៥ យ៉ាង ដើម្បី​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​មាន​គុណភាព

ជីវិត (សំ. បា.) ( ន. ) ដំណើរ​រស់​នៅ, អាយុ : ចិញ្ចឹម​ជីវិត, រស់​នៅ​អស់​មួយ​ជីវិត ។

និយមន័យគុណភាព៖

  • ការបំពេញសេចក្តីត្រូវការរបស់អតិថិជន (W.Ewards Deming)
  • ភាពស័ក្កិសមសម្រាប់ការប្រើប្រាស់ (J.M. Joran)
  • ការអនុលោមទៅតាមតម្រូវការ (Philip B. Crossby)

និយមន័យនៅក្នុងសៀវភៅផ្សេងៗទៀតរួមមាន៖

  • ការបំពេញ ឬក៏ការលើសពីការទាមទាររបស់អតិថិជន
  • កម្រិតដែលផលិតផល ឬសេវាកម្មបំពេញតម្រូវការរបស់អតិថិជន

ជីវិត គឺជាដំណើរការគ្មានទីបញ្ចប់ ហើយមានរឿងជាច្រើនដែលត្រូវកែលម្អ។ ចំណែកការ​រស់​នៅ​ មិន​មែន​គ្រាន់​តែ​ចុះ​ចាញ់ ក្រោក​ឡើង ឬ​វិល​ទៅ​រក​ភាព​សប្បាយ​រីក​រាយ​នោះ​ទេ។ ប៉ុន្តែក៏ជារបៀបដែល​អ្នក​អាច​អភិវឌ្ឍ និងបន្តពង្រីក​សក្តានុពល​របស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ដូច្នេះ តើ​អ្នក​ធ្វើ​យ៉ាង​ណា​​ដើម្បី​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​មាន​គុណភាព? ខាងក្រោមនេះជាជំហានចំនួន ៥ ​ដែល​យើង​អាច​អនុវត្ត​បាន៖

១. បណ្ដុះ​ផ្នត់​គំនិត​រីកចម្រើន

តើអ្នកធ្លាប់មើលពីចំណុចអវិជ្ជមានទេ? តាម​ពិត អ្នក​ចាត់​ទុក​ខ្លួន​ឯង​ខ្សោយ ហើយ​មិន​អាច​ធ្វើ​អ្វី​បាន។ ទោះបីជាវាមើលទៅមិនសំខាន់ក៏ដោយ របៀបដែលអ្នកគិត ក៏ប៉ះពាល់ដល់គុណភាពរបស់អ្នកដែរ។ ជំហានសំខាន់មួយដែលត្រូវបណ្តុះ ប្រសិនបើអ្នកចង់លើកកំពស់គុណភាពខ្លួនឯង គឺការបណ្តុះផ្នត់​គំនិត​រីកចម្រើន។ មនុស្សគ្រប់រូប មានឱកាស​ដូចគ្នា ដើម្បីសម្រេចបានជោគជ័យ។ អត្ថិភាព​នៃផ្នត់គំនិតរីកចម្រើន​ ធ្វើឲ្យ​អ្នករីកចម្រើន និងបន្តមានការលើកទឹកចិត្ត​ក្នុង​ការ​អភិវឌ្ឍខ្លួនឯងគ្រប់ស្ថានភាព​ទាំងអស់។

២. ដឹង​ពីអ្វី និង​ស្គាល់​ថា​ខ្លួនឯង​ជា​អ្នកណា

បុគ្គល​ម្នាក់ៗ​ ពិត​ជា​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​សក្ដានុពល​រៀងៗខ្លួន។ នៅពីក្រោយភាព​ទន់ខ្សោយ ​ត្រូវតែ​មាន​គុណសម្បត្តិ​មួយ។ វាជាការ​ចាំបាច់​សម្រាប់យើង ដើម្បីអាចទទួលស្គាល់ថាយើងជាអ្វី និង​ស្គាល់ថា​ខ្លួនឯង​ជា​នរណា។ វា​អាច​ស្ដាប់​ទៅ​សាមញ្ញ ប៉ុន្តែការស្គាល់ខ្លួនឯង​​ គឺជា​ជំហាន​មួយ​ក្នុង​ការ​កែប្រែ​ខ្លួន​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​គុណភាព។ ដោយ​ស្គាល់​ខ្លួន​ឯង នោះ​អ្នក​ដឹង​ថា​ចំណុច​ខ្លាំង​ណា​ខ្លះ​គួរ​លើក​តម្កើង ហើយ​ចំណុច​ខ្សោយ​ណា​ខ្លះ​គួរ​ត្រូវ​កែ​លម្អ។

