៥ ជំហាន ដើម្បីលុបបំបាត់អារម្មណ៍តានតឹង

ភាពតានតឹង គឺជាការប៉ះពាល់មកលើរូបរាងកាយ និងខួរក្បាល ឬការឈឺចាប់ ការគំរាមគំហែង អារម្មណ៍ទុក្ខព្រួយអំពីការងារ និងអំពីជីវិតផ្ទាល់ខ្លួន។ វាជា​ប្រតិកម្ម​នៃ​អារម្មណ៍​ដែល​កើតមានឡើង នៅពេល​បុគ្គល​ប្រឈម​នឹង​បញ្ហា ឬ​ស្ថានភាព​មាន​លក្ខណៈ​គំរាមកំហែង​ហួស​ពី​សមត្ថភាព​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​។ ព្រឹត្តិការណ៍​ជីវិត បណ្ដាល​ឲ្យ​មនុ​ស្សមានភាព​តានតឹង​ផ្លូវចិត្ត​។ មនុស្ស​មានប្រតិកម្ម​ផ្សេងៗ​ពីគ្នា ទៅនឹង​ព្រឹត្តិការណ៍​ជីវិត​ដូចគ្នា ហើយ​មនុស្ស​ខ្លះ​ទទួលរង​ការឈឺចាប់​ផ្លូវចិត្ត​ច្រើនជាង​អ្នកដទៃ​។

តើភាពតានតឹងអាចបំផ្លាញយើងដែរឬទេ? ភាពតានតឹង គឺជាអ្វីដែលយើងទាំងអស់គ្នានឹងចួបប្រទះនៅចន្លោះពេលណាមួយក្នុងជីវិតរបស់យើង ដោយពេលខ្លះវាកើតឡើងដោយសារតែបញ្ហាការងារ ទំនាក់ទំនង ឬគ្រាន់តែជាសម្ពាធក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែតើអ្នកដឹងទេថា ប្រសិនបើអ្នកមិនអាចគ្រប់គ្រងវាបានទេ នោះភាពតានតឹងអាចបំផ្លាញអ្នកបានស្ទើតែគ្រប់រូបភាពទាំងអស់។ 

វាអាចមានអារម្មណ៍តានតឹងខ្លាំង ប៉ុន្តែមានសកម្មភាពមួយចំនួនដែលយើងទាំងអស់គ្នាសុទ្ធតែអាចធ្វើបាន ដើម្បីកុំឱ្យបញ្ហានេះគ្រប់គ្រងយើង។ នេះគឺជាជំហានចំនួន ៥ ដែលអ្នកអាចសាកល្បងអនុវត្តដើម្បីលុបបំបាត់អារម្មណ៍តានតឹងនោះ៖ 

១. ចំណាយពេលធ្វើរឿងតិចតួចដែលអ្នករីករាយក្នុងទម្លាប់ប្រចាំថ្ងៃអ្នក

សូមសាកល្បងចំណាយពេលយ៉ាងតិចមួយម៉ោងធ្វើសកម្មភាពមួយ ដែលអ្នកមានអារម្មណ៍កាន់តែល្អដូចជា អានសៀវភៅដែលអ្នកចូលចិត្ត គូរគំនូរ ឬសរសេរអត្ថបទ។ សូមសាកល្បង និងដាក់កំហិតចំពោះកិច្ចការនានា ដែលអាចធ្វើឲ្យយើងថប់បារម្ភកាន់តែខ្លាំងដូចជា ការតាមដានព័ត៌មានជាញឹកញាប់ ឬមើលព័ត៌មានច្រើនលើបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក។ 

២. ស្វែងរកការគាំទ្របន្ថែម

ប្រសិនបើអ្នកមានរោគសញ្ញាថប់បារម្ភច្រើនជាប្រចាំ ដែលរំខានជីវិតប្រចាំថ្ងៃរបស់អ្នក នៅពេលរឿងរ៉ាវតានតឹងខ្លាំងពេកធ្វើឱ្យអ្នកមិនអាចដោះស្រាយដោយខ្លួនអ្នកបាន សាលារៀនរបស់អ្នក មណ្ឌលសុខភាព ឬសេវាសហគមន៍ដទៃទៀតអាចផ្ដល់ការគាំទ្រយ៉ាងសំខាន់ដល់អ្នកបាន។

