៦ យ៉ាង អំពីមិត្តមិនច្បាស់ជាមិត្ត សត្រូវមិនច្បាស់ជាសត្រូវ

មិត្ត (មិត បា. ឬ សំ.) ( ន. ) អ្នក​ដែល​រាប់អាន​គ្នា​ជិតដិត, មនុស្ស​ដែល​ស្រឡាញ់​រាប់​រក​គ្នា​យ៉ាង​ជិតស្និទ្ធ, សំឡាញ់; មិត្ត​មាន​ពីរ​យ៉ាង​គឺ កល្យាណ​មិត្ត មិត្ត​ដែល​មាន​អធ្យាស្រ័យ​ល្អ; បាប​មិត្ត មិត្ត​ដែល​មាន​អធ្យាស្រ័យ​អាក្រក់ : បុគ្គល​គួរ​កុំ​សេព​គប់​បាប​មិត្ត, គួរ​សេព​គប់​តែ​កល្យាណ​មិត្ត, ប៉ុន្តែ​គួរ​ប្រយ័ត្ន​កុំ​ធ្វើ​បាប​មិត្ត​ឲ្យ​ក្លាយ​ជា​សត្រូវ​ឡើយ (ព. ពុ.) ។ ពាក្យ មិត្ត ឬ មិត្រ នេះ បា. សំ. ប្រើ​ជា​នបុំសកលិង្គ ទោះ​បុរស​ក្ដី ស្ត្រី​ក្ដី ក៏​នៅ​តែ​ប្រើ​ជា មិត្ត ឬ មិត្រ ដូច​គ្នា : កូន​ប្រុស​អ្នក​វា​ជា​មិត្រ​នឹង​កូន​ប្រុស​ខ្ញុំ; នាង​កញ្ញា​ពីរ​នាក់​ហ្នឹង​វា​ជា​មិត្រ​នឹង​គ្នា​យូរ​ឆ្នាំ​ហើយ; ខ្លា​ឈ្មោល​ជា​មិត្រ​នឹង​ខ្លា​ឈ្មោល; ចចក​ញី​ជា​មិត្រ​នឹង​ចចក​ញី ។ល។ ម្ដាយ​ជា​មិត្រ​ជិតដិត​ស្និទ្ធស្នាល​នឹង​កូន​ប្រុស​ស្រី​ក្នុង​លំនៅ​របស់​ខ្លួន; បុណ្យ​ដែល​គេ​បាន​ធ្វើ​ហើយ​ខ្លួន​គេ ជា​មិត្រ​របស់​គេ​ក្នុង​លោក​ខាង​មុខ (ពុទ្ធ​ភាសិត) ។ (បា. សំ. មិន​ផ្លាស់​តាម​លិង្គ​ដូច បារ. ប្រុស​ជា Ami ស្រី​ជា Amie ទេ ដ្បិត មិត្ត ឬ មិត្រ នេះ​ជា ន. មិនមែន​ជា គុ.) ។ មិត្រ

សត្រូវ (ស័ត-ត្រូវ សំ. ក្ល.; សំ.; បា.) ( ន. ) (ឝត្រុ; សត្តុ) អ្នក​បៀតបៀន​គេ, អ្នក​ដែល​ប្រទូស្ដ, ដែល​ចង​ទោស​ឬ​ចង​គំនុំ​រក​គ្នា, ដែល​មាន​បំណង​នឹង​ធ្វើ​អាក្រក់​ដល់​គ្នា, ដែល​រក​រឿង​គ្នា, បច្ចា​មិត្ត : ប្រយ័ត្ន​កុំ​ឲ្យ​ទៅ​ជា​សត្រូវ​នឹង​គ្នា; ខ្លា​ជា​សត្រូវ​ចំពោះ​ពួក​ម្រឹក ។ សភាវៈ​ឬ​អ្វី​ៗ​ដែល​ជា​ទំនាស់​នឹង​គ្នា: កិលេស​ជា​សត្រូវ​ចំពោះ​សេចក្ដី​បរិសុទ្ធ ។

១. ឱ្យតែខ្លួនឯងបានផលប្រយោជន៍ មិនខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃ

២. គេគោរពឱ្យតម្លៃចំពោះអ្នកដែលមានផលប្រយោជន៍សម្រាប់ខ្លួនឯងប៉ុណ្ណោះ

៣. ទោះបីអ្នកនោះធ្លាប់មានគុណលើខ្លួន ក៏ហ៊ានបំពានដើម្បីតែផលប្រយោជន៍របស់ខ្លួន

៤. នៅមានផលប្រយោជន៍ដរាបណា អ្នកនិងខ្ញុំជាមិត្តនឹងគ្នាយ៉ាងមានតម្លៃ

៥. ពេលអស់ផលប្រយោជន៍ហើយ អ្នកនិងខ្ញុំជាសត្រូវនឹងគ្នាក៏អាចថាបាន

៦. មិនបានគិតពីគុណធម៌អ្វីនោះទេ សំខាន់គឺផលប្រយោជន៍ជាធំ

មិត្ត និងសត្រូវ អាចប្រែប្រួលបានគ្រប់ពេល។ សត្រូវក្នុងថ្ងៃនេះ ក៏អាចប្រែក្លាយជាមិត្តនៅថ្ងៃស្អែកបានដែរ ប្រសិនបើមានគោលដៅរួមគ្នា។


អត្ថបទទាក់ទង

អ្វីៗមិនស្ថិតនៅជាអមតៈឡើយ!

Leave a Reply

Your email address will not be published. Required fields are marked *