៣. ជីកកកាយ​ និង​អភិវឌ្ឍ​សក្ដានុពល​របស់​អ្នក

និយាយអំពីសក្តានុពល វា​ហាក់ដូចជាយើងម្នាក់ៗត្រូវតែមានវា។ តើអ្នកចង់ស្វែងយល់ និង​អភិវឌ្ឍ​សក្តានុពល​របស់អ្នក ឬគ្រាន់តែចុះចាញ់នឹងសមត្ថភាពដែលមានស្រាប់។ គួរកត់សម្គាល់ថា ការ​ស្វែងយល់ និង​អភិវឌ្ឍ​សក្ដានុពល​របស់​បុគ្គល គឺជាជំហានមួយដែលត្រូវអនុវត្ត ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រកបដោយ​គុណភាព។ សក្ដានុពល​ដែល​ត្រូវ​បាន​អភិវឌ្ឍ​​​រហូត​ដល់​អតិបរមា​ អាច​លើកទឹកចិត្ត​អ្នក​ឲ្យ​ផលិត​ការងារ​ល្អ​បំផុត ហើយ​ថែម​ទាំង​រួមចំណែក​យ៉ាង​ពិតប្រាកដ​ដល់​បរិស្ថាន​ជុំវិញ។ គុណភាព​ ​គឺ​ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដើម្បី​រីកចម្រើន និង​អភិវឌ្ឍ​ខ្លួន​ទៅជា​មនុស្ស​ប្រកបដោយ​គុណភាពពី​មួយថ្ងៃទៅមួយថ្ងៃ។

៤. បង្កើត​ទម្លាប់​ល្អ​នៅ​ក្នុង​ខ្លួនអ្នក

ទម្លាប់​ គឺ​ជា​អ្វី​ដែល​ត្រូវ​តែ​មាន​នៅ​ក្នុង​មនុស្ស​គ្រប់​រូប។ ប៉ុន្តែ មិនមែន​ទម្លាប់​ដែល​មាន​ស្រាប់​ទាំងអស់​សុទ្ធតែ​ល្អ​នោះ​ទេ។ ដូច្នេះហើយ អ្នកត្រូវតែចេះ​បង្កើត​ទម្លាប់​ល្អ​នៅក្នុង​ខ្លួន។ ទម្លាប់​ល្អ​ដែល​ត្រូវ​បាន​បណ្ដុះ​ នឹង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​ថ្ងៃ​អនាគត។ ទម្លាប់​ល្អ​ដែល​បង្កប់​ក្នុង​ខ្លួន​អ្នក ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​មាន​គុណភាព និង​សុចរិត​ភាព។

៥. កំណត់គោលបំណងនៃជីវិត

គោលដៅ​ គឺ​ជា​ផ្នែក​សំខាន់​បំផុត​នៃ​ជីវិត ការ​មាន​គោលដៅ​អនុញ្ញាត​ឲ្យ​អ្នក​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ទៅ និង​ការ​សម្រេចចិត្ត​អ្វី​ដែល​ត្រូវ​ធ្វើ។ ជីវិត​គ្មាន​គោលដៅ​ ប្រៀប​បាន​នឹង​ការ​ជិះ​ទូក​នៅ​កណ្ដាល​សមុទ្រ​ ដោយ​មិន​ដឹង​ទៅ​បោះ​យុថ្កា​នៅ​ទីណា។ ការ​មាន​គោល​បំណង​ច្បាស់​លាស់​ក្នុង​ជីវិត​ អាចឲ្យ​​អ្នក​ដឹង​ថា​ជីវិត​របស់​ខ្លួន​ត្រូវ​ទៅ​ណា។

 

Leave a Reply

Your email address will not be published. Required fields are marked *