ដំណាក់កាលចំនួន ៤ ដែលអ្នកអាចប្រើដើម្បីស្វែងរកគោល​បំណងក្នុងជីវិតរបស់អ្នក

គោល​បំណង (នាម) បំណង​ប៉ុន​ប៉ង​ចង់​បាន​អ្វី​មួយ ដែល​ខ្លួន​បម្រុង​ទុក​ថា​នឹង​យក​ឲ្យ​បាន។ គោល​បំណង ជាចំណុច​ដែល​ប៉ង​ប្រាថ្នា អ្វី​ដែល​ចង់​បាន ឧទាហរណ៍ តើ​អ្នក​មក​នេះ​មាន​គោល​បំណង​អ្វី?

ខាងក្រោមនេះជាវិធីសាស្ត្រមួយដែលមាន ៤ ដំណាក់កាល ដែលអ្នកអាចប្រើដើម្បីស្វែងរកគោល​បំណងក្នុងជីវិតរបស់អ្នក និងអារម្មណ៍ដឹងពីសារៈសំខាន់របស់អ្នក៖

១. បង្កើតចក្ខុវិស័យច្បាស់លាស់មួយនៃជីវិតដែលអ្នកចង់បាន

នៅពេលកំណត់អាទិភាពពិតប្រាកដរបស់អ្នកហើយ នោះអ្ន​កអាចចាប់ផើ្តម​បង្កើតចក្ខុវិស័យមួយ សម្រាប់ជីវិតដែលអ្នកចង់បាន​ ដោយឆ្លើយនឹងសំណួរខាងក្រោម៖

  • តើអ្នកនឹងបង្កើតជីវិតរបស់អ្នកជុំវិញអាទិភាពទាំងនោះបានដោយរបៀបណា?

កត់ត្រាទុកនូវរឿងគ្រប់យ៉ាង ដែលអ្នកគិតឃើញពីជីវិតដែលអ្នកចង់បាន។ បន្ទាប់មក​ ប្រឹងប្រែង​ដោយមានជំនឿថា វាអាចទៅរួចដើម្បីសម្រេចវាបាន។ ប្រការនេះអាចមានភាពលំបាក ប៉ុន្តែវាមានសារៈ​សំខាន់ខ្លាំងណាស់។ ឧទាហរណ៍ បើអ្នកគិតថាការធ្វើដំណើរគឺជារឿងមួយក្នុងចំណោមអាទិភាពរបស់អ្នក ហើយអ្នកប្រាថ្នាបង្កើតអាជីពមួយផ្អែកលើសេរីភាព ដោយប្រើប្រាស់កុំព្យូទ័រដែលអាចឲ្យអ្នកធ្វើការពី​គ្រប់ទី​កន្លែងនៅក្នុងពិភពលោក អ្នកចាំបាច់ត្រូវមាន ជំនឿថា វាអាចទៅរួចឬសម្រេចបាន។

២. កំណត់អ្វីដែលជាអាទិភាពរបស់អ្នក ហើយលុបបំបាត់គោលបំណងមិនពិតប្រាកដនានា

ដើម្បីរស់នៅក្នុងជីវិតវិសមញ្ញនិងប្រាកដមួយ អ្នកត្រូវរស់នៅក្នុងជីវិតរបស់អ្នក មិនមែនរស់ក្នុង ជីវិត​អ្នក​​ដទៃនោះទេ។ ដូច្នេះហើយ អ្នកត្រូវដឹងពីអ្វីដែលជាអាទិភាពនិងគោលបំណងពិតប្រាកដរបស់អ្នក មិនមែនគោលបំណងមិនពិតប្រាកដនោះទេ។ គោលបំណងមិនប្រាកដគឺជាគោលដៅ ដែលអ្នកព្យាយាម​ដើម្បី​​សម្រេច​ឲ្យ​បាន ប៉ុន្តែ វាមិនស្របតាមអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ហើយមិនស្របទៅតាម បុគ្គល​ដែល​អ្នកចង់ក្លាយខ្លួននោះទេ។ ហេតុនេះ ដើម្បីដឹងពីអាទិភាពនិងគោលបំណង ពិតប្រាកដរបស់ អ្នក អ្នក​ត្រូវឆ្លើយសំណួរខាងក្រោមប្រកបដោយភាពស្មោះត្រង់៖

  • អ្វីដែលសំខាន់បំផុតសម្រាប់រូបអ្នក?
  • តើគោលបំណងមិនប្រាកដអ្វីខ្លះ ដែលអ្នកកំពុងព្យាយាមសម្រេចឲ្យបាន?

