៥ ជំហាន ដែលអាចជួយអ្នកឱ្យមានការផ្លាស់ប្តូរទៅជាអ្វីដែលប្រសើរជាងមុន

អ្វីៗទាំងអស់នៅលើភពផែនដី គឺតែងតែមានការផ្លាស់ប្ដូរ មិនថាសត្វ រុក្ខជាតិ ឬមនុស្សនោះទេ។ គ្រប់មនុស្សទាំងអស់ ត្រូវតែមានការផ្លាស់ប្ដូរ ព្រោះការផ្លាស់ប្ដូរគឺជាច្បាប់របស់ធម្មជាតិ ហើយបើពួកគេមិនផ្លាស់ប្ដូរ មានន័យថា ពួកគេមិនចង់រីកចម្រើន និងចង់រស់នៅដូចកង្កែបក្នុងអណ្ដូង ពោលគឺមិនអាចមើលឃើញនូវពិភពលោកខាងក្រៅបានឡើយ ហើយមើលឃើញតែអ្វីដែលពួកគេធ្លាប់ឃើញប៉ុណ្ណោះ។ ការផ្លាស់ប្ដូរ មានន័យថា គឺជាការប្ដូរនូវអ្វីដែលមិនល្អទៅរកអ្វីដែលល្អ ឬផ្លាស់ប្ដូរពីអ្វីដែលមិនប្រសើរទៅរកអ្វីដែលប្រសើរជាងមុន។

ដង្កូវ មិនប្រែទៅជាមេអំបៅដោយសារសំណាងនោះទេ គឺវាត្រូវដេីរតាមវដ្តជីវិតរបស់វា។ ការផ្លាស់ប្តូរខ្លួនឯង ក៏មិនខុសគ្នាដែរ យេីងត្រូវការពេលវេលា និងឆ្លងកាត់ដំណាក់កាលជាច្រើន។ សូម្បីតែឥឡូវនេះអ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចក្នុងការផ្លាស់ប្តូរខ្លួនឯងទៅជាអ្វីមួយ ឬរៀនជំនាញដែលហាក់ដូចជាមិនអាចទៅរួច។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរ គឺជាការចាំបាច់សម្រាប់ការកែលម្អខ្លួនឯង និងដើម្បីទទួលបានភាពជោគជ័យបន្ត។ វាដូចជាដង្កូវដែលត្រូវប្រយុទ្ធប្រឆាំងនឹងដំណាក់កាលផ្សេងៗនៃដំណើរការលូតលាស់របស់វា។  ៥ ជំហាន ខាងក្រោមនេះ នឹងជួយអ្នកឱ្យមានការផ្លាស់ប្តូរទៅជាអ្វីដែលប្រសើរជាងនេះ៖

១. ស្វែងរកមូលហេតុដេីម្បីជាកម្លាំងជំរុញ (Find Your Why)

ការលើកទឹកចិត្ត មានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរខ្លួនឯង ដូចជាលោក រីឆាដ ប្រេនសុន (Richard Branson) អ្នកជំនួញ ជនជាតិអង់គ្លេស គាត់មានច្រេីនជាង ៣៦០ ក្រុមហ៊ុន។ ហើយនេះបានជំរុញឱ្យគាត់សាងសង់ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic របស់ខ្លួន ហេីយធ្វើឱ្យគុណភាពប្រសើរឡើងចំពោះបដិសណ្ឋារកិច្ចនៅលើយន្តហោះ ដូចដែលគាត់បានរំពឹងទុក។

ឧទាហរណ៏មួយទៀត គឺលោក ស្ទីវ ចបស៍ (Steve Jobs) ដែលបានបង្កើតក្រុមហ៊ុន Apple ដើម្បីផ្លាស់ប្តូរ និងអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង។ ជំហានទីមួយនៃការផ្លាស់ប្តូររបស់អ្នក គឺរក “មូលហេតុ” ដើម្បីដាស់អ្នកឡើង នោះអ្នកនឹងមានអំណាច ដើម្បីសម្រេចគោលដៅ ហើយអភិវឌ្ឍខ្លួនអ្នក។

២. ស្វែងរកការណែនាំ (Get Guidance)

ដើម្បីសម្រេចគោលដៅអ្វីមួយ អ្នកត្រូវស្គាល់ផ្លូវជាមុនសិន ដើម្បីកុំឱ្យបាត់បង់លុយ និងពេលវេលាច្រេីន។ កង្វះនៃការណែនាំនឹងទុកឱ្យអ្នក មិនមានការប្រែប្រួល វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មិនមានដំណេីរការនោះទេ។ ដូច្នេះ ការសុំដំបូន្មាន ឬជំនួយ គឺសំខាន់ខ្លាំងណាស់។ គួរចៀសវាងការខកចិត្ត និងស្វែងរកអ្នកពិគ្រោះយោបល់ដែលមានបទពិសោធន៍។ សៀវភៅ គឺជាប្រភពនៃចំណេះដឹងប្រាជ្ញាដែលអាចប្រើប្រាស់គ្មានដែនកំណត់។

