៩ ហេតុផលសំខាន់ៗ ដែលធ្វើឲ្យអ្វីៗមិនដំណើរការក្នុងជីវិតរបស់អ្នក

យើងកើតមកមានសក្តានុពល ហើយវាជាកាតព្វកិច្ចរបស់យើងក្នុងការបំពេញពួកវា។ គ្មាននរណាម្នាក់ អាចធ្វើវាជំនួសយើងបានទេ។ ខាងក្រោមនេះជាហេតុផលសំខាន់ៗមួយចំនួនដែលធ្វើឲ្យអ្វីៗមិនដំណើរការក្នុងជីវិតរបស់អ្នក៖

១. អ្នកកំពុងខ្ជះខ្ជាយសក្តានុពលរបស់អ្នក៖ យើងកើតមកមានសក្តានុពល ប៉ុន្តែមនុស្សភាគច្រើនមិនប្រើវាទាល់តែសោះ។

២. អ្នកគ្មានគោលដៅ៖ បើគ្មានគោលដៅ អ្នកនឹងមានអារម្មណ៍ថាគ្មានប្រយោជន៍ និងមិនអាចសម្រេចបាន។

៣. អ្នកមិនមានលទ្ធផល ហើយពេលវេលាកំពុងតែអស់ទៅៗ៖ ពាក្យសំដី​ គឺទទេគ្មានអ្វីសោះ ប្រសិនបើគ្មានសកម្មភាព និងលទ្ធផល។

៤. បុគ្គលិកលក្ខណៈរបស់អ្នក មិនត្រូវបានរួមបញ្ចូល និងអភិវឌ្ឍ៖ ការធ្វើការលើបុគ្គលិកលក្ខណៈរបស់អ្នក គឺចាំបាច់ណាស់។

៥. អ្នកជាមនុស្សមិនច្បាស់លាស់៖ អ្នកត្រូវជ្រើសរើសផ្លូវជីវិតរបស់អ្នក ហើយប្រកាន់យកវាឲ្យបានខ្ជាប់ខ្ជួន។

៦. អ្នកចាប់ផ្តើមរឿងរ៉ាវនានា តែមិនបានបញ្ចប់ពួកវា៖ មនុស្សភាគច្រើនល្អក្នុងការចាប់ផ្តើមអ្វីមួយ ប៉ុន្តែអាក្រក់ក្នុងការបញ្ចប់វាឲ្យបាន។

៧. អ្នកមិនវិនិយោគពេលវេលារបស់អ្នក៖ ពេលវេលា គឺជាធនធានដ៏មានតម្លៃបំផុត អ្នកអាចវិនិយោគ ឬខ្ជះខ្ជាយបំផ្លាញវាបាន។

៨. អ្នក​មិន​ដឹង​ថា​អ្នក​ជា​នរណា៖ វិបត្តិ​អត្តសញ្ញាណ ​ធ្វើ​ឱ្យ​អ្នក​មិន​បាន​សម្រេចអ្វីសោះឡើយ។

៩. អ្នកមិនរស់នៅក្នុងជីវិតរបស់អ្នកទេ អ្នកទទេស្អាត៖ សូមកុំខ្លាចជីវិត ត្រូវធ្វើឲ្យវាស្រស់បំព្រងឡើង។


យើងសូមណែនាំសៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

Leave a Reply

Your email address will not be published. Required fields are marked *