នៅពេលដែលអ្នកដឹងពីរឿងទាំងអស់នេះហើយ អ្នកនឹងចាប់ផ្តើមផ្តោតជីវិតរបស់អ្នក ទៅលើអ្វី​ដែលសំខាន់បំផុតសម្រាប់អ្នក ហើយវានឹងផ្តល់ឲ្យអ្នកនូវកន្លែងទំនេរមួយដើម្បីបង្កើតជីវិតវិសមញ្ញនិងពិត​ប្រាកដរបស់អ្នក។

៣. បង្កើតផែនការមួយដើម្បីសម្រេចចក្ខុវិស័យនោះឲ្យបាន

បើអ្នកមានចក្ខុវិស័យនោះហើយ អ្នកចាំបាច់ត្រូវមានផែនការមួយដើម្បីសម្រេចវា។ ក្នុងករណីនេះ ការគ្រាន់តែមានក្តីសង្ឃឹមមិនមែនជាយុទ្ធសាស្ត្រនោះទេ ប៉ុន្តែអ្នកត្រូវការមានផែនការមួយ។ បង្កើតផែន​ការលម្អិតមួយ ហើយកំណត់ឳសានវាទមួយសម្រាប់ខ្លួនឯងដើម្បីសម្រេចវា។

៤. ដោះស្រាយនឹងឧបសគ្គប្រកបដោយប្រសិទ្ធភាព

នៅពេលអ្នកអនុវត្តតាមដំណាក់ខាងលើហើយ អ្នកនឹងត្រូវដោះស្រាយនឹងឧបសគ្គនានា ដើម្បីសម្រេចវា ដូចជា៖

  • ការខ្លាចការបរាជ័យ
  • ការខ្លាចភាពជោគជ័យ
  • ការខ្លាចភាពលេចធ្លោជាងគេនៅក្នុងចំណោមវ៉ូងមនុស្ស
  • ការខ្លាចដែលថាអ្វីដែលអ្នកមានជំនឿថាអាចសម្រេចបាន បែរជាមិនអាចសម្រេចបានទៅវិញ​សម្រាប់​អ្នក
  • ការមានអារម្មណ៍ថាហត់នឿយ ឬធ្លាក់ទឹកចិត្ត
  • ការរំខានចិត្ត
  • ការបង្អាក់ចិត្ត

អ្នកនឹងទទួលរងរឿងទាំងឡាយនេះជារៀងរាល់ថ្ងៃ ដែលប៉ុនប៉ងរំខានចិត្តអ្នកចេញពីអាទិភាពពិតប្រាកដរបស់អ្ន​ក។ វាសំខាន់ណាស់ក្នុងការដើរតាមផ្លូវ និងរស់ក្នុងជីវិតរបស់អ្នក ដោយផ្តោតលើអ្វី​ដែលសំខាន់បំផុតសម្រាប់អ្នក និងកសាងជីវិតរបស់អ្នកស្របតាមចក្ខុវិស័យរបស់អ្នក។

ហេតុនេះហើយ នៅពេលអ្នកដឹងច្បាស់ពីអ្វីដែលអ្នកប្រាថ្នាចង់បានដោយពិតប្រាកដ និង​អ្វីដែលសំខាន់សម្រាប់អ្នក ហើយបង្កើតផែនការដើម្បីសម្រេចឲ្យបានចក្ខុវិស័យរបស់អ្នក នោះគ្រប់យ៉ាង​នឹង​​ផ្លាស់ប្តូរ។

សម្រួលពី៖ lifehack.org


អត្ថបទទាក់ទង

​វិធីសាស្រ្តសាមញ្ញចំនួន ៥ ​ដែល​លោកអ្នក​អាច​រៀន​ពី​កំហុស​ និង​បរាជ័យ​ដើម្បី​ក្រោក​ដើរ​លើ​ផ្លូវ​ទៅ​រក​ជោគជ័យ

 

Leave a Reply

Your email address will not be published. Required fields are marked *