មធ្យោបាយ ៤ យ៉ាង ក្នុងការគិតប្រកបដោយភាពច្នៃប្រតិដ្ឋ

តើការគិតបែបច្នៃប្រតិដ្ឋ (Creative Thinking) គឺជាអ្វី?

ការគិតប្រកបដោយភាពច្នៃប្រតិដ្ឋ មានន័យថា ការគិតនៅខាងក្រៅប្រអប់។ ជារឿយៗ ការច្នៃប្រតិដ្ឋទាក់ទងនឹងការគិត គឺ​បង្កើតវិធីថ្មីដើម្បីបំពេញភារកិច្ច ឬដោះស្រាយបញ្ហាដែលប្រឈមនឹងឧបសគ្គ។ មានន័យថា នេះជាការគិត​ពិចារណា​ដែលនាំមកនូវទស្សនវិស័យថ្មី ហើយជួយអង្គភាពកាន់តែមានផលិតភាពទ្វេ​ ព្រមទាំង​រលូនបាន។

និយមន័យ និងឧទាហរណ៍នៃការគិតច្នៃប្រតិដ្ឋ គឺសំខាន់សម្រាប់ការរៀនអំពីជំនាញ​ទន់។ នេះ​និយាយ​អំពីសមត្ថភាពក្នុងការពិចារណាអ្វីមួយតាមរបៀបថ្មីដែល​អាចជាវិធីសាស្រ្តល្អចំពោះបញ្ហាការដោះស្រាយជម្លោះរវាងនិយោជិត ឬនាំមកនូវទស្សនៈថ្មីៗ រីកចម្រើន​ បង្កើតបរិយាកាស​ធ្វើការ​ភ្លឺស្វាង។

យោង​តាម​ការចុះផ្សាយ​របស់គេហទំព័រ Betterup គំនិតច្នៃប្រតិដ្ឋផ្តល់នូវ​ដំណោះស្រាយជាច្រើន ជាពិសេស​នៅ​ពេលមានបញ្ហា។ ម៉្យាងវិញទៀត គំនិតច្នៃប្រតិដ្ឋបានក្លាយជាដៃគូនៃការគិតបែបត្រិះរិះពិចារណាផងដែរ មានន័យថា វាជាសសៃសម្រាប់ពង្រឹងការគិតទៅកាន់ផ្នែក ឬរបៀបនៃការគិតផ្សេងៗទៀតតាមរបៀបនីមួយៗ។ ជាងនេះទៅទៀត វាមិនត្រឹមតែជួយសម្រួលការងារតែប៉ុណ្ណោះទេ ប៉ុន្តែមនុស្សក៏អាចយកជំនាញនេះទៅប្រើដើម្បីអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ឬសមត្ថភាពនៅក្នុងដំណើរជីវិតគ្រួសារ ជីវិតសិស្សនិស្សិត និងជាបំណែកមួយនៃភាពជាអ្នកដឹកនាំផងដែរ ជារួមគឺមានន័យថា គំនិតច្នៃប្រតិដ្ឋជួយសម្រួលដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃយ៉ាងច្រើន។

របៀបនៃការគិតប្រកបដោយការច្នៃប្រតិដ្ឋ

ឱកាសសម្រាប់បញ្ចេញ​គំនិតច្នៃប្រតិដ្ឋនៅក្នុងកន្លែងធ្វើការ ខុសគ្នាពីមុខតំណែងសិល្បៈជាក់ស្តែងដែល​ជាទូទៅត្រូវបានគេចាត់ទុកថាមានលក្ខណៈច្នៃប្រឌិត ឧទាហរណ៍៖

១. ការច្នៃប្រតិដ្ឋសិល្បៈ

គ្រប់គ្នា មិនចាំបាច់ជាសិល្បករដើម្បីឱ្យការងាររបស់ខ្លួនមានធាតុសិល្បៈទេ។ ការងារច្នៃប្រតិដ្ឋបែបសិល្បៈ អាចរួមបញ្ចូលការរចនាឡូហ្គូ ការ​សរសេរ ការផ្សាយពាណិជ្ជកម្ម ការ​បង្កើតការវេចខ្ចប់ផលិតផល ឬរៀបចំសរសេរអក្សរស្អាតៗ ។ល។

២. ការច្នៃប្រតិដ្ឋដោះស្រាយបញ្ហា

ការដោះស្រាយបញ្ហាដែលមានលក្ខណៈច្នៃប្រតិដ្ឋ នឹងស្វែងរកដំណោះស្រាយថ្មីជាជាងកំណត់ និងអនុវត្តបទដ្ឋានដដែលៗ កាត់បន្ថយចំណាយក្នុងពេលមានវិបត្តិ ឬបង្កើតយុទ្ធសាស្ត្រដោះ​ចោលវិវាទដើម្បីការពារអតិថិជន។