៣. ដកដង្ហើមវែង

ដកដង្ហើមយឺតៗចូលតាមច្រមុះ និងចេញតាមមាត់ ធ្វើបែបនេះច្រើនដង រហូតដល់អ្នកស្ងប់អារម្មណ៍។ ការដកដង្ហើមយឺតៗចូលទៅដល់ក្បាលពោះ និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយភាថប់បារម្ភដោយសារការបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅដល់ខួរក្បាលរបស់យើង និងជួយធ្វើស្ងប់អារម្មណ៍។ ការដកដង្ហើមលឿន គឺជារឿងធម្មតា នៅពេលអ្នកកំពុងថប់បារម្ភ ហើយវាពិតជាបង្កឱ្យមានរោគសញ្ញាលើផ្លូវកាយជាច្រើនដូចជា ការស្ពឹកស្រពន់ពេញរាងកាយ ដែលបង្កឱ្យមានភាពថប់បារម្ភកាន់តែខ្លាំង។ អ្នកអាចពិចារណាបញ្ចូលលំហាត់ដកដង្ហើមប្រចាំថ្ងៃនៅក្នុងទម្លាប់របស់អ្នក ឬសាកល្បងបច្ចេកទេសសម្រាកសាច់ដុំជាបន្ត ការធ្វើបែបនេះអាចធ្វើឲ្យរាងកាយសម្រាក និងបង្វែរអារម្មណ៍អ្នកចេញពីការព្រួយបារម្ភ។

៤. និយាយជាមួយមិត្តភក្ដិ ឬមនុស្សដែលអ្នកទុកចិត្ត

ប្រាប់អ្នកណាម្នាក់អំពីអារម្មណ៍របស់អ្នក និងសាកសួរថាពីអារម្មណ៍របស់គេផងដែរ។ ការនិយាយជាមួយអ្នកណាម្នាក់ទៀត អាចជួយយើងសម្រាលសម្ពាធមួយចំនួនដែលយើងបង្កើតឡើងកាន់តែច្រើននៅក្នុងចិត្តរបស់យើង និងក៏ជួយបំបែកវិធីនានាដើម្បីដោះស្រាយបញ្ហាដែលបង្ក ឬរួមចំណែកធ្វើឲ្យថប់បារម្ភរបស់អ្នកផងដែរ។ សូមចងចាំថា អ្នកអាចជាការគាំទ្រយ៉ាងសំខាន់ចំពោះអ្នកណាម្នាក់ដែលកំពុងមានអារម្មណ៍ថប់បារម្ភផងដែរ សូមព្យាយាមបង្កើតទំនាក់ទំនងជាមួយអ្នកណាម្នាក់នៅក្នុងសប្ដាហ៍នេះ។

៥. វិលត្រលប់ទៅតម្រូវការមូលដ្ឋានវិញ

នៅពេលតម្រូវការមូលដ្ឋានដូចជា ការទទួលទានដំណេក និងការទទួលទានអាហារល្អៗ មិនត្រូវបានបំពេញ យើងងាយនឹងមានអារម្មណ៍ថប់បារម្ភ និងមិនស្រួលខ្លួន។ សូមថែទាំសុខភាពផ្លូវកាយរបស់អ្នកនៅសប្ដាហ៍នេះ ដោយផ្ដោតលើការទទួលទានដំណេកស្កប់ស្កល់ និងការទទួលទានអាហារល្អ និងធ្វើសកម្មភាពផ្លូវកាយមួយចំនួន នៅពេលខ្លះ មនុស្សទទួលទានជាតិកាហ្វេអ៊ីន ឬការព្យាបាលដោយខ្លួនឯងជាមួយសារធាតុនានា ដូចជាថ្នាំជក់ និងគ្រឿងស្រវឹង ដើម្បីសម្រាលអារម្មណ៍ពីភាពថប់បារម្ភ ប៉ុន្តែការធ្វើបែបនេះធ្វើឱ្យយើងរិតតែថប់បារម្ភកាន់តែខ្លាំងនៅក្នុងរយៈពេលវែង។


សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)

សៀវភៅ ជំនាញការគ្រប់គ្រង

សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)

 

Leave a Reply

Your email address will not be published. Required fields are marked *