬ កុំព្យួទ័ររបស់អ្នកនៅលើគ្រែ
នេះគឺជារឿងធំមួយដែលមនុស្សភាគច្រើនមិនទាំងដឹងថាបង្កអន្តរាយដល់ដំណេកនិងផលិតភាពរបស់ពួកគេផង។ ពន្លឺ បានប៉ះពាល់ ដល់អារម្មណ៍ កម្រិតថាមពលនិងគុណភាពដំណេករបស់អ្នក។ នៅពេលព្រឹកពន្លឺព្រះអាទិត្យមានកំហាប់ខ្ពស់ ជាងពន្លឺទូរស័ព្ទ។ នៅពេលដែលភ្នែករបស់អ្នកត្រូវបានប៉ះពាល់វាដោយផ្ទាល់នោះពន្លឺទូរស័ព្ទ វានឹងបញ្ឈប់ការផលិតអរម៉ូនមេទីតូនីនដែលជំរុញឲ្យការគេងប៉ះពាល់ធ្ងន់ធ្ងរ។
នៅពេលរសៀលវិញ កាំរស្មីព្រះអាទិត្យបាត់បង់បន្តិចម្ដង ដែលពេលនោះ គឺអនុញ្ញាតឱ្យរាងកាយរបស់អ្នកផលិតមេឡានីន និងចាប់ផ្តើមធ្វើឱ្យអ្នកងងុយគេង។ ភាគច្រើននៃឧបករណ៍ ដែលយើងចូលចិត្តបំផុតដូចជាកុំព្យូទ័រយួរដៃ ថេប្លេត និងទូរស័ព្ទចល័ត បញ្ចេញពន្លឺចំផ្ទៃមុខរបស់អ្នកដែលប៉ះពាល់ដល់ការផលិតមេឡានីន និងរំខានដល់សមត្ថភាពរបស់អ្នកក្នុងការដេកលក់ ក៏ដូចជាគុណភាពនៃដំណេក និងខួរក្បាលជាដើម។ ដូចដែលយើងទាំងអស់គ្នាធ្លាប់មានបទពិសោធន៍ការគេងលក់ស្កប់ស្កល់នៅពេលយប់មានឥទ្ធិពលអាក្រក់។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបាន គឺត្រូវចៀសវាងឧបករណ៍ទាំងនេះ បន្ទាប់ពីអាហារពេលល្ងាច (ទូរទស្សន៍មិនអីទេសម្រាប់មនុស្សភាគច្រើនដរាបណាពួកគេអង្គុយឆ្ងាយ) ។
៧. ការប្រើអ៊ិនធើណែតជាប់យូរ
ការស្រាវជ្រាវបង្ហាញថា ការផ្ដោតអារម្មណ៍រយៈពេលតែ ១៥នាទី ជាប់ៗគ្នា មុនពេលអ្នកចូលស្រាវជ្រាវ គឺមានប្រសិទ្ធិភាពជាង។ ការស្រាវជ្រាវបង្ហាញថា ការធ្វើរៀបនេះ គឺមានផលិតភាពច្រើនជាងប្រាំដង បើប្រៀបធៀបទៅនឹងការប្រើប្រាស់យូរ។ ការគិតទុកមុន ហើយស្រាវជ្រាវជាក្រោយ បង្ហាញអំពីលំហូរការងារដ៏ល្អមួយ សម្រាប់បុគ្គលជោគជ័យ។
៨. ពិនិត្យទូរស័ព្ទរបស់អ្នកក្នុងពេលសន្ទនា
ទម្លាប់អាក្រក់មួយ គឺការមើលទូរស័ព្ទនៅកំឡុងពេលសន្ទនាគ្នា បើទោះជាយើងក្រលេកមើលមួយភ្លេតក៏ដោយ ។ នៅពេលដែលយើងមានការជជែកគ្នា យើងត្រូវប្ដេជ្ញាចិត្ត និងផ្ដោតទាំងស្រុងលើការ ជជែកគ្នាទាំងនោះ។
៩. ការប្រើប្រាស់កម្មវិធីបង្ហាញដំណឹងច្រើនពេក (notification)
ការប្រើប្រាស់កម្មវិធីច្រើននៅក្នុងទូរស័ព្ទរបស់យើង គឺប៉ះពាល់ច្រើនណាស់ដល់ផលិតភាពនិងដំណេករបស់យើង ។ មានន័យថា នៅពេលដែលមានការជូនដំណឹងច្រើន បង្ហាញថាផលិតភាពរបស់យើងធ្លាក់ចុះ ។ ជំនួសដោយការកំណត់កម្មវិធីជូនដំណឹង យើងគួរតែ កំណត់ពេលក្នុងការអនុវត្តន៍ ជាការល្អបំផុត ។
១០. និយាយថា “ល្អ” ពេលអ្នកគួរនិយាយ “អាក្រក់”
ការស្រាវជ្រាវដែលធ្វើឡើងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅសាន់ហ្វ្រាន់ស៊ីស្កូបង្ហាញថា នៅពេលដែលអ្នកមិននិយាយ នោះអ្នកទំនងជាទទួលរងភាពតានតឹងអារម្មណ៍ ការក្តៅក្រហាយនិងធ្លាក់ទឹកចិត្ត ដែលកត្តាទាំងអស់នេះ អាចបំផ្លាញការគ្រប់គ្រងខ្លួនឯង។
ការនិយាយ ថាទេ វាពិតជាបញ្ហាប្រឈមក្នុងការគ្រប់គ្រងខ្លួនឯងសម្រាប់មនុស្សជាច្រើន នៅលើពិភពលោក។ “ ទេ” គឺជាពាក្យដ៏មានឥទ្ធិពលមួយដែលអ្នកមិនគួរខ្លាចក្នុងការនិយាយនោះទេ។
សម្រួលពី៖ 10 Bad Habits You Must Eliminate From Your Daily Routine by Travis Bradberry on Entrepreneur.com
អត្ថបទទាក់ទង