៣. ការច្នៃប្រតិដ្ឋក្នុងជំនាញ​

អ្នកខ្លះគិតថាវិទ្យាសាស្ត្រ និងវិស្វកម្មផ្ទុយពីសិល្បៈ និងការច្នៃប្រតិដ្ឋ។ នោះមិនពិតទេ។ វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យាមានលក្ខណៈច្នៃប្រតិដ្ឋខ្ពស់។ ការរចនារ៉ូបូតខ្សែបង្គុំដែលមានប្រសិទ្ធិភាពជាងមុន ការសរសេរកម្មវិធីកុំព្យូទ័រថ្មីប្រកបដោយភាពច្នៃប្រតិដ្ឋ ឬការបង្កើតសម្មតិកម្មដែលអាចសាកបានសុទ្ធតែជាសកម្មភាពច្នៃប្រតិដ្ឋខ្ពស់។

ប្រវត្តិសាស្រ្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺពោរពេញទៅដោយគម្រោងដែលមិនដំណើរការបានមិនមែនដោយសារកំហុសបច្ចេកទេសឬវិធីសាស្រ្តនោះទេ ប៉ុន្តែដោយសារតែមនុស្សនៅតែជាប់គាំងនៅក្នុងការសន្មត និងទម្លាប់ចាស់។ វិស័យ STEM ត្រូវការការច្នៃប្រតិដ្ឋដើម្បីរីកលូតលាស់ និងរីកចម្រើន។

៤. ការគិតបែបច្នៃប្រតិដ្ឋ

ការគិតបែប​ច្នៃប្រតិដ្ឋ ត្រូវបានបង្ហាញតាមវិធីជាច្រើនដូចជា ការវិភាគដែលសមត្ថភាពនេះ​ នេះ​តម្រូវឱ្យមានការ​ពិនិត្យមើលអ្វីៗដោយប្រុងប្រយ័ត្ន មិនថាសំណុំទិន្នន័យ ផែនការ មេរៀន ឬសមីការទេ តោង​ត្រូវចេះវិភាគជាមុនសិនមុនឈានដោះស្រាយបញ្ហា។ និយោជិតចង់បាននិយោជកដែលពូកែ​ច្នៃប្រតិដ្ឋ ហើយ​ជួយពួកគេដោះស្រាយបញ្ហាទាក់ទងនឹងការងារ។ នៅពេលប្រឈមមុខនឹងបញ្ហា សូមពិចារណាវិធីដែលយើងអាចដោះស្រាយមុនពេលស្នើសុំជំនួយ។

អត្ថប្រយោជន៍នៃការគិតច្នៃប្រតិដ្ឋ

និយោជិតចង់បានអ្នកចេះគិតច្នៃប្រតិដ្ឋ ពីព្រោះផ្តល់អត្ថប្រយោជន៍ដល់មូលដ្ឋានការងារ​របស់ពួកគេ។ ក្រុមហ៊ុនដែលជំរុញការច្នៃប្រតិដ្ឋ អាចមើលឃើញកំណើនប្រាក់ចំណូលកាន់តែច្រើន។

សរុបមក

ការអភិវឌ្ឍជំនាញគិតបែបច្នៃប្រតិដ្ឋ ជាគន្លឹះនាំទៅរកការបង្កើតអ្វីថ្មីៗប្រកបដោយប្រសិទ្ធភាព តែបើមើលមួយភ្លែត គេអាច​គិតថា ជំនាញនេះ គឺសម្រាប់តែអ្នកដែលមានទេពកោសល្យផ្នែកនេះទេទើបអាចធ្វើបាន។ ប៉ុន្តែការពិតជាក់ស្ដែងវាពុំមែនដូច្នោះឡើយ សិល្បៈនៃការគិតបែបច្នៃប្រតិដ្ឋ មិនចាំបាច់ទាល់តែមនុស្សដែលមានការបង្កើតគំនិតថ្មីៗរហូតនោះទេ គឺគ្រាន់តែអ្នក​មានការគិតវិជ្ជមាន ចេះប្រមូលនូវ​ចំណេះដឹងបន្ថែម និងចងក្រងគំនិតដែលមានស្រាប់ឱ្យក្លាយជាបណ្តុំនៃពហុព័ត៌មាន ដែលកត្តាទាំងនេះហើយអាចជួយឱ្យអ្នក​បណ្តុះនូវ​ការគិតបែបច្នៃប្រតិដ្ឋបាន។

ប្រភពយោង៖

Leave a Reply

Your email address will not be published. Required fields are marked *