រឿងសំខាន់ទាំង ៩ ដែលអ្នកមិនគួរនិយាយទៅកាន់អ្នកដទៃ

មនុស្ស​គ្រប់​រូប​ដែល​កើត​មក​ក្នុង​លោក រមែង​មាន​ការ​ទាក់​ទង​គ្នា​ដោយ​ពាក្យ​និយាយ​។ ពាក្យ​និយាយ​ អាចជះឥទ្ឋិពលទាំងល្អ និងមិនល្អដល់អ្នកស្ដាប់ ដូច្នេះរឿងសំខាន់ទាំង ៩ ខាងក្រោមនេះអ្នកមិនគួរនិយាយទៅកាន់អ្នកដទៃនោះទេ៖

១. អាថ៍កំបាំងរបស់ស្ថាប័នដែលអ្នកកំពុងធ្វើការរាល់ថ្ងៃ កុំទម្លាប់ខ្លួននិយាយឱ្យតែបាននិយាយឱ្យសោះ រឿងខ្លះមិនមែនចេះតែនិយាយបានគ្រប់រឿងនោះទេ។

២. គ្រប់រឿងដែលអ្នកគិត ពេលខ្លះចិត្តអ្នកគិតរឿងជាច្រើនក្នុងមួយនាទី រឿងខ្លះក៏មានប្រយោជន៍រឿងខ្លះក៏អត់បានការ តើអ្នកគួរតែនិយាយគ្រប់រឿងដែលឬទេ?

៣. កុំបង្ហាញភាពទន់ជ្រាយឱ្យអ្នកដទៃឃើញឱ្យសោះ គ្មានអ្នកណាគេអាណិតអ្នកទេ ហើយមនុស្សភាគច្រើនក៏គេមិនចូលចិត្តមនុស្សទន់ខ្សោយដែរ។

៤. ទោះមានលុយ ឬអត់លុយក៏ដោយក៏កុំគួរ រអ៊ូ ឬសំញែង ទៅកាន់គេខ្លាំងពេក គ្មានអ្នកណាចូលចិត្តមនុស្សអួតទេ ហើយក៏គ្មានអ្នកណាចូលចិត្តអ្នកត្អូញត្អែរដែរ។

៥. កុំនិយាយឱ្យតែបាននិយាយ និយាយឱ្យមានប្រយោជន៍ កុំនិយាយច្រើនតែយកជាសាច់ការមិនបាន ជាពិសេសគឺនិយាយបំភ្លើសរឿងណាមិនពិត។

៦. រឿងរ៉ាវនៅក្នុងគ្រួសារ ពិតណាស់ការរស់នៅជាមួយគ្នាតែងតែមានភាពល្អក់កករជាក់ជាមិនខាន តែអ្នកមិនគួរយកទៅបង្ហាញអ្នកដទៃឡើយវាប្រៀបដូចជាហែកឱ្យគេស្តាប់អញ្ចឹង។

៧. អាថ៍កំបាំងផ្ទាល់ខ្លួន បើអ្នកនិយាយទៅកាន់អ្នកដទៃ តើអ្នកប្រាកដទេថាមនុស្សម្នាក់នោះជាមនុស្សដែលអ្នកអាចទុកចិត្តបាន តើគេអាចនិយាយប្រាប់អ្នកផ្សេងទៀតដែលឬទេ អ្នកត្រូវប្រាកដខ្លួនឯង។

៨. កុំនិយាយអាថ៍កំបាំងអ្នកដទៃឱ្យមនុស្សផ្សេងទៀតដឹង ព្រោះគេទុកចិត្តអ្នកជាមនុស្សសំខាន់ទើបប្រាប់អ្នក ដូច្នេះអ្នកត្រូវតែស្មោះត្រង់ជាមួយគ្នា។

៩. ប្រវត្តិមិនល្អរបស់អ្នកដទៃ ទោះបីជាអ្នកមិនសូវស្និតស្នាលនិងគ្នាទៀតក៏ដោយក៏ពីមុនអ្នកជាធ្លាប់ស្គាល់គ្នាដែរ បើនិយាយទៅប្រាប់ភាគីម្នាក់ទៀតប្រាកដណាស់អ្នកមិនមែនជាមនុស្សគួរឱ្យទុកចិត្តទេ។


អត្ថបទទាក់ទង

រឿង ៣ យ៉ាង ដែលអ្នកមិនគួរអួតដើម្បីបង្ហាញពីភាពក្លាហាន

Leave a Reply

Your email address will not be published. Required fields are marked *