តិចនិក ៤ យ៉ាង ដើម្បីបង្វឹកខ្លួនឯងឲ្យមានភាពធន់ និងបង្កើនផលិតភាពការងារ
ផលិតភាពការងារ គឺជាកត្តាដ៏សំខាន់របស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រង ដែលមិនមែនគ្រាន់តែជាគោលបំណងសំខាន់របស់ក្រុមហ៊ុននោះទេ តែវាអាចផ្តល់នូវជីវភាពដ៏ល្អប្រសើររបស់បុគ្គលិកផងដែរ។ ផលិតភាពបុគ្គល គឺជាបុគ្គលដែលពោរពេញដោយភាពសប្បាយរីករាយនូវការធ្វើរឿងអ្វីមួយ។ ហើយការសប្បាយចិត្តក្នុងការធ្វើនោះ នាំឲ្យអង្គភាពទទួលបានការរីកចម្រើន។
ផលិតភាពការងារ គឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែបវិជ្ជមាននៅកន្លែងធ្វើការ។
យុទ្ធសាស្ត្របង្កើនផលិតភាពការងារ គឺជារឿងដ៏សំខាន់ដែលមនុស្សពេញវ័យតោងខំបង្វឹកខ្លួនឯង។ នេះជាជំនាញទន់មិនអាចខ្វះបានដែលបង្ហាញពីការចេះចាយពេលវេលាឲ្យមានប្រយោជន៍លើការងារប្រចាំថ្ងៃរបស់យើងមិនខាតពេលក្នុងការកសាងក្រេឌីតក្នុងសង្គមមុនវ័យចាស់ចូលមកដល់។
អ្នកខ្លះមានជំនាញរឹងច្បាស់លាស់ពូកែ តែខ្សោយជំនាញទន់ គឺខ្សោយស្មារតីដែលត្រូវខំឧស្សាហ៍ព្យាយាម ពួកគេមិនងាយជោគជ័យក្នុងមូលដ្ឋានវិជ្ជាជីវៈទេ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ៤ យ៉ាង ដើម្បីបង្វឹកខ្លួនឯងធន់បានយូរនឹងការងារ បង្កើនផលិតភាពច្រើន និងរហ័សជាងគេដទៃ៖
១. ម្ចាស់លើការធ្វើដំណើរ និងទាន់ពេលវេលា
ភាគច្រើននៃគ្នាយើងដែលធ្វើដំណើររាល់ថ្ងៃទៅធ្វើការ នៅតាមផ្លូវស្ទះចរាចរណ៍ឬមានឧប្បត្តិហេតុដែលមិនអាចដឹងមុន។ ហើយបើជាមធ្យមការធ្វើដំណើរចាយពេលអស់ជិត ៣០ នាទី នោះនឹងបន្ថែមម៉ោងក្នុងមួយថ្ងៃ ៥ ម៉ោង ក្នុងមួយសប្ដាហ៍ ដែលយើងមិនសម្រេចអ្វីបានទាំងអស់។
ជម្រើសល្អបំផុតគឺត្រូវបញ្ឈប់ការធ្វើដំណើរដែលយឺតយ៉ាវទាំងអស់គ្នា ។ អ្នកធ្វើការតាមអនឡាញអាចធ្វើការពីផ្ទះ យ៉ាងហោចណាស់មួយឬពីរថ្ងៃក្នុងមួយសប្ដាហ៍ក៏បាន។
មិនត្រឹមតែជួយសន្សំសំចៃពេលវេលាសម្រាប់សកម្មភាពដែលមានតម្លៃប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាពក្នុងមធ្យោបាយច្រើនជាងមួយ។ ជាពិសេសគឺកាត់បន្ថយឱកាសក្នុងការប្រឈមនឹងមេរោគ ដែលបង្កឡើងដោយវីរុស។
២. រៀនអំពីឧបករណ៍ស្វ័យប្រវត្តិ
ក្នុងសម័យបច្ចេកវិទ្យានេះ គ្រប់យ៉ាងទំនើបៗ មនុស្សអាចធ្វើការឆ្លងឆ្លើយគ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណេតដោយមិនចាំបាច់ទៅផ្ទាល់។ យើងក៏អាចធ្វើបានដូច្នោះដែរ ត្រូវចេះស្វ័យប្រវត្តិនៅជំនាញក្នុងការសរសេរកម្មវិធីងាយៗ ដើម្បីធ្វើឲ្យជីវិតការងាររបស់យើងមានដំណើរការជាងមុន។ អ៊ីម៉ែល គឺជាកន្លែងមួយដែលយើងអាចធ្វើការងាររហ័សជាងមុន និងមិនខាតពេល។
៣. ចេះផ្ទេរការងារ
ភាគច្រើនយើងតស៊ូដើម្បីសម្រេចគោលដៅប្រចាំថ្ងៃ ពីព្រោះមានភារកិច្ចច្រើនដែលត្រូវធ្វើ។ សូមកុំទទួលបន្ទុកការងារតែឯងដោយមិនសុំជំនួសពីអ្នកក្បែរខ្លួន។ ទោះបីមិនត្រូវជំនាញ តែយើងអាចបង្រៀនពួកគេបាន។
បើអាចគួរផ្ទេរការងារទៅឲ្យនរណាម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រងការងារទាំងនោះ ជាពិសេសនៅពេលដែលយើងមានអ្វីៗជាច្រើនដែលត្រូវធ្វើជាងនេះ។
៤. បណ្ដុះបណ្ដាលការផ្ដោតអារម្មណ៍
រាល់ម៉ោងដែលយើងបានចំណាយពេលធ្វើការ អាចផ្ដល់តម្លៃកាន់តែច្រើន ប្រសិនបើយើងរៀនផ្ដោតអារម្មណ៍បានល្អជាងនេះ។ សូមចាប់ផ្ដើមដោយបំបាត់ការរំខានផ្សេងៗ ដោយការបិទការជូនដំណឹង ហើយដកអ៊ីនធឺណេតចោល។ សូម្បីតែការរំខានតែមួយ ក៏អាចរំខានដល់ការផ្ដោតអារម្មណ៍របស់យើងរយៈពេល ៣០ នាទី ឬលើសនេះ។
ដូច្នេះ ជាការសំខាន់ក្នុងការកម្ចាត់សំឡេងរំខានទាំងនេះចេញ មុនពេលចាប់ផ្ដើមធ្វើផលិតភាពផ្ទាល់ខ្លួន។
មនុស្សភាគច្រើនអាចបង្កើនផលិតភាពប្រចាំថ្ងៃរបស់ពួកគេបានយ៉ាងងាយស្រួល ជាមួយនឹងទម្លាប់ និងការផ្លាស់ប្ដូរអាកប្បកិរិយាមិនល្អចេញពីខ្លួន។
អត្ថបទទាក់ទង