៣. ចាកចេញពីតំបន់ងាយស្រួល (Leave Your Comfort Zone)

ការផ្លាស់ប្តូរខ្លួនឯង គឺចាប់ផ្តើមជាមួយការហ៊ានចាកចេញពីតំបន់ងាយស្រួល។ ការរីកចម្រើន នឹងមិនកើតឡើងទេ ប្រសិនបើអ្នកមិនព្យាយាមធ្វើអ្វីថ្មី ដែលមានគ្រោះថ្នាក់ ការប្រកួតប្រជែង ឬការពង្រីកគំនិតរបស់អ្នក និងការបង្កើនជំនាញរបស់អ្នក។ ការចេញពីតំបន់ងាយស្រួល អាចជាការពិបាកនៅពេលដំបូង។ វាមិនមានន័យថា អ្នកអាចផ្លាស់ប្តូរបានភ្លាមៗនោះទេ ឬធ្វើអ្វីដែលធំពេកនោះទេ។

ប៉ុន្តែ អ្នកអាចចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរ ហើយអភិវឌ្ឍខ្លួនឯងបន្តិចម្តងៗ។ ត្រឹមតែ ១% ក្នុងមួយថ្ងៃ អាចបង្កើតលទ្ធផលដ៏អស្ចារ្យក្នុងរយៈពេលវែង។ ប្រសិនបើអ្នកចង់ធ្វើដូច្នេះឲ្យទៀងទាត់ សូមព្យាយាមប្រជែងជាមួយខ្លួនអ្នក ដើម្បីធ្វើអ្វីដែលអ្នកគិតថា មិនហ៊ាន ឬមិនធ្វើ។ សូមកុំគិតអំពីអ្វីដែលអាក្រក់។ នោះមិនលើកទឹកចិត្តឱ្យអ្នកធ្វើវាទេ។ ប៉ុន្តែសូមព្យាយាមផ្លាស់ប្តូរ ដើម្បីគិតអំពីអ្វីដែលល្អបំផុតដែលអាចធ្វេីបាន។

៤. ជឿលើការផ្លាស់ប្តូរនោះ (Trust the Process)

ជាញឹកញាប់ យើងគិតថា ភាពជោគជ័យរបស់អ្នកដទៃ ហាក់បីដូចជាជោគជ័យដោយឆាប់រហ័ស។ គ្រាន់តែដោយសារតែយើងមើលរំលងរឿងនៅពីក្រោយជោគជ័យទាំងនោះ។ ការពិត គឺថាពួកគេខិតខំប្រឹងប្រែង ដេីម្បីគោលដៅរបស់គេជាច្រើនឆ្នាំមកហើយ។ ការផ្លាស់ប្តូរខ្លួនឯង កើតចេញពីដំណើរការដែលយើងមិនអាចរុញ ឬលោតបាន។ វាអាចមានពោរពេញទៅដោយភាពមិនច្បាស់លាស់នៅពេលចាប់ផ្តើម។ នៅតាមផ្លូវ វាប្រហែលជាមិនមែនជាការភ្ញាក់ផ្អើលទេ ប៉ុន្តែនៅពេលទៅដល់គោលដៅ។ បន្ទាប់មក អ្នកនឹងឃើញដំណើរមួយដែលកាន់តែច្បាស់។ ជោគជ័យយូរអង្វែងនៃការផ្លាស់ប្តូរដោយខ្លួនឯង គឺជាលទ្ធផលនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងការអត់ធ្មត់របស់អ្នក។

៥. ជឿជាក់លើខ្លួនអ្នក (Choose Yourself)

ប្រសិនបើអ្នកមិនជឿលើខ្លួនអ្នក តើអ្នកសង្ឃឹមថាអ្នកដទៃនឹងជឿលើអ្នកដោយរបៀបណា? អ្នកត្រូវតែជាអ្នកគាំទ្រខ្លួនឯងជាមុនសិន។ ប្រសិនបើអ្នកមិនឃើញតម្លៃរបស់អ្នក។ តើនរណានឹងឃើញ?

ដូច្នេះ ប្រសិនបើអ្នកមានក្តីសុបិន ហើយព្យាយាមសម្រេចវា សូមកុំខ្លាចក្នុងការមើលទៅអាក្រក់នៅចំពោះមុខនរណាម្នាក់។ ការភ័យខ្លាចនៃការបរាជ័យ គឺជាសត្រូវដ៏ឆ្លាតមួយដែលរារាំងអ្នកពីការបោះជំហានលើក្តីសុបិន និងគោលដៅរបស់អ្នក។ សូមចងចាំថា ការបរាជ័យ គឺអាចធ្វើទៅបាន នៅពេលអ្នកជ្រើសរើសបោះបង់ និងបោះបង់ចោលនូវក្តីសុបិន្តរបស់អ្នក។

ប្រភពយោង៖ Success


អត្ថបទទាក់ទង

រឿង ៣ យ៉ាង ដែលអ្នកគួរធ្វើ ដើម្បីជីវិត​បាន​សុខ​ស្រួលសម្បូរ​សប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *