រឿង ៣ យ៉ាងដែលអ្នកមិនគួរគិត ដើម្បីសន្តិភាពផ្លូវចិត្ត

គិត (កិរិយាសព្ទ) ត្រិះរិះ, ពិចារណា, នឹក, នឹក​ដល់, រឭក : គិត​ហើយ​សឹម​ធ្វើ ។ នាម​របស់ ​គិត នេះ​ជា គំនិត ។ បុរាណ​បាន​ទូន្មាន​មនុស្ស​ទៅ​ថ្ងៃមុខ​កុំ​គិត​វែងឆ្ងាយពេក។ ការរស់នៅក្នុងលោកនេះ បើអ្នកចង់បានសន្តិភាព មានរឿង ៣ យ៉ាងដែលអ្នកមិនគួរគិត៖

១. កុំគិតពីអតីតកាល

ចំពោះអតីតកាល ទោះអ្នកខំគិត នឹកស្ដាយក្រោយយ៉ាងណា ក៏មិនអាចត្រឡប់វិញបានដែរ។ ជំនួសឱ្យការងប់ងល់នៅក្នុងអតីតកាល សូមរៀបចំផែនការបើកទ្វារទៅកាន់អនាគតឱ្យបានល្អ។ អាច​និយាយ​បាន​ថា ​អតីតកាល​ជា​កន្លែង​ល្អ​សម្រាប់​ទស្សនា ប៉ុន្តែ​វា​មិន​មែន​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​ស្នាក់​នៅ​នោះ​ទេ។ សូមកុំស្ទាក់ស្ទើរក្នុងការរំសាយភាពងងឹតនៃអតីតកាលដែលនៅជាប់នឹងអ្នក។ សូមចេញ​ទៅ​ក្រៅ​ដើម្បី​ទទួល​អារម្មណ៍​ពី​ពន្លឺ​ថ្ងៃ​ដ៏​កក់​ក្ដៅ។

២. កុំ​គិត​ពី​រឿង​ដែល​ឆ្ងាយ​ពេក

កុំ​គិត​ច្រើន​អំពី​អនាគត​ឆ្ងាយ ព្រោះ​គ្មាន​នរណា​ដឹង​ថា ​ថ្ងៃ​ស្អែក​នឹងមានរឿងអ្វីនោះឡើយ។ ថ្ងៃខាងមុខអ្នកនៅតែមិនដឹង ថ្ងៃស្អែកនៅតែមិនដឹង ការគិតនឹងកាន់តែមានបញ្ហា។ មានតែបច្ចុប្បន្នទេ គឺជាវត្ថុតែមួយគត់ដែលយើងអាចរក្សាបាន។ ដូច្នេះ សូមរស់នៅ​ឱ្យ​បាន​ពេញលេញ​ក្នុង​បច្ចុប្បន្នកាល។ ត្រូវមានអារម្មណ៍ថា ជីវិតកើតឡើងជារៀងរាល់ថ្ងៃ រាល់ម៉ោង រាល់នាទី និងគ្រប់វិនាទី។

៣. កុំគិតអំពីអ្វីដែលមិនអាចទៅរួច

ការគិតអំពីអ្វីដែលអ្នកមិនអាចធ្វើបាន លើសពីសមត្ថភាពរបស់អ្នក ធ្វើឱ្យអ្នកកាន់តែអស់កម្លាំង និងជាប់គាំង។ ខុង ជឺ ធ្លាប់និយាយថា “ដឹងថាអ្វីៗចប់ហើយ បើអ្នកមិនដឹងថាត្រូវធ្វើអ្វី ចូរឱ្យបេះដូងអ្នករីករាយ ហើយដើរតាមវាសនារបស់អ្នកទៅចុះ។”

លើលោកនេះ អ្នកមិនមែនជាអ្នកពូកែបំផុត ហើយក៏មិនមែនជាអ្នកមានទេពកោសល្យបំផុតដែរ។ ដូច្នេះ មានរឿងជាច្រើនដែលអ្នកមិនអាចធ្វើបាន។ បន្ទាប់មក កុំគិតអំពីអ្វីដែលអ្នកមិនអាចធ្វើបាន។ ផ្ទុយទៅវិញ ចូររៀបចំផែនការសម្រាប់អនាគត។ ដូច្នេះហើយ ចូរធ្វើអ្វីដែលអ្នកគួរធ្វើ និងត្រូវធ្វើ ដោយជឿជាក់ថា កាន់តែព្យាយាម នោះសំណាងកាន់តែច្រើននឹងកើតឡើង។ កុំខ្វល់ពីរឿងឥតប្រយោជន៍ កុំខ្វល់ពីអ្វីទាំងអស់។


អត្ថបទទាក់ទង

​បច្ចេកទេស​សំខាន់ៗចំនួន ៦ ដែលអាចជួយបង្កើនភាពក្លាហានដល់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *