ការ​ប្រៀប​ធៀប​ជីវិតជា​មួ​យ​របស់ចំនួន ៧ ​ដែល​ឃើញ​ពិត​តាម​ធម្ម​ជាតិ​

ការ​ប្រៀប​ធៀប​ជីវិត​ ជា​មួ​យ​របស់​ដែល​ឃើញ​ពិត​តាម​ធម្ម​ជាតិ​ គឺ៖

១. ជីវិត​ ប្រៀប​ដូច​ដំណក់​ទឹក​សន្សើម​ជា​ប់​លើ​ចុង​ស្មៅ កាល​ដួង​សុរិយា​ចែង​ចាំង​ស្មើ​ដល់​ដំណក់​ទឹក​ រមែង​ហួត​ហែង​ទៅ​ ជីវិត​មនុស្ស​ក៏​ដូច​គ្នា​ដូច្នោះ​ដែរ រមែង​រស់​នៅ​មិន​យូរ​ គួរ​ឧ​ស្សាហ៍​សាង​បុណ្យ​កុសល​ទុក​ ត្រូវ​មាន​សតិ​បញ្ញា​ជា​គ្រឹះ​គ្រង​ខ្លួន។

២. ជីវិត​ ប្រៀប​ដូច​ពពុះ​ទឹក​កាល​ភ្លៀង​ធ្លាក់​ចុះ​មក ពពុះ​ទឹក​ រមែង​បែក​ឡើង​រហ័ស​នៅ​មិន​បាន​យូរ។

៣. ជីវិត​ ប្រៀប​ដូច​ស្នាម​ឈើ​គូស​ចុះ​ទៅ​ក្នុង​ទឹក​គូស​ ឈើ​ទៅ​ក្នុង​ទឹក​ហើយ ទឹក​រមែង​រួម​ត្រឡប់​រក​គ្នា​ បាន​យ៉ាង​លឿន​រហ័ស​ សូម្បី​ជី​វិតក៏​នៅ​មិន​បាន​យូរ។

៤. ជីវិត​ ប្រៀប​ដូច​ទឹក​ហូរ​ធ្លាក់​ចុះ​ពី​លើ​ភ្នំ​ មិន​អាច​នឹង​ឈប់​បាន រមែង​ហូរ​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ទី​ទាប​បន្ត​បន្ទាប់​ ជី​វិត​ក៏​ដូច្នោះ​ មិន​អាច​តាំង​នៅ​បាន រមែង​ហូ​រ​ឆ្ពោះ​ទៅ​កាន់​ទី​បំផុត​ គឺ​សេចក្តី​ស្លាប់ ។ ដូច​មាន​ ពាក្យ​ថា​ (​ទី​បំផុត​ បើ​មិន​ដុត​ក៏​កប់​ ទី​ចុង​បញ្ចប់​ បើ​មិន​កប់​ក៏​ដុត​ដែរ ) ។

៥. ជី​វិត​ ប្រៀប​ដូច​ជា​ដុំ​ស្លេស្ម​ កាល​ដុំ​ស្លេស្ម​នៅ​ក្នុង​មាត់​របស់​បុគ្គល​ណា ហើយ​ក៏​ត្រូវ​ស្តោះ​ចោល​ដោយ​មិន​លំបាក មិន​មាន​អ្នក​ណា​ចង់​ទុក​ស្លេស្ម​ឡើយ សូម្បី​ជីវិត​ក៏​ដូច្នោះ​ដែរ។

៦. ជីវិត ប្រៀប​ដូច​ជា​ចំណិត​សាច់​ដែល​ឋិត​នៅ​ក្នុង​ខ្ទះ​ ត្រូវ​ចម្អិន​ពេញ​មួយ​ថ្ងៃ រមែង​រលួយ​ផុយ​ទៅ​ដោយ​ឆាប់​រហ័ស​ មិន​អាច​ឋិត​នៅ​យូរ​បាន​ សូម្បី​ជីវិត​ក៏​ដូច្នោះ​​ដែរ។

៧. ជីវិត​ប្រៀប​ដូច​ជា​សត្វ​គោ ដែល​នឹង​ត្រូវ​សម្លាប់​ ​ដែល​ត្រូវ​នាំ​ទៅ​កាន់​ទី​ពិ​ឃាត​ គោ​ដើរ​ឈាន​ជំហាន​មួយ​ៗ ចូល​ទៅ​ ក៏​ដូច​ជាមួយ​ការ​ដើរ​ឆ្ពោះ​ទៅ​កាន់​សេច​ក្តី​ស្លាប់​ដែរ​ អ្នក​សម្លាប់​កំពុង​រង់​ចាំ ​ជីវិត​យើង​ ក៏​កំពុង​ដើរ​ទៅ​កាន់​សេចក្តីស្លាប់​ដូច​គ្នា។

ដូច្នេះ កាល​បើ​មាន​ជីវិត​នៅ​ គួរ​ធ្វើ​តែ​សេចក្តី​ល្អ​វៀរ​ចាក​ការ​ធ្វើ​អាក្រក់​ ព្រោះជីវិត​ខ្លី​ណាស់ ការ​ស្លាប់​ទៅ​មាន​តែ​បុណ្យ​និង​បាប​ជាគ្រឿង​នាំ​ទៅ​កាន់​សុគតិ ឬ​ទុគ្គ​តិ។

  • ចាក. គម្ពីរ​ឃ្លាំង​បរិយត្តិ​ភាគ ១ ទំព័រ ៦២៧
  • ដក​ស្រង់​ពី​សៀវភៅ​ ឧបោសថ​សីល​​

អត្ថបទទាក់ទង

រឿងសំខាន់ទាំង ៩ ដែលអ្នកមិនគួរនិយាយទៅកាន់អ្នកដទៃ

 

Leave a Reply

Your email address will not be published. Required fields